អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > កំពូល​តារា​ហូលីវូត​ល្បីៗ​ទាំង​១០​រូប​ ​​សុទ្ធ​តែ​​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា

កំពូល​តារា​ហូលីវូត​ល្បីៗ​ទាំង​១០​រូប​ ​​សុទ្ធ​តែ​​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា

​អ្នកនាង អេនជេលីណា ជូលី និង ​លោក ប្រេត​ ភីត

ជំនឿ​សាសនា​មាន​​​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ ដូចជា​សាសនា​គ្រិស្ត ឥស្លាម និង​សាសនា​ព្រះពុទ្ធ​ជាដើម។ ដោយ​ឡែក​នៅ​ហូលីវូត ព្រះពុទ្ធសាសនា ត្រូវ​បាន​តារា​ជា​ច្រើន មាន​ជំនឿ​និង​គោរព​បដិបត្តិ​តាម។ នៅក្នុងទីនេះយើងសុំលើកយកកំពូលតារាហូលីវូត១០ រូប​ដែល​ពួក​គាត់​មាន​ជំនឿ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា។
១) Angelina Jolie៖ តារា​ស្រី​ល្បី​ឈ្មោះ ​អ្នកនាង អេនជេលីណា ជូលី ជា​អ្នក​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា មិន​ត្រឹមតែ​អ្នក​នាង​នោះ​ទេ សូម្បីតែ​ក្រុម​គ្រួសារ​របស់​អ្នក​នាង​ក៏​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ផង​ដែរ។ បន្ទាប់​ពី​អ្នក​នាង​អេនជេលីណា បាន​យក​កូន​ខ្មែរ គឺ Maddox ទៅ​ចិញ្ចឹម អ្នក​នាង​បាន​សាក់​រូប​នៅ​លើ​រាងកាយ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​មួយ​រូប។

angelina1២) Brad Pitt៖ តារា​សម្ដែង​ប្រុស​របស់​ហូលីវូត លោក ប្រេត​ ភីត ក៏​ដូចគ្នា​នឹង​អ្នក​នាង អេនជេលីណា ផង​ដែរ​ គឺ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​មាន​ជំនឿ​ដូចគ្នា​ទៅ​លើ​ព្រះពុទ្ធសាសនា ស្រប​ពេល​ដែល Maddox ​បាន​រួមរស់​នៅ​ជា​មួយ​ពួកគេ។

Brad-Pitt1
៣)Kate Hudson៖ Kate Hudson ទោះ​​បី​​​ជា​ជីដូន​កន្លង​មក​មាន​ជំនឿ​ទៅ​លើ​សាសនា​ជី្វហ្វ​ក៏​ដោយ តែ​តារា​ស្រី​ម្នាក់​នេះ បាន​រៀន​សូត្រ​ពី​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។ ម្តាយ​របស់ Kate Hudson បាន​បង្រៀន​នាង​អោយ​យល់​ដឹង​ពី​អត្ថន័យ​នៃ​ជីវិត​រស់នៅ​ដែល​ស្រប​ទៅ​តាម​និយមន័យ​នៃ​ព្រះពុទ្ធសាសនា មាន​ដូចជា ការ​ស្រឡាញ់​និង​ការ​អស់​សង្ឃឹម ការ​សើច​ក្អាកក្អាយ​និង​ការ​កើតទុក្ខ​ ជា​ដើម។

Kate-Hudson1
៤) Orlando Bloom៖ ​តារា​សម្ដែង​ក្នុង​រឿង The Lord of the Rings លោក Orlando Bloom បាន​ចាប់​ផ្ដើម​មាន​ជំនឿ​មកលើព្រះពុទ្ធសាសនានៅក្នុងឆ្នាំ២០០៤​ បន្ទាប់​មក​គាត់​ក៏​ក្លាយ​ជា​ពុទ្ធសាសនិក​មួយ នៅ​ក្នុង​មណ្ឌល​ពុទ្ធសាសនា​ពិភពលោក។ នៅ​ពេល​គាត់ បាន​ជួប​ជាមួយ​តារា​ស្រី​ នាង Kate Bosworth នាង​ក៏​ជា​ពុទ្ធសាសនិក​ម្នាក់​ដែរ​។ ពួកគេ​ទាំងពីរ​នាក់​បាន សាង​អាសនៈ​ព្រះពុទ្ធ​នៅ​ផ្ទះ​របស់​ Orlando Bloom នៅ​ឯ​ក្រុង​ឡុងដុង​​ប្រទេស​អង់គ្លេស ហើយ​ពួកគេ​ក៏​បាន​សង់​អាសនៈ​នេះ ផង​ដែរ​នៅ​រដ្ឋ​កាលីហ័រញ៉ា។

Orlando-Bloom1
៥) Sharon Stone៖ ​​Sharon Stone កាល​ពី​ដំបូង​ឡើយ​ នាង​មាន​ជំនឿ​ទៅ​លើ​ព្រះ​ក្នុង​គ្រិស្ត​សាសនា តែ​ក្រោយ​មក​នាង​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ខាង​ទីបេ។ Sharon Stone ត្រូវ​បាន​តារា​ប្រុស លោក Richard Gere បាន​ណែនាំ​អោយ​ស្គាល់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា បន្ទាប់​មក Sharon Stone ក៏​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​តែ​ម្តង។

Sharon-Stone1
៦) Richard Gere៖ ​តារា​សម្ដែង​ប្រុស លោក Richard Gere នៅ​ពេល​ធំ​ដឹង​ក្តី​មក គាត់​បាន​សិក្សា​ពី​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។ គាត់​បាន​ទៅ​លេង​ប្រទេស​នេប៉ាល់ នៅ​ពេល​ដែល​លោក​មាន​អាយុ​២៩​ឆ្នាំ ហើយ​បន្ទាប់មក Richard Gere បាន​ជួបជា​មួយ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា នៅ​ប្រទេស​ឥណ្ឌា។ Richard Gere ក៏​បាន​ក្លាយ​ជា​ពុទ្ធសាសនិក​មួយ​រូប ហើយ​ជា​អ្នក​ដែល​គាំទ្រ​ដ៏​សកម្ម​របស់​ ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា។

Richard-Gere1
៧) Sarah Jessica Parker៖ Sarah Jessica Parker មាន​ជំនឿ​ទៅ​ព្រះពុទ្ធ​សាសនា ដោយ​ការ​សិក្សា​ទៅ​លើ​ទស្សនវិជ្ជា​ស្តី​ពី​ព្រលឹង​វិញ្ញាណ។ ព្រោះ​តែ​ការ​សិក្សា​ទៅលើ​​ទស្សនវិជ្ជា​ស្តីពី​ព្រលឹង​វិញ្ញាណ​នេះ​ហើយ ទើប​ធ្វើ​អោយ Sarah មាន​ជំនឿ​លើ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។

Sarah-Jessica-Parker1
៨) Steven Seagal៖ តារា​សម្តែង​ហូលីវូត​មួយ​រូប​ក្នុង​រឿង Unter Siege ក៏​ជា​អ្នក​មាន​ជំនឿ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ផង​ដែរ។ គាត់​បាន​រៀន​សូត្រ​តាម​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ហើយ Seagal ក៏​ជា​អ្នក​ដែល​ផ្ដល់​ការ​ឧបត្ថម្ភ​ម្នាក់​ដល់​មូលនិធិ​របស់​សម្ដេច​សង្ឃ​ដាឡៃឡាម៉ាផងដែរ។

Steven-Seagal1
៩) Uma Thurman៖ ​វីរនារី​នៅ​ក្នុង​រឿង ​Kill Bill នាង Uma Thurman មាន​ជំនឿ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា តាម​ឪពុក​របស់​នាង។ ឪពុក​របស់ ​Uma Thurman គឺ​ជា​អ្នក​បស្ចិមប្រទេស​ដំបូង​គេ​ដែល​ជឿ​​លើ​ព្រះពុទ្ធ​សាសនា តាម​រយៈ​ព្រះ​សង្ឃ​ទីបេ។

Uma-Thurman1
១០) Keanu Reeves៖ Keanu Reeves គឺ​ជា​តារា​ហូលីវូត​ ដែល​មាន​ការ​សិក្សា​ច្រើន​ចំពោះ​សាសនា។​ នៅ​ក្នុង​ឆ្នាំ​១៩៩៣ បន្ទាប់ពី​គាត់​សម្តែង​ក្នុង​រឿង​ Little Buddha  លោក Keanu Reeves ក៏​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា៕

Keanu-Reeves1

ប្រែ​សម្រួល៖ ​សុខា នីកា
ប្រភព៖ ​www.mensxp.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031