អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ចំណុច​៥​យ៉ាង​ ​ដែល​អ្នក​គួរ​ធ្វើ​​នៅ​ពេល​​ចាប់​ផ្ដើម​មាន​ស្នេហា ​ដើម្បី​កុំ​ឲ្យ​ស្ដាយក្រោយ

​ចំណុច​៥​យ៉ាង​ ​ដែល​អ្នក​គួរ​ធ្វើ​​នៅ​ពេល​​ចាប់​ផ្ដើម​មាន​ស្នេហា ​ដើម្បី​កុំ​ឲ្យ​ស្ដាយក្រោយ

ប្រ​ភព៖​​ bayviewtherapy.com

ស្នេហាថ្មីដែលចូលមកក្នុងជីវិតអ្នក ក៏អាចកែប្រែក្ដីសង្ឃឹមនិងធ្វើអោយជីវិតកាន់តែមានន័យផងដែរ។ តើអ្នកគួរធ្វើអ្វីខ្លះ នៅពេលមានសេ្នហា?

១) ត្រូវបង្ហាញពីអ្វីដែលអ្នកចូលចិត្តនិងមិនចូលចិត្ត៖ នេះជាការចាប់ផ្ដើមសម្រាប់ស្នេហាថ្មីរបស់អ្នក ដូចនេះហើយអ្នកត្រូវតែដឹងអោយបានច្បាស់ថាម្នាក់ៗ ចូលចិត្តអ្វីនិងមិនចូលចិត្តអ្វី។ ដើម្បីជៀសវាងកំហុសនានាដែលអាចនឹងកើតមាននោះ អ្នកគួរចេញពិភាក្សាគ្នាពីរឿងអស់ទាំងនោះ។

២) ត្រូវគោរពការគិតខ្លួនឯង៖ ពេលអ្នកមានស្នេហា មិនបានន័យថាអ្វីក៏ដោយអ្នកត្រូវតែស្ដាប់គេនោះទេ។ ព្យាយាមពិចារណា អំពីអ្វីដែលគេចង់បាន ប៉ុន្តែ អ្នកក៏មិនត្រូវបោះបង់គំនិតដែលអ្នកកំពុងគិតនោះដែរ។

៣) ចែករំលែកក្ដីស្រមៃដែលអ្នកមាន៖ ដើម្បីអោយកាន់តែយល់ចិត្តគ្នាជាងនេះទៅទៀតអ្នកក៏អាចចែករំលែកនូវអ្វីដែលអ្នកស្រមៃ ប៉ងប្រាថ្នា និងគោលដៅដែលអ្នកកំពុងតែមាននោះផងដែរ។

៤) បង្កើនភាពសប្បាយរីករាយជាមួយគ្នា៖ ការសើចសប្បាយក៏ជាមធ្យោបាយមួយ ក្នុងការបង្កើនភាពជិតស្និទ្ធផងដែរ។ វាគឺជាពេលវេលាដ៏ល្អមួយដែលអ្នកអាចគេចចេញពីសម្ពាធដែលអ្នកកំពុងមាន។

៥) លើកទឹកចិត្តគ្នា៖ សូមកុំភ្លេចលើកទឹកចិត្តគ្នាទៅវិញទៅមកព្រោះថា មានតែអ្នកទេដែលអាចផ្ដល់ជាកម្លាំងចិត្តដ៏ពិសេសមួយសម្រាប់ដៃគូអ្នក។ ការចេះលើកទឹកចិត្តគ្នាក៏ជាសញ្ញាមួយបង្ហាញពីការគោរពគ្នាផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930