សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

ផ្សាយចេញ ៖ 01-Apr-2016 2:34 pm

ប្រ​ភព៖​​ www.thoughtcatalog.com

តាម​រយៈ​ការ​ស្រាវជ្រាវ​យ៉ាង​ទូលំ​ទូលាយ​មួយ​​ដោយ​សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិទ្យា​ លោកស្រី Susan Nolen-Hoeksema នៃ​សាកលវិទ្យាល័យ​ Michigan បាន​រក​ឃើញ​ថា​ការ​គិត​ជ្រុល​ហួសហេតុ​ពេក​ភាគច្រើន​មាន​ទៅលើ​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​ពី​២៥ទៅ៣៥ឆ្នាំ​​ដែល​ត្រូវ​ជា​៧៣% ។ ហើយ​ជាទូទៅ​ស្ត្រី​(៥៧%)ហាក់​បី​ដូចជា​គិត​ច្រើន​ជាង​បុរស(៤៣%)។

១) ពិបាក​បញ្ឈប់​ការ​គិត​មុន​ពេលចូល​គេង៖ ពេល​ខ្លះ​អ្នក​គិត​ច្រើន​ពេក​រហូត​មិន​អាច​គេង​លក់​បាន​ហើយ​អ្នក​មិន​មែន​គិត​ដើម្បី​រក​ដំណោះស្រាយ​នោះ​ទេ​គឺ​អ្នក​គិត​ទៅ​វិញ​ទៅ​មក​ចុះ​ឡើង​ៗ។

២) បារម្ភ​ពី​រឿង​ដែល​មិន​ទាន់​បាន​កើត​ឡើង៖ អ្នក​នៅ​មិន​សុខ​នោះ​ទេ​ព្រោះ​អ្នក​ព្រួយ​បារម្ភ​ពី​នោះ​ពី​នោះ ​ខ្លាច​នេះ​ខ្លាច​នោះ​ដោយ​រឿង​នោះ​មិន​ទាន់​បាន​កើត​ឡើង​នោះ​ទេ តែ​មក​ពី​អ្នក​គិត​ច្រើន​ជ្រុល។

៣) អ្នក​វិភាគ​គ្រប់​រឿងរ៉ាវ​ដែល​កើត​ឡើង៖ អ្នក​មិន​សូវ​ជា​មាន​ពេល​លេង​សើច​សប្បាយ​ដូច​គេ​ដូច​ឯង​នោះ​ទេ ​ព្រោះ​​រវល់​តែ​វិភាគ​គ្រប់​សកម្មភាព​ដែល​បាន​កើត​ឡើង។

៤) មិន​អាច​សម្រេច​ចិត្ត​ឲ្យ​ដាច់​ស្រេច៖ នេះ​កើត​ឡើង​ដោយ​សារ​តែ​អ្នក​ព្យាយាម​វិភាគ​ពេក​រហូត​ធ្វើឲ្យ​ មាន​ពេល​វេលា​ដ៏​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ ហើយ​វា​មិន​មែន​កើត​ឡើង​តាម​ធម្មជាតិ​នោះ​ទេ​ គឺ​ពី​ព្រោះ​តែ​អ្នក​ទម្លាប់​វា៕


ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.powerofpositivity.com




ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared