អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > អ្វី​ទៅ​ជា​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)? (ភាគ២)

អ្វី​ទៅ​ជា​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)? (ភាគ២)

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក​អ្នក​បាន​សិក្សា​ខ្លះ​រួច​មក​ហើយ​អំពីគម្រោង​វិនិយោ​គ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (QIP) ដែល​របប​​លើក​ទឹក​ចិត្ត​ដល់​គម្រោង​វិនិយោគ (Investment Incentive) ដែល​​ទទួល​បាន​ការ​អនុគ្រោះ​ជា​ច្រើន បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​គោលដៅ​ដើម្បី​ជំរុញ​ការ​វិនិយោគនៅ​ប្រទេស​កម្ពុជា។

សូម​អាន​៖ អ្វី​ទៅ​ជា​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)? (ភាគ ១)

នីតិវិធីនាំចូលសម្រាប់ គ.ល.គ

ដើម្បីនាំចូលនូវសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ឬ ធាតុចូលផលិតកម្មសម្រាប់បម្រើដល់ផលិតកម្ម របស់ខ្លួនដោយ​ទទួលបាននូវការលើកលែងពន្ធ ឬ អាករ គ.ល.គ ត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖

-អ្នកវិនិយោគ ឬ តំណាងត្រូវស្នើសុំបញ្ជីមេនៃមុខទំនិញនាំចូលបម្រើឲ្យ គ.ល.គ ពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា “គណៈកម្មាធិការវិនិយោគកម្ពុជា ” (ក.អ.ក“គ.វ.ក”)។
-បន្ទាប់ពីទទួលបានការអនុញ្ញាត​ពី ក.អ.ក“គ.វ.ក” បញ្ជីមេខាងលើ ត្រូវយកមកតម្កល់ទុកនៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (នាយកដ្ឋានរបបគយ)។
-នៅពេលនាំចូល ទំនិញ​ដែលមាននៅក្នុងបញ្ជីមេ អ្នកវិនិយោគ ឬ តំណាងត្រូវដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាតគយ មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់នានារួមមាន វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ ឯកសារដឹកជញ្ញូន លិខិតផ្ទេរសិទ្ធិសម្រាប់បុគ្គលតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត ក្នុងករណីចាំបាច់។
-បន្ទាប់ពីទទួល​បានលិខិតអនុញ្ញាតគយ អ្នកវិនិយោគ ឬតំណាងត្រូវអនុវត្ត​នីតិវិធីនៃការបំពេញ ប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។
-ការបំពេញបែបបទបញ្ចេញទំនិញនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

​-សេចក្តីណែនាំលេខ​ ៨២២ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្ដីពីការកែសំរួល មុខសញ្ញាប្រើប្រាស់នូវប្រភេទខ្សែចំណង SEAL គយសំរាប់កិបចំណាំលើទ្វារកុងតឺន័រទំនិញ នាំចេញ ឬ នាំចូល សម្រាប់ករណីចាំបាច់នានារបស់ការិយាល័យនាំចេញ ផែស្ងួត និងសាខាគយ និងរដ្ឋាករក្រុងព្រះសីហនុ របស់ទីចាត់ការគយនិងរដ្ឋាករ។
-សេចក្តីណែនាំលេខ ០១៦ សហវ.សជណ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹង ស្តីពីការ កែសំរួលនីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ
-សេចក្តីណែនាំលេខ៤៦៨៣សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើត ការិយាល័យសហព័ទ្ធរវាងអង្គភាពគយ និងរដ្ឋាករនិងកាំកុងត្រូល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-សេចក្ដីណែនាំលេខ៧៤១គរ ចុះថ្ងៃទី២០ខែកក្កដា ឆ្នាំ២០០៧ ស្តីពីទំនិញសំលៀកបំពាក់នាំចេញ ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប លក់ជូនក្រុមហ៊ុន DuPont គ្មានស្លាកសញ្ញា “ Made in Cambodia” នៅលើសំបកកាតុង របស់ទីចាត់ការគយនិងរដ្ឋាករកម្ពុជា
-ប្រកាសលេខ ១៤៤៧ សហវ.ប្រកចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិ និងនីតិវិធីប្រតិវេទន៍គយ
សេចក្ដី​ណែនាំលេខ៨៣៥គរ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៨ ស្ដីពីការដកគំរូទំនិញវាយ នភ័ណ្ឌនាំចេញ របស់​ទីចាត់ការគយ និងរដ្ឋាករ
-សេចក្ដីណែ​នាំ​​លេខ​៥៤៨អគរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្ដីពីការកំណត់ នីតិវិធីសម្រាប់ការត្រួតពិនិត្យបែបបទគយលើទំនិញវាយនភ័ណ្ឌនាំចូលត្រឡប់មកវិញ ក្រោយពី បាននាំចេញ របស់អគ្គនាយកដ្ឋានគយ និង​​រដ្ឋាករកម្ពុជា​
-ប្រកាសលេខ ៣៨៩សហវ.ប្រកចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការរៀបចំ និងការប្រព្រិត្តទៅរបស់អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
-សេចក្ដីណែនាំលេខ ១១១៤ អគរ​ ចុះថ្ងៃទី២៨ ខែ​វិច្ឆិកា ​ឆ្នាំ២០១១ ស្ដីពីការកែសំរួលនីតិវិធីនិងតំរូវការឯកសារ សំរាប់ការត្រួតពិនិត្យបែបបទគយលើទំនិញវាយ នភ័ណ្ឌនិងកាត់ដេរនាំចូលត្រឡប់មកវិញក្រោយពីបាននាំចេញ​ប្រកាសលេខ ១១៥១សហវ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក.នីតិវិធីទូទៅសម្រាប់ការបំពេញបែបបទបញ្ចេញទំនិញនាំចេញ

សាខាគយ និងរដ្ឋាករនាំចេញមានមុខងារនិងភារកិច្ចធ្វើជាសេនាធិការ​ឲ្យ អគរ ​​​លើការងារបំពេញបែបបទ គយលើទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀតដូចមានចែងក្នុងប្រការ៤ នៃប្រកាស​លេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី​១៧​ ខែមិថុនា ឆ្នាំ២០១០​។​ ការត្រួតពិនិត្យរូបវ័ន្ត​ទំនិញ​នាំ​ចេញនៅសាខាគយនិងរដ្ឋាករនាំចេញ ត្រូវធ្វើឡើងតែម្តង​រួមគ្នារវាងមន្ត្រីគយនិងរដ្ឋាករ និងមន្រ្តីកាំកុងត្រូល លើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា គឺកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ (សេចក្តីណែនាំលេខ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ ​ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹងស្តីពីការ កែសំរួល​នីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ​និងសេចក្តីណែនាំលេខ ៤៦៨៣ សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការ បង្កើត​ការិយា​ល័យសហព័ទ្ធរវាងអង្គភាពគយនិងរដ្ឋាករនិងកាំកុងត្រូល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ទំនិញនាំចេញដែលជាកម្មវត្ថុនៃការធ្វើបែបបទគយនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ គឺជាទំនិញ នាំចេញ​ស្ថិតក្រោមរូបភាពវិនិយោគនៅតាម​បណ្តាសន្និធិគយបណ្ដោះអាសន្ន និង/ឬ អាជីវកម្មដ្ឋាននានា របស់វិនិយោគិន និងទំនិញនាំចេញផ្សេងទៀត តាមការកំណត់របស់ អគរ ។ ក្រោយពេលត្រួតពិនិត្យរូបវ័ន្តទំនិញផ្ទុកក្នុងកុងតឺន័ររួចរាល់ មន្រ្តីគយនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្រ្តីកាំកុងត្រូលធ្វើការ​កិបសៀលគយ និងសៀលកាំកុងត្រូលរៀងៗខ្លួន ។ សៀលគយ​​​​នាំចេញកិប នៅផ្នែកខាងស្តាំនៃទ្វារកុងតឺន័រ នឹងត្រូវកាត់ចេញ​វិញមុន​ពេល​លើកឡើងមធ្យោបាយដឹកជញ្ជូននាំចេញ ដោយមន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចនៅមាត់ច្រកចេញ ក្រោយពេលពិនិត្យផ្ទៀងផ្ទាត់លេខសៀល ជាក់ស្តែង និងឯកសារគយនាំចេញ (សេចក្តីណែនាំលេខ ​៨២២គ.រ​ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣)។

ខ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

អ្នកនាំចេញទំនិញទាំងអស់ត្រូវភ្ជាប់ឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728