អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើអាជីវកម្មខ្នាតតូច (Small Business) មានលក្ខណៈសម្គាល់ដូចម្តេចខ្លះ?

តើអាជីវកម្មខ្នាតតូច (Small Business) មានលក្ខណៈសម្គាល់ដូចម្តេចខ្លះ?

ប្រ​ភព៖​​ ​

ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា អាជីវកម្មមានបីកម្រិតធំៗ គឺអាជីវកម្ម ធុនតូច ធុនមធ្យម និង ធុនធំ។ ជាទូទៅ គេអាចកំណត់ពីកម្រិតនៃអាជីវកម្មមួយគឺអាស្រ័យទៅលើលក្ខណៈសម្គាល់មួយចំនួនក្រៅអំពីទំហំនៃទីតាំងអាជីវកម្ម។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់អំពីលក្ខណៈមួយចំនួនដែលយើងអាច សម្គាល់បានថាអាជីវកម្មមួយគឺជាអាជីវកម្មខ្នាតតូច។

ខាងក្រោមនេះ គឺជាលក្ខណៈសម្គាល់មួយចំនួននៃអាជីវកម្មខ្នាតតូច៖

. ចំនួនបុគ្គលិក
ជាទូទៅ នៅក្នុងអាជីកម្មខ្នាតតូចមានបុគ្គលិកធ្វើការចន្លោះពី ១ នាក់ រហូតដល់ ៥០ នាក់ (ដែលអាជីវកម្មខ្នាត មធ្យមមានបុគ្គលិកចន្លោះពី ៥១ នាក់ ដល់ ១០០ នាក់ ហើយអាជី  វកម្មខ្នាតធំមានបុគ្គលិកលើសពី ១០០ នាក់)។

. ទម្រង់អាជីវកម្ម

ផ្អែកទៅលើប្រកាសស្តីពីការធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាជីវកម្មដែលបង្កើតឡើងជាទម្រង់សហគ្រាសឯកបុគ្គល ឬ សហគ្រាសសហកម្មសិទ្ធិ គឺជាអាជីវកម្មខ្នាតតូច។

. ផលរបរ (ចំណូល)

​ក. អាជីវកម្មចាស់៖​ មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល ឬ មានផលរបរក្នុងរយៈ ពេល បី ខែ ​ជាប់គ្នាណាមួយដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី ៦០ លានរៀលឡើងទៅ។

. អាជីវកម្មថ្មី៖ រំពឹងថានឹងមានផលរបរក្នុងរយៈពេល បី ខែ ជាប់គ្នាខាងមុខ ចាប់ពី ៦០ លានរៀលឡើងទៅ៕

ដោយ៖ ប៉ុម ទូច

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930