អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់អំពីគុណសម្បតិ្តនិងគុណវិបត្តិនៃការបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ (ភាពជាដៃគូ)

ស្វែងយល់អំពីគុណសម្បតិ្តនិងគុណវិបត្តិនៃការបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ (ភាពជាដៃគូ)

ប្រ​ភព៖​​ http://justlats.com

ប្រសិនបើអ្នកមានសមាជិកចាប់ពី2នាក់ឡើងទៅ អ្នកអាចចុះឈ្មោះជាក្រុមហ៊ុនសហកម្មសិទ្ធិ។ វាស្រដៀងទៅនឹង ក្រុមហ៊ុនឯកកម្មសិទ្ធិដែរ ប៉ុន្តែក្រុមហ៊ុនសហកម្មសិទ្ធិមានម្ចាស់ហ៊ុនរួមចាប់ពី2នាក់ឡើងទៅ។ ប្រសិនបើអ្នកបើក ក្រុមហ៊ុនប្រភេទនេះ អ្នកគួរតែមានកិច្ចសន្យាដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។ ដៃគូអាជីវកម្ម ទាំងអស់នឹងត្រូវទទួលខុសត្រូវរួមចំពោះបំណុល ឬ កាតព្វកិច្ចនានាក្នុងក្រុមហ៊ុន។

ខាងក្រោមនេះ គឺជាគុណសម្បត្តិ និង គុណវិបត្តិនៃការបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ (ភាពជាដៃគូ)៖
១. គុណសម្បតិ្ត
• អាចកៀងគរដើមទុនពីប្រភពផ្សេងៗ។
• អាចបង្កើតនូវក្រុមការងារពហុជំនាញដែលអាចបង្កើតនូវគំនិតថ្មីៗ (Innovation)។
• អ្នកអាចបែងចែកតួនាទីនិងទំនួលខុសត្រូវជាមួយគ្នា។
• កាត់បន្ថយការងាររដ្ឋបាលសម្រាប់បុគ្គលម្នាក់ៗ។
• ដៃគូអាជីវកម្មម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តស្មើៗគ្នា។
• ទំនួលខុសត្រូវត្រូវបានចែករំលែកជាមួយគ្នា។
• ប្រសិនបើក្រុមហ៊ុនអ្នកទទួលបានចំណូលតិចជាង $62,500 អ្នកនឹងមិនជាប់ពន្ធលើប្រាក់ចំណេញទេ។
២. គុណវិបត្តិ
• ទំនាក់ទំនងរវាងដៃគូអាជីវកម្ម កសាងឡើងដោយអាស្រ័យលើទំនុកចិត្ត។ អ្នកត្រូវប្រាស្រ័យទាក់ទងឲ្យ បានល្អដើម្បីធ្វើការសម្រេចចិត្តក្នុងអាជីវកម្ម។
• មិនមានភាពបត់បែនក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
• ដៃគូអាជីវកម្មនីមួយៗត្រូវមានទំនួលខុសត្រូវលើការខូចខាតនិងបំណុលទាំងអស់។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនបរាជ័យពួកគេត្រូវចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីសងម្ចាស់បំណុល។
• ជាប្រភេទក្រុមហ៊ុនដែលមានភាពផុសស្រួយដោយហេតុថា ក្រុមហ៊ុនប្រភេទនេះអាចនឹងត្រូវបានរំលាយ ដោយហេតុនៃការដកខ្លួនចេញរបស់ដៃគូណាមួយ ឬដៃគូណាម្នាក់ទទួលមរណៈភាព ឬក្ស័យធន៕

ដោយ៖ ប៉ុម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930