អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មូល​ហេតុ​ទាំង​៦​យ៉ាង​​ដែល​យើង​ទាំងអស់គ្នាត្រូវ​តែ​គោរព​ចាស់​ទុំ

មូល​ហេតុ​ទាំង​៦​យ៉ាង​​ដែល​យើង​ទាំងអស់គ្នាត្រូវ​តែ​គោរព​ចាស់​ទុំ

ប្រ​ភព៖​​ www.thedailybeast.com

មិនមែនតែវប្បធម៌នៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេដែលផ្ដល់តម្លៃនិងគោរពចាស់ទុំ ។ ប៉ុន្តែតំបន់ខ្លះទៀតក៏មានការអោយតម្លៃដល់ចាស់ព្រឹទ្ធាចារ្យផងដែរ រួមមានតំបន់អាមេរិកឡាទីន ប្រទេសចិននិងជប៉ុន។ ខាងក្រោមនេះជាមូលហេតុដែលយើងត្រូវគោរពពួកគាត់៖

១) គាត់រស់នៅបានយូរជាងអ្នក៖ យើងត្រូវគិតថាគាត់ប្រើប្រាស់រយៈពេលយូរជាងអ្នកក្នុងការរស់នៅលើផែនដីនេះ។ ហើយគាត់តស៊ូលំបាក និងមានអំណត់អត់ធ្មត់ណាស់ ក្នុងការរស់នៅលើផែនដីនេះ។

២) គាត់អាចដឹងពីអ្វីលើសពីការគិតរបស់អ្នក៖ ពេលខ្លះអ្នកពុំអាចនឹកស្មានដល់ទេ ថាការចេះដឹងរបស់ពួកគាត់ពិតជាគួរអោយស្ងើចសរសើរនិងអស្ចារ្យកម្រិតណា។

៣) គាត់ធ្លាប់ជួបនូវអ្វីដែលយើងមិនបាជួប៖ សង្គមបច្ចុប្បន្នគឺមានលក្ខណៈខុសគ្នាខ្លាំងណាស់ បើប្រៀបធៀបទៅកាន់អតីតកាល។ អ្វីដែលអ្នកអាចជួបនៅពេលនេះអាចនឹងមានលក្ខណៈងាយស្រួលជាងសម័យមុនៗ។

៤) គាត់សម្លឹងពិភពលោកក្នុងផ្លូវមួយផ្សេងទៀត៖ តាមរយៈបទពិសោធន៍ដែលគាត់ធ្លាប់បានឆ្លងកាត់ គាត់នឹងមានផ្នត់គំនិតមួយផ្សេងពីអ្នកដទៃ។ ដែលអ្នកអាចសិក្សាពីផ្នត់គំនិតរបស់ពួកគាត់បាន ព្រោះអ្នកមិនងាយនឹងទទួលគំនិតទាំងនោះពីនរណាផ្សេងទេ លុះត្រាតែអ្នកឆ្លងកាត់វាជាមុនសិន។

៥) ពួកគាត់ទទួលបានបទពិសោធន៍ដែលអ្នកបានត្រឹមតែស្រមៃ៖ អ្នកបានត្រឹមតែធ្វើការស្រមៃពីពេលវេលាដែលពួកគាត់បានឆ្លងកាត់ប៉ុណ្ណោះ។ ហើយអ្នកនឹងមិនអាចដឹងថាការរស់នៅក្នុងពេលនោះវាមានស្ថានភាពជាក់ស្ដែងយ៉ាងណាឡើយ។

៦) គាត់អាចនឹងនិទានរឿងដែលមានប្រយោជន៍សម្រាប់ជីវិតអ្នក៖ មនុស្សម្នាក់ៗតែងតែមានរឿងផ្ទាល់ខ្លួនសម្រាប់អប់រំដល់អ្នកដទៃ។ រឿងខ្លះក៏ពិត ឯខ្លះទៀតក៏ប្រឌិត តែអ្នកត្រូវគិតពីអត្ថន័យបង្កប់ទាំងនោះ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930