​មាន​​ប្រទេស​មួយ​ដែល​ក្រុម​ ISIS ​ខ្លាច​បំផុត​ ​​និង​មិន​ហ៊ាន​ប៉ះ​សូម្បី​​បន្តិច - Biz Khmer

​មាន​​ប្រទេស​មួយ​ដែល​ក្រុម​ ISIS ​ខ្លាច​បំផុត​ ​​និង​មិន​ហ៊ាន​ប៉ះ​សូម្បី​​បន្តិច

ផ្សាយចេញ ៖ 16-May-2016 7:43 am

កង​កម្លាំង​អ៊ីស្រាអែល​​ពិនិត្យ​មើល​តំបន់​ព្រំដែន​ជាប់​ស៊ីរី

ប្រ​ភព៖​​ www.haaretz.com

អ្នកកាសែតបស្ចិមលោកម្នាក់គឺលោក Jurgen Todenhofer ដែលបានចំណាយពេលប្រមាណ ១០ថ្ងៃនៅជាមួយក្រុមភេរវកម្ម ISIS នៅទីក្រុង Mosul កាលពីឆ្នាំទៅមិញបានអះអាងថា ក្រុមភេរវកម្មដ៏សាហាវនេះមិនខ្លាចកងទ័ពអង់គ្លេស ឬអាមេរិកនោះទេ ប៉ុន្តែមានតែកងទ័ពប្រទេសមួយដែលគេខ្លាចបំផុត។ ប្រទេសនោះ គឺអ៊ីស្រាអែល។ មូលហេតុអ្វីបានជាពួកគេខ្លាចអ៊ីស្រាអែល?


យោងតាមការឱ្យដឹងពីអ្នកកាសែតរូបនោះ គឺ ក្រុមភេរវកម្មបានចាត់ទុកកងទ័ពអ៊ីស្រាអែល ថាខ្លាំងបំផុតសម្រាប់ពួកគេ។ អ្នកកាសែតរូបនោះបានលើកឡើងដូច្នេះថា ៖«ពួកគេគិតថា ពួកគេអាចយកឈ្នះកងទ័ពថ្មើរជើងអាមេរិក និងអង់គ្លេសដែលគ្មានបទពិសោធន៍ជាមួយសង្គ្រាមទ័ពព្រៃ ឬយុទ្ធសាស្ត្រនៃក្រុមភេរវជនបាន ប៉ុន្តែកងទ័ពអ៊ីស្រាអែលវិញគឺខ្លាំង ជាពិសេសទ័ពព្រៃ និងភេរវកម្ម»


អ្វីដែលគេមិនអាចបំភ្លេចបានមួយទៀតនោះគឺថា អ៊ីស្រាអែលជាប្រទេសដែលមានសព្វាវុធជឿនលឿន ហើយកងទ័ពប្រទេសនេះត្រូវបានហ្វឹកហាត់ជំនាញយ៉ាងល្អបំផុត ពោលគឺប្រកបដោយបទពិសោធន៍ និងជំនាញក្នុងការធ្វើសង្គ្រាម។


បើអ្នកកាសែតខាងលើ ប្រទេសអ៊ីស្រាអែលគ្មានឈ្មោះនៅក្នុងបញ្ជីប្រទេសដែលត្រូវធ្វើអាណានិគម ន៍ដំណាក់កាលដំបូងនៅតំបន់មជ្ឈិមបូព៌ានោះទេ៕


ដោយ៖ រតនៈវិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared