អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​​ក្រុម ISIS​ កាន់​តែវេទនា​ ​ដោយសារតែ​បាត់​បង់​ចំណូល​៣០ភាគរយ​ ​​​​និង ​បាត់បង់​ទឹកដី​​២២​ភាគរយ

​​​ក្រុម ISIS​ កាន់​តែវេទនា​ ​ដោយសារតែ​បាត់​បង់​ចំណូល​៣០ភាគរយ​ ​​​​និង ​បាត់បង់​ទឹកដី​​២២​ភាគរយ

ពួកក្រុមរដ្ឋឥស្លាម

ប្រ​ភព៖​​ www.abc.net.au

ចំណូល​របស់​ក្រុម​រដ្ឋ​ឥស្លាម​​ ឬ​ ​ពួក​ISIS ​​បាន​ធ្លាក់​ចុះ​ចំនួន​៣០​ភាគរយ​ ​ចាប់​តាំង​ពី​ឆ្នាំ​មុន​ ​ដោយ​ហេតុ​ថា ​​ទឹកដី​ដែល​ពួក​គេ​ធ្លាប់​បាន​កាន់​កាប់​ ត្រូវ​បាន​បាត់បង់​ទៅ​វិញ​។ នេះ​បើ​យោង​​របាយការណ៍​របស់​IHS ​ដែល​ជា​ក្រុមហ៊ុន​ស្រាវ​ដ៏​ធំ​មួយ​របស់​​សហរដ្ឋអាមេរិក​​ ដែល​បង្ហាញ​​នៅ​ថ្ងៃ​ចន្ទ​​​។
​របាយការណ៍​ខាង​លើ​បាន​បញ្ជាក់​ថា ​ចំណូល​ប្រចាំ​ខែ​របស់​ក្រុម​ISIS ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥​ គឺ​មាន​ចំនួន​​៨០​លាន​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​​ប្រាក់​ចំណូល​នៅ​ខែ​មិនា​ឆ្នាំ​២០១៦​ គឺ​​មាន​ត្រឹម​៥៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​​ក្នុង​មួយ​ខែ។

​​​កាល​ពី​មុន​ ដែនដី​ដែល​​ពួក​ISIS កាន់​កាប់​នោះ គឺ​ជា​ប្រភព​ប្រេង​ដែល​អាច​​ទាញ​យក​ផល​ប្រមាណ​ ​៣៣ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ​ប៉ុន្តែ​ដោយសារតែ​បាត់បង់​​ការ​កាន់កាប់​ដែនដី​បណ្ដើរៗ​ ​នាំ​ឲ្យ​ការ​ប្រមូល​ផល​ប្រេង​​បាន​​ត្រឹម​តែ​ ២១ ០០០​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

​គិត​រហូត​មក​ទល់​នឹង​ពេល​នេះ ​ក្រុម​ឥស្លាម​ជ្រុលនិយម​នេះ​ បាន​បាត់បង់​ទឹកដី​របស់​ខ្លួន​ប្រមាណ​២២​ភាគរយ​។ ​សូម​បញ្ជាក់​ថា ចំណូល​ភាគ​ច្រើន​ដែល​​ពួក​នេះ​ ​ទទួល​បាន​គឺ​ដោយសារតែ​ការ​​លក់​ប្រេង​ទៅ​កាន់​ទីផ្សារ​ងងឹត​ ពោល​គឺ​ស្មើ​នឹង​​៤៣​ភាគរយ​នៃ​ចំណូល​សរុប​។ ក្រៅ​​​ពី​ប្រេង​ ​ ​ISIS ​រក​ចំណូល​បាន​តាម​រយៈ​ការ​ចាប់ជំរិត ​ការ​​ជួញដូរ​មនុស្ស​ និង ការ​បរិច្ចាគ​​ពី​បរទេស​។
តាម​រយៈ​ការ​បាត់បង់​ចំណូល​យ៉ាង​ច្រើន​បែបនេះ ​វា​ធ្វើ​​ឲ្យ​ប្រតិបត្តិការ​របស់ ISIS​កាន់​តែ​ជួប​ការ​លំបាក​ ​ជា​ពិសេស​ប្រសិន​បើ​ចំណូល​​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​បែប​នេះ​។​​​​

​ដោយ​៖ ​អ៊ុន ភក្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031