អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > វិធី​ទាំង​៤​ដើម្បី​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​មាន​ភាព​រីក​ចម្រើន​ជាង​មុន​បាន

វិធី​ទាំង​៤​ដើម្បី​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​មាន​ភាព​រីក​ចម្រើន​ជាង​មុន​បាន

ប្រ​ភព៖​​ www.linkedlin.com

ដើម្បីឲ្យការងាររបស់អ្នកមានភាពរីកចម្រើនទៅមុខ ហើយមានគុណភាពខ្ពស់ អ្នកមិនមែនអង្គុយធ្វើការរហូតហើយគ្មានពេលសម្រាកនោះទេ ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកបំផ្លាញសុខភាពខ្លួនឯងដោយមិនដឹងខ្លួន។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចប្រើប្រាស់បាន ប្រសិនបើអ្នកចង់ឲ្យការងាររបស់អ្នកមានគុណភាពល្អជាងមុន ដោយមិនចាំបាច់ចំណាយពេលហត់ច្រើនពេក៖
១) កុំធ្វើការរាល់យប់ជ្រៅពេក៖ ភាគច្រើន រឿងនេះកើតឡើងសម្រាប់សិស្ស ឬបុគ្គលិកដែលមានការងាររវល់ច្រើន ដែលធ្វើឲ្យពួកគេបង្ខំចិត្តធ្វើនៅពេលយប់ឲ្យហើយ ដែលជាមូលហេតុធ្វើឲ្យពួកគេមិនមានសមាធិខ្ពស់ ហើយក៏ធ្វើឲ្យការងាររបស់ពួកគេមិនមានគុណភាពខ្ពស់តាមដែលគេរំពឹងទុកនោះទេ។
២) ត្រូវចាំថាថ្ងៃសម្រាកគឺថ្ងៃសម្រាក៖ មនុស្សភាគច្រើនចូលចិត្តយកថ្ងៃសម្រាកទៅធ្វើការងារផ្សេងៗ ព្រោះគេគិតថាមិនចង់ធ្វើឲ្យវាអត់ប្រយោជន៍។ តែយ៉ាងណាគឺអ្នកមិនគួរធ្វើបែបនេះឡើយ អ្នកគួរតែសម្រាកលំហែកាយឲ្យបាត់អស់ទុក្ខកង្វល់ ទើបអាចទទួលបាននូវខួរក្បាលក្នុងការធ្វើការងារបានល្អ។
៣) លះបង់ហួសហេតុពេក៖ មានមនុស្សមួយចំនួនសុខចិត្តលះបង់ពេលវេលាខ្លួនឯង ព្រមទាំងពេលវេលាសម្រាប់គ្រួសារ ដើម្បីតែការងារ តែការធ្វើបែបនេះមិនមែនជារឿងមួយត្រឹមត្រូវនោះទេ។ អ្នកត្រូវតែងបែងចែកពេលវេលាឲ្យបានល្អ បើមិនពុំនោះទេ គ្រួសាររបស់អ្នកក៏មិនមានសេចក្ដីសុខនិងពេញចិត្តចំពោះទង្វើរបស់អ្នកនោះទេ។
៤) ចេះប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក៖ សម័យនេះគឺជាសម័យកុំព្យូទ័រ ដូចនេះអ្នកគួរតែចេះប្រើប្រាស់ផលប្រយោជន៍វាឲ្យបានល្អអស់ មិនមែនអង្គុយចុចរហូតនោះទេ។ នេះក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកញៀន រួចភ្លេចធ្វើការងារ ហើយក៏ធ្វើឲ្យខ្ជះខ្ជាយពេលវេលាផងដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031