អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > អ្វី​ទៅ​ជា​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)?

អ្វី​ទៅ​ជា​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)?

ប្រ​ភព៖​​ FRONTERA

គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ដែល​មាន​ពាក្យ​ពេញ​ជា​ភាសាអង់គ្លេស​ Qualified Investment Project (QIP) គឺ​ជា​របប​​លើក​ទឹក​ចិត្ត​ដល់​គម្រោង​វិនិយោគ (Investment Incentive) ដែល​​ទទួល​បាន​ការ​អនុគ្រោះ​ជា​ច្រើន បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​គោលដៅ​ដើម្បី​ជំរុញ​ការ​វិនិយោគនៅ​ប្រទេស​កម្ពុជា។ ​

អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានតែគម្រោងវិនិយោគមានលក្ខណៈ​សម្បត្តិ គ្រប់គ្រាន់ទេ​ ដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ​ (សូម​អាន​ផ្នែក​ខាង​ក្រោម)។​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​​ហៅកាត់ថា គ.​ ល. គ មានន័យថាគម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ។ ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ អ្នកវិនិយោគ​ត្រូវដាក់សំណើវិនិយោគ​នៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (ក.អ.ក)​ ឬ ​អនុគណៈកម្មាធិការវិនិយោគ ខេត្ត​​ រាជ​ធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ​។​​

ថ្ងៃ​នេះ​ BizKhmer សូម​លើក​យក​ខ្លឹមសារ​ទាំង​ស្រុង​ដែល​ចុះ​ផ្សាយ​នៅ​​លើ​គេហទំព័រ​ អគ្គនាយកដ្ឋានគយ និង​រដ្ឋករ

សូម​អាន៖ អ្វី​ទៅ​ជា​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)? (ភាគ២)

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

១) ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ០៣ នស ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤
២) លិខិតលេខ ១១០ សជណ.ផស ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៩ ស្តីពីករណីអនុវត្តអាករលើតម្លៃ បន្ថែម (VAT) លើធាតុចូលដែលនាំចូលដោយរោងចក្រផលិតសំលៀកបំពាក់សម្រាប់នាំចេញ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី
៣) ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
៤) អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
៥) ប្រកាសលេខ ១០៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងទំនិញដែលត្រូវបានលើកលែងពន្ធ និងអាករ
៦) ប្រកាសលេខ ៣១១ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការអនុវត្តអាករ លើតម្លៃបន្ថែមចំពោះឧស្សាហកម្មគាំទ្រ ឬ អ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឬ សេវាសម្រាប់បម្រើឲ្យការ នាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងការបូបដៃ និងឧស្សាហកម្ម ផលិតមួក
៧) លិខិតលេខ ៣៩៣ អគរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអាករពិសេស សម្រាប់ការនាំចូលទំនិញមួយចំនួន ដែលជាធាតុចូលផលិតកម្មវិស័យកាត់ដេរ ​និងឧស្សាហកម្ម ទ្រទ្រង់វិស័យកាត់ដេរ
៨) លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអាករពិសេស សម្រាប់ការនាំចូលទំនិញមួយចំនួនដែលជាធាតុចូលផលិតកម្ម និងឧស្សាហកម្ម ទ្រទ្រង់ផលិតកម្ម បម្រើការនាំចេញរបស់វិនិយោគិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបីប្រភេទ ១)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ២)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ​ ៣)គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ។

ការលើកលែងពន្ធគយ និងអាករ

ក.ការលើកលែងពន្ធគយ

អនុលោមតាមអនុក្រឹត្យលេខ ១១១ អនក្រ.បក ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តី ពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបានការ លើកលែងពន្ធគយ​ទាំងស្រុង​ ឬ ជាភាគ​ ផ្អែកលើប្រភេទ​នីមួយៗ​នៃគម្រោង​ដូចខាងក្រោម​៖

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុកៈ សំដៅដល់ គ.ល.គ ដែលមិន បម្រើឲ្យការនាំចេញ។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម និងសម្ភារសាងសង់តែប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងប្រភេទនេះមានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតបានដោយផ្ទាល់ ឬ បានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ បរិមាណធាតុចូលផលិតកម្ម ដែលបានបង់ពន្ធនាំចូលរួច យកទៅផលិតបម្រើការនាំចេញដោយផ្ទាល់ ឬ ដោយប្រយោលនោះត្រូវបានទទួលការលើកលែងពន្ធគយ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស​។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញៈ​ សំដៅដល់ គ.ល.គ ដែលបានលក់ ឬបានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឲ្យអ្នកទិញ ឬ អ្នកទទួលនៅក្រៅ ព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធ​គ​យ​លើការ​នាំចូលសម្ភារបរិក្ខារ ផលិតកម្ម សម្ភារសាងសង់​​​ និងធាតុចូលផលិតកម្ម។ ដោយឡែក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់បម្រើឲ្យការនាំចេញ ដែលស្ថិតនៅក្រោមយន្តការភណ្ឌាគារផលិតកម្ម ក្រោ​ម​​​​​ការគ្រប់គ្រង របស់គយ​ ​ការ​លើកលែងពន្ធគយត្រូវអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់​យន្ត​ការ​នោះ។ ធាតុចូលផលិតកម្ម​ដែលកែច្នៃ​ហើយមិនបាននាំចេញ ត្រូវបង់ពន្ធគយនិងអាករឡើងវិញលើធាតុចូល ផលិតកម្មនាពេលនាំចូល ក្រោយ​​ពីការ​ត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រៈ សំដៅដល់ គ.ល.គ ដែលផលិតផលរបស់ខ្លួន ១០០ (មួយរយ) ភាគរយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលតែងតែនាំចូល។ គម្រោងប្រភេទនេះ ត្រូវបានលើ​​ក​​​​​​លែង​​​​​ពន្ធ​​គ​យ​លើការនាំចូល សម្ភារ​បរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ប៉ុន្តែក្នុងករណីដែលគម្រោង​ទាំងនេះ​មិនបាន​ធ្វើ​​ការផ្គត់ផ្គង់​​ ១០០ (មួយរយ)ភាគរយ នៃផលិតផលដែលផលិតបានទៅដល់ឧស្សាហកម្មនាំចេញ ឬនាំចេញ​ដោយ​​ផ្ទា​ល់​ទេនោះ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនោះ ត្រូវបង់ពន្ធនិងអាករ​ឡើងវិញ លើធាតុចូលផលិតកម្មនាពេលនាំចូលនូវបរិមាណដែលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ​ ឬ នាំចេញដោយផ្ទាល់ ក្រោយពីការត្រួតពិនិត្យរបាយការណ៍​ប្រចាំ​ត្រី​មាស។

សូម​រង់​ចាំ​តាម​ដាន​នូវ​ភាគទី​២…

ដោយ​៖ យ៉ន សុភារិទ្ធ (Sophearith YORN
គ្រូ​បង្រៀន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អាជីវកម្ម​ និង​​សេដ្ឋកិច្ច​ នៅ​​ សាកលវិទ្យាល័យ​កម្ពុជា​ កម្ពុជា​អន្តរជាតិ (CamIU) និង​វិទ្យាស្ថាន​ CEO ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728