អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុផល​ទាំង​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ឆ្នើម​លា​ឈប់​ពី​ការងារ​ទោះ​បី​ជា​ពួកគេ​ស្រលាញ់​ការងារ​នោះ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ

ហេតុផល​ទាំង​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ឆ្នើម​លា​ឈប់​ពី​ការងារ​ទោះ​បី​ជា​ពួកគេ​ស្រលាញ់​ការងារ​នោះ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ

ប្រ​ភព៖​​ www.inhabitat.com

បរិយាកាសនៅកន្លែងធ្វើការ ចៅហ្វាយនាយ និងប្រាក់បៀវត្សពិតជាមានឥទ្ធិពលខ្លាំងមែនទែនទៅដល់បុគ្គលិកទូទៅ។ ដោយឡែកសម្រាប់បុគ្គលិកឆ្នើមក៏ដូចគ្នា តែគ្មានចៅហ្វាយនាយរូបណាដែលចង់បាត់បង់ពួកគេទៅនោះទេ ព្រោះអ្នកទាំងអស់នោះផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ក្រុមហ៊ុនឬការងាររកស៊ីរបស់ពួកគេ។ យ៉ាងណាមិញខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យពួកគេលាឈប់ពីការងាររបស់ពួកគេ៖
១) មិនទទួលបានការគោរពនិងការឲ្យតម្លៃ៖ បុគ្គលិកណាក៏ដូចបុគ្គលិកណាដែរ គឺតែងតែចង់ទទួលបានការយកចិត្តនិងការឲ្យតម្លៃពីចៅហ្វាយនាយរបស់ខ្លួនដែរ តែបើសិនជាមិនមានការយកចិត្តទុកដាក់និងផ្គត់ផ្គង់គ្រប់គ្រាន់ពីចៅហ្វាយនាយនោះទេ ពួកគេនឹងពិចារណាក្នុងការជ្រើសរើសការងារថ្មី។
២) គ្មានតុល្យភាពក្នុងការងារ៖ ប្រសិនបើចៅហ្វាយនាយពុករលួយក្នុងរឿងការងារ នោះនឹងធ្វើឲ្យបុគ្គលិកមានការអន់ចិត្តហើយបំពេញការងារមិនបានល្អដល់កម្រិតនោះទេ ដែលនឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនផងដែរ។
៣) គ្មានរង្វាន់៖ វង្វាន់មិនចាំបាច់ត្រូវតែជារង្វាន់ធំមានតម្លៃណាស់ណាអីនោះទេ តែវាអាចជាវង្វាន់ធម្មតាសម្រាប់លើកចិត្តទៅដល់បុគ្គលិកដែលធ្វើកិច្ចការបានឆ្នើមនៅក្នុងក្រុមហ៊ុនដើម្បីធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការបំពេញការងារបន្តទៅទៀត។
៤) ឡើងដំណែងឲ្យខុសមនុស្ស៖ ចៅហ្វាយនាយគួរពិនិត្យឲ្យបានម៉ត់ធ្យ័តមុននឹងឡើងដំណែងឲ្យបុគ្គលិកណាម្នាក់ ចៀសវាងការសម្រេចចិត្តខុស ព្រោះវានឹងធ្វើឲ្យបុគ្គលិកដែលខិតខំធ្វើបាក់ទឹកចិត្តបាន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

​លោក​ John C Maxwell បង្ហាញ​ពី​លក្ខណៈ​ពិសេស​ទាំង​៥​យ៉ាង​របស់​មនុស្ស​ដែល​​​ចេះ​ប្រើ​​ពេលវេលា​យ៉ាង​​​​​ឆ្លាតវៃ​​

គន្លឹះ​សំខាន់ៗ​ទាំង​៨​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ ​​សម្រាប់​សហគ្រិន​វ័យក្មេង​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930