អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ដើម្បីចុះឈ្មោះក្រុមហ៊ុនសហកម្មសិទ្ធិ (ដៃគូ) ក្នុងបញ្ជីពាណិជ្ជកម្ម តើត្រូវត្រៀមឯកសារអ្វីខ្លះ ហើយត្រូវចំណាយថ្លៃសេវាប៉ុន្មាន?

ដើម្បីចុះឈ្មោះក្រុមហ៊ុនសហកម្មសិទ្ធិ (ដៃគូ) ក្នុងបញ្ជីពាណិជ្ជកម្ម តើត្រូវត្រៀមឯកសារអ្វីខ្លះ ហើយត្រូវចំណាយថ្លៃសេវាប៉ុន្មាន?

ជាការពិតណាស់ នីតិវិធីក្នុងការចុះបញ្ជីក្រុមហ៊ុនសហកម្មសិទ្ធិ (ដៃគូ) គឺដូចគ្នាទៅនឹងការចុះបញ្ជីសហគ្រាស ឯកបុគ្គល ឬ ក្រុមហ៊ុនឯកកម្មសិទ្ធិផងដែរ។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានជ្រាបថាតើត្រូវត្រៀមឯកសារ អ្វីខ្លះ ហើយត្រូវចំណាយថ្លៃសេវាប៉ុន្មាន ដើម្បីចុះឈ្មោះក្រុមហ៊ុនសហកម្មសិទ្ធិក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួង ពាណិជ្ជកម្ម។

ខាងក្រោមនេះគឺជាឯកសារតម្រូវទាំងឡាយ ដែលលោកអ្នកត្រូវដាក់ជូនទៅក្រសួងពាណិជ្ជកម្មដើម្បីធ្វើការចុះ ឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម៖
1. ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និង អង់គ្លេស
2. ឯកសារបញ្ជាក់ពីទីតាំង (វិក័យប័ត្រទឹក អគ្គិសនី កិច្ចសន្យាជួល ប្លង់ដី/ផ្ទះ)
3. រូបថតនៃទីតាំងអាជីវកម្ម
4. អ៊ីមែល (E-mail)
5. លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
6. គណនេយ្យធនាគារ៖ ប្រសិនបើអ្នកទូទាត់ថ្លៃសេវាចុះឈ្មោះតាមប្រព័ន្ធអនឡាញ លោកអ្នកត្រូវបង្កើត គណនេយ្យនៅធនាគារអេស៊ីលីដា។ បើមិនដូច្នេះទេ អ្នកអាចទូទាត់ដោយផ្ទាល់តាមរយៈធនាគារផ្សេងៗ ឬនៅក្រសួងពាណិជ្ជកម្ម។
7. រូបថតទំហំប៉ុនរូបថតក្នុងលិខិតឆ្លងដែន ១ សន្លឹក។

ខាងក្រោមនេះ គឺជាថ្លៃសេវាផ្លូវការដែលលោកអ្នកត្រូវចំណាយ៖
ការចុះឈ្មោះក្រុមហ៊ុនជាមួយក្រសួងពាណិជ្ជកម្ម – 110 USD/ 440,000 រៀល
• ការចុះឈ្មោះជាអ្នកប្រើប្រាស់ថ្មីនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម -ឥតគិតថ្លៃ
• កក់ឈ្មោះក្រុមហ៊ុនរបស់អ្នក- 10 USDឬ40 000 រៀល
• ចុះបញ្ជីពាណិជ្ជកម្ម- 100 USD
• បោះពុម្ពវិញ្ញានបនប័ត្រចុះបញ្ជីពាណិជ្ជកម្មរបស់អ្នក-ឥតគិតថ្លៃ
ការចុះបញ្ជីពន្ធដា – $100 USDឬ400,000 រៀល
• ចុះជាមួយអគ្គនាយកដ្ឋានពន្ធដារ-400 000 រៀល/USD 100
• បង់ពន្ធ (ប្រសិនបើទទួលបានប្រាក់ចំណូលចាប់ពី $62,500 ក្នុងមួយឆ្នាំ)
o ពន្ធប៉ាតង់(បង់ប្រចាំឆ្នាំ)៖ 400,000 រៀល ឬ USD 100 / 300 USD ឬ 1,200,000 រៀល សម្រាប់អ្នកជាប់ពន្ធមធ្យម និង 150 USD ឬ 600,000 រៀល សម្រាប់អ្នកជាប់ពន្ធតូច
o សម្រាប់ពន្ធបន្ថែមផ្សេងទៀតគឺអាស្រ័យទៅលើសកម្មភាពអាជីវកម្មរបស់អ្នក
o ពន្ធលើប្រាក់ចំណេញ៖ 1% នៃប្រាក់ចំណូលដែលបានពីអាជីវកម្ម ឬ 20% នៃប្រាក់ចំណេញ (អាចច្រើនជាងនេះ)
ដោយ៖ ប៉ុម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031