អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > លក្ខណៈ​ទាំង ៣ យ៉ាង​នៃ​អាជីវកម្ម​ខ្នាតតូច​ ដែលមាន​លក្ខណៈ​ស្តង់ដារ​

លក្ខណៈ​ទាំង ៣ យ៉ាង​នៃ​អាជីវកម្ម​ខ្នាតតូច​ ដែលមាន​លក្ខណៈ​ស្តង់ដារ​

​ការបង្កើត​អាជីវកម្ម​ខ្នាតតូច​មួយ​ឱ្យចេញ​ជា​រូបរាង​មិនមែនជា​ការលំបាក​នោះទេ​។ ប៉ុន្តែ​ដើម្បី​កសាង​អាជីវកម្ម​ខ្នាត តូច​មួយ​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​គឺ​ពិតជា​មិន​ងាយស្រួល​នោះឡើយ​។ ដើម្បី​សម្រួល​ដល់​ការកសាង​អាជីវកម្ម ខ្នាតតូច​ឱ្យមាន​លក្ខណៈ​ស្តង់ដារ យើងខ្ញុំ​សូម​លើកយក​នូវ​អត្ថបទ​ខ្លី​មួយ​ដើម្បី​ពណ៌នា​អំពី​លក្ខណៈពិសេស​ទាំងបី យ៉ាង​នៃ​អាជីវកម្ម​ខ្នាតតូច​ដែលមាន​លក្ខណៈ​ស្តង់​សម្រាប់​ឱ្យ​លោកអ្នក​ពិចារណា​ដូចខាងក្រោម​៖

១. មាន​ទម្រង់​អាជីវកម្ម​ច្បាស់លាស់​
​ជាការ​ពិតណាស់ ដើម្បី​អាច​កំណត់ថា​អាជីវកម្ម​ខ្នាតតូច​មួយ​ជា​អាជីវកម្ម​ដែលមាន​លក្ខណៈ​ស្តង់ដារ ជាដំបូង ម្ចាស់ អាជីវកម្ម​ចាំបាច់​កំណត់ឱ្យ​បានច្បាស់លាស់​នូ​វ​ទម្រង់​អាជីវកម្ម​របស់ខ្លួន​។ នៅ​ប្រទេស​កម្ពុជា​យើង អាជីវកម្ម​អាច ត្រូវបាន​បង្កើតឡើង​ក្នុង​ទម្រង់​ជាច្រើន​ដូចជា សហគ្រាស​ឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុន​ទទួលខុស ត្រូវមាន​កម្រិត និង ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន​បរទេស​។

ទោះបីជា​យ៉ាងនេះ​ក្តី អាជីវកម្ម​ខ្នាតតូច​អាច​ត្រូវបាន​បង្កើត ឡើង​តែ​ក្នុង​ទម្រង់​ពីរ​ប៉ុណ្ណោះ​គឺ​សហគ្រាស​ឯកបុគ្គល និង ក្រុមហ៊ុនសហកម្មសិទ្ធិ​។ ហើយ​ដើម្បីឱ្យ​ទម្រង់​អាជីវកម្ម របស់លោក​អ្នកទទួល​ស្គាល់​ដោយ​ច្បាប់ លោកអ្នក​ត្រូវតែ​ធ្វើការ​ចុះបញ្ជី​នូវ​អាជីវកម្ម​របស់លោក​អ្នក​នៅ​ក្រសួង ពាណិជ្ជកម្ម និង អាជ្ញាធរ​ពាក់ព័ន្ធ​នានា​។

២. មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ជាក់លាក់​
​ជាការ​ពិតណាស់ ទោះបីជា​ច្បាប់​មិនបាន​កំណត់​អំពី​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​អាជីវកម្ម​ខ្នាតតូច​ក៏ដោយ ក៏​ម្ចាស់ អាជីវកម្ម​ទាំងឡាយ​គួរ​គប្បី​រៀបចំ​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​លោកអ្នក​ចង់​ធ្វើឱ្យ អាជីវកម្ម​នោះ​មាន​លក្ខណៈ​ស្តង់ដារ​។ លោកអ្នក​អាច​រៀបចំ​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​តាម ការយល់ឃើញ និង តាម​ការ ចាំបាច់​សម្រាប់​សម្រួល​ដ​ល់​ការប្រកប​អាជីវកម្ម​របស់លោក​អ្នក​។

៣. បាន​ចុះបញ្ជី​អាជីវកម្ម​ត្រឹមត្រូវ​
​ច្បាប់​កំណត់ថា ក្នុង​រយៈពេល ១៥ ថ្ងៃមុន​ចាប់ផ្តើម​បើក​ធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន ពាណិជ្ជករ​ត្រូវ​ចុះឈ្មោះ​ក្នុង​បញ្ជី ពាណិជ្ជ​កម្មនា​កន្លែង​ដែល​ខ្លួន​ធ្វើ​ពាណិជ្ជកម្ម​។ តាមរយៈ​ការចុះបញ្ជី​នេះ អាជីវកម្ម​របស់លោក​អ្នកនឹង​ត្រូវបាន ទទួលស្គាល់​តាមផ្លូវ​ច្បាប់​។ លោក​អ្នកនឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ពាណិជ្ជកម្ម ដែល​នេះ​គឺជា ឯកសារ​បញ្ជាក់​ពី​ភាពស្របច្បាប់​នៃ​អាជីវកម្ម​របស់លោក​អ្នក​។

​បន្ថែម​លើ​នេះ​ទៅទៀត ជា​កាតព្វកិច្ច​ដែល​កំណត់ដោយ​ច្បាប់ លោកអ្នក​ត្រូវធ្វើ​ការចុះបញ្ជី​ពន្ធដារ​នៅ​រដ្ឋបាល​សារពើពន្ធ ដែល​ការណ៍​នេះ​ត្រូវធ្វើឡើង​ក្នុង​រយៈពេល ១៥ ថ្ងៃ​បន្ទាប់ពី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី ពាណិជ្ជកម្ម​ពី​ក្រសួងពាណិជ្ជកម្ម។

​ជាការ​ពិតណាស់ ប្រតិបត្តិការ​អាជីវក​ម្ម​មួយ ជានិច្ចកាល តែងតែ​ប្រើប្រាស់​នូវ​កម្លាំង​មនុស្ស ដូច្នេះ​លោកអ្នក តម្រូវឱ្យធ្វើ​ការប្រកាស​បើក​សហគ្រាស​នៅ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​រយៈពេល ៣០ ថ្ងៃ បន្ទាប់ពី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ពាណិជ្ជកម្ម​ពី​ក្រសួងពាណិជ្ជកម្ម ប្រសិនបើ​លោកអ្នក​ជួល បុគ្គលិក​ក្រោម ៨ នាក់​។ ប៉ុន្តែ​ប្រសិនបើ លោកអ្នក​ជួល​បុគ្គលិក​ចាប់ពី ៨ ឡើងទៅ លោកអ្នក​តម្រូវឱ្យធ្វើ​កា​រ ប្រកាស​បើក​សហគ្រាស​មុនពេល​ចាប់ផ្តើម​សកម្មភាព​អាជីវកម្ម ព្រមទាំង​តម្រូវឱ្យធ្វើ​ការចុះឈ្មោះ​នៅ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​ទៀតផង​។

​លើសពីនេះទៅទៀត លោកអ្នក​ក៏​តម្រូវឱ្យធ្វើ​ការស្នើសុំ​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​នានា​ដែល​ពាក់ព័ន្ធ ទៅនឹង​កម្មវត្ថុ​អាជីវកម្ម​ផងដែរ​។ ជា​ឧទាហរណ៍ ប្រសិនបើ​លោកអ្នក​ចង់​បើកហាង​លក់​កាហ្វេ នោះ​លោកអ្នក​ចាំបាច់ ត្រូវធ្វើ​ការស្នើសុំ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​លក់​កាហ្វេ​ពី​ក្រសួងទេសចរណ៍​បន្ថែម​លើ​កិច្ចការ​ទាំងឡាយ​ដូច​បាន​រៀបរាប់​ខាងលើ​៕

ដោយ​៖ ប៉ុ​ម ទូច​
អ្នក​ប្រឹក្សាយោបល់​ក្រុមហ៊ុន​ CamboLex 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031