អត្ថបទថ្មីបំផុត
Home > សង្គម > ​ស្ដេច៥​អង្គ ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​លោក​

​ស្ដេច៥​អង្គ ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​លោក​

ប្រ​ភព៖​​ www.glamgrid.com

ខាងក្រោមនេះគឺជាការចែករំលែកដ៏ល្អមួយ ព្រោះថានេះក៏ជាចម្ងល់របស់មនុស្សជាច្រើនផងដែរ ថាតើស្ដេចអង្គណាដែលមានមានសម្បត្តិច្រើនជាងគេ៖
១) ព្រះមហាក្សត្រនៃប្រទេសថៃដែលមានទ្រព្យសម្បត្តិសរុបចំនួន៣០ពាន់លានដុល្លារ៖  ព្រះមហាក្សត្រ Bhumibol Adulyadejបានសោយរាជ្យអស់រយៈពេលជាង៦០ ឆ្នាំមកហើយដែលធ្វើឱ្យទ្រង់ក្លាយជាស្ដេចដែលសោយរាជ្យបានយូរជាងគេក្នុងប្រវត្តិសាស្ត្រ។ ទ្រង់ក៏ជាម្ចាស់ភាគហ៊ុនធំមួយនៅក្នុងក្រុមហ៊ុនស៊ីម៉ងត៍ Siam ដែលបានចុះបញ្ជីជាសាធារណៈនិងធនាគារ Siam Commercial Bank ព្រមទាំងការធានារ៉ាប់រង Deves តែត្រូវបានបង្ខំឱ្យទៅឯកជនដោយសារការចំនួនទឹកប្រាក់ដែលព្រះអង្គបានវិនិយោគនោះ។ ទ្រង់បាន ធ្វើការរួមចំណែកសប្បុរសធម៌ដល់វិស័យផ្សេងៗនៃសង្គមថៃផងដែរ។
richestlifestyle.com

richestlifestyle.com

២) មហាក្សត្រនៃប្រទេសប្រ៊ុយណេដែលមានលុយចំនួន២០ពាន់លានដុល្លារ៖  ព្រះមហាក្សត្រ Sultan Hassanal Bolkiah បានក្លាយជាប្រមុខរដ្ឋចាប់តាំងពីឆ្នាំ ១៩៦៧ ហើយទ្រង់បានដឹកនាំប្រទេសរបស់លោកនៅពេលដែលមានការធ្លាក់ចុះសេដ្ឋកិច្ចសកលផងដែរ។ យោងតាម Guinness World Records បានឲ្យដឹងថា ព្រះអង្គមានរថយន្តម៉ាក Rolls-Royce ច្រើនជាង៦០០គ្រឿង Ferrari ៤៥០គ្រឿង និង Koenigsegg ១៣៤គ្រឿង ដែលសុទ្ធតែជាម៉ាកធំៗ និងល្បីជាងគេបំផុតនៅលើពិភពលោក។

gavingoh.wordpress.com

gavingoh.wordpress.com

៣) មហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលមានលុយចំនួន១៨ពាន់លានដុល្លារ៖ ក្រោមការដឹកនាំរបស់ទ្រង់ ព្រះនាម Abdullah bin Abdul Aziz Al Saud នៃអារ៉ាប់ប៊ីសាអូឌីត បាននាំឱ្យមានកំណើនសេដ្ឋកិច្ច៤% ដែលមិនគួរឱ្យជឿព្រោះពេលនោះពិភពលោកទាំងមូលកំពុងជួបវិបត្តសេដ្ឋកិច្ចដែលមានការលំបាកច្រើនណាស់។  ជាមួយគ្នានេះដែរអារ៉ាប៊ីសាអ៊ូឌីតមាន ៧២៧ ពាន់លានដុល្លារដែលជាផលិតផលក្នុងស្រុកសរុប ហើយព្រះអង្គក៏បានបណ្ដាក់ទុនចំនួន១៣០ ពាន់លានដុល្លារចូលទៅក្នុងមូលនិធិសម្រាប់ទ្រងទ្រង់ ភាពគ្មានការងារធ្វើនិងគម្រោងលំនៅដ្ឋានអ្នកគ្មានការងារផងដែរ។
www.bhutannewsnetwork.com

www.bhutannewsnetwork.com

៤) ព្រះអង្គម្ចាស់Khalifa bin Zayed Al Nahyan ប្រធានាធិបតីសហភាពអារ៉ាប់រួម ៖ ព្រះអង្គបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ១៥ពាន់លានដុល្លារអាមេរិក ដោយសារតែកាន់កាប់ប្រេងជាច្រើនក្នុងប្រទេសនេះ។
www.youtube.com

www.youtube.com

៥)  ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum អនុប្រធានាធិបតីសហភាពអារ៉ាប់រួម៖ ព្រះអង្គមានទ្រព្យសម្បត្តិសរុបប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក។ ព្រះអង្គចូលចិត្តរថយន្តខ្លាំងណាស់ ដូច្នេះហើយស្តេចអង្គមានរថយន្តក្នុងវាំងរបស់ខ្លួនប្រមាណជាង១០០គ្រឿង៕
peoples.bio

peoples.bio

 
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖  www.richestlifestyle.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ចូលរួម​កម្មវិធី «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដើម្បី​ទទួល​​បាន​មេរៀន​អាជីវកម្ម​ថ្មីៗ

សំរាម​គឺជា​បញ្ហា​​ចម្បង​​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​ថ្ងៃ

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31