អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

ប្រ​ភព៖​​ pixabay.com

តើ​ប៉ុន្មាន​ដង​ហើយ​ដែល​អ្នក​និយាយ​ទៅ​ខ្លួន​ឯង​ថា​អ្នក​នឹង​អាន​សៀវភៅ​ តែ​ធាតុ​ពិត​គឺ​មិន​មែន? អ្នក​ណា​ក៏​​ដឹង​ថា​ការ​អាន​នេះ​ជួយ​អ្វី​ខ្លះ​ដល់​ជីវិត​រស់​នៅ​អ្នក​។​ នេះ​ជា​វិធី​ដែល​ជួយ​អោយ​អ្នក​ចាប់​ផ្ដើម​ក៏​ដូច​ជា​បន្ត​ការ​អាន​សៀវភៅ​អោយ​កាន់​តែ​ច្រើន​ថែម​ទៀត​រួម​មាន​៖​

១) កំណត់​គោល​ដៅ​ក្នុង​ការ​អាន​សៀវភៅ​របស់​អ្នក៖ អ្នក​ត្រូវ​កំណត់​អោយ​បាន​ច្បាស់​ថា​តើ​អ្នក​​ចង់​អាន​សៀវភៅ​ប៉ុន្មាន​ក្បាល​? ហើយ​អាច​បញ្ចប់​វា​លឿន​កម្រិត​ណា​ដែរ? ការ​ដាក់​ពេលវេលា​មួយ​ច្បាស់​លាស់​ក៏​ជា​វិធី​មួយ​ជួយ​ពន្លឿន​អោយ​អ្នក​អាច​អាន​បាន​កាន់​តែ​ច្រើន​ទៀត។​

២) ដាក់​ពេល​ដ៏​កំហិត​មួយ​​សម្រាប់​អាន៖ ចាត់​កាលវិភាគ​អាន​អោយ​បាន​ទៀង​ទាត់​​ អោយ​ដូច​ជា​ពេល​វេលា​​ពិសា​បាយ​ដូច្នេះ​ដែរ។ ពេល​នោះ​អ្នក​នឹង​ទទួល​បាន​​ការ​ភ្ញាក់​រលឹក​មួយ​ដ៏​ល្អ​ ក្នុង​ការ​អាន​សៀវភៅ។​

៣) រក​កន្លែង​សមរម្យ​សម្រាប់​អាន៖​ ស្វែង​រក​បន្ទប់​មួយ​ដែល​ផ្ដល់​បរិយាកាស​ល្អ​ក្នុង​ការ​អាន​សៀវភៅ ឬ​ក៏​មាន​ភាព​ស្ងប់ស្ងាត់​ល្អ។ ​​បរិយាកាស​ជុំវិញ​ល្អ​ នាំ​អោយ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​ក្នុង​ការ​ប្រើប្រាស់​ខួរ​ក្បាល​ស្វែង​យល់​ពី​សៀវភៅ​នោះ។

៤) ស្វែង​រក​អ្វី​ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​អាន៖​ អ្នក​អាច​ជា​មនុស្ស​ចូលចិត្ត​អាន​តាមសៀវភៅអេឡិចត្រូនិក (​​ E-Book​) ដែល​ប្រើប្រាស់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ក៏​តាម​សៀវភៅ​ធម្មតា​ក៏​បាន។ អ្នក​អាច​ធ្វើ​អ្វី​ក៏​បាន​តាម​តែ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ចង់​អាន​។

៥) ឧស្សាហ៍​ទៅ​បណ្ណាល័យ៖ បណ្ណាល័យ​គឺ​ជា​កន្លែង​ដែល​បណ្ដុំ​ទៅ​ដោយ​សៀវភៅ​គ្រប់​បែប​យ៉ាង។ អ្នក​អាច​ទទួល​បាន​សៀវភៅ​គ្រប់​ប្រភេទ​ដែល​អ្នក​ត្រូវ​ការ។ ការ​ទៅ​បណ្ណាល័យ​ក៏​ជា​ផ្នែក​មួយ​បន្ថែម​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​អោយ​មាន​ការ​កើន​ឡើង​ផង​ដែរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖​ www.success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031