អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿង​៤​យ៉ាង​​អ្នក​គួរ​តែ​ចងចាំ​ប្រសិន​បើ​ស្រលាញ់​ចំមនុស្ស​ម្នាក់​ដែល​ប៉ា​ម៉ាក់​របស់​គេ​លែង​លះ​គ្នា

រឿង​៤​យ៉ាង​​អ្នក​គួរ​តែ​ចងចាំ​ប្រសិន​បើ​ស្រលាញ់​ចំមនុស្ស​ម្នាក់​ដែល​ប៉ា​ម៉ាក់​របស់​គេ​លែង​លះ​គ្នា

ប្រ​ភព៖​​ www.heysigmund.com

នៅពេលយើងស្រលាញ់នរណាម្នាក់ហើយ គឺយើងត្រូវតែស្គាល់ពីអត្តចរិត ក៏ដូចជាប្រវត្តិគ្រួសារពួកគេឲ្យបានច្បាស់លាស់ ទើបយើងអាចដឹងបានថា តើពួកគេកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណា។ បើយើងមិនដឹងច្បាស់នោះទេ ពេលខ្លះយើងអាចសម្រេចចិត្តខុសក្នុងរឿងស្នេហារបស់អ្នក ហើយពេលខ្លះអ្នកមិនអាចដឹងទេ ថាអ្វីដែលអ្នកធ្វើចំពោះដៃគូស្នេហារបស់អ្នកសក្ដិសមឬមួយក៏អត់? ខាងក្រោមនេះ គឺជាចំណុចប៉ុន្មានដែលអ្នកគួរយល់ដឹងពីពួកគេ៖

១) មិនទុកចិត្តមនុស្សងាយនោះទេ៖ នេះកើតឡើងដោយសារតែពួកគេ បាត់បង់ជំនឿចិត្តលើឪពុកម្ដាយរបស់ពួកគេ ក៏ដូចជាបាត់បង់ក្ដីស្រលាញ់នៅពេលតែមួយផងដែរ ដែលនាំឲ្យពួកគេ មានការពិបាកក្នុងការទុកចិត្តអ្នកដទៃជាខ្លាំងក្រៅពីខ្លួនគេផ្ទាល់តែម្ដង។
២) សុខចិត្តឈឺចាប់តែម្នាក់ឯង៖ ទោះបីអ្នកអាចឃើញពួកគេជាមនុស្សម្នាក់ដែលសើចសប្បាយក៏ពិតមែន តែធាតុពិតទៅគឺពួកគេលួចសម្ងំយំតែម្នាក់ឯងក៏មាន។ ពេលខ្លះ អ្នកអាចនឹងលួចតូចចិត្តដោយសារពួកគេមិនបានចែករំលែកការឈឺចាប់នេះជាមួយអ្នក តែអ្នកត្រូវចាំថា មិនមែនពួកគេធ្វើឡើងដោយការតាំងចិត្តនោះទេ។ អ្នកគួរតែក្លាយជាមនុស្សម្នាក់ដែលនៅចាំគាំទ្រក៏ដូចជាលើកទឹកចិត្តពួកគេរាល់ពេលដែលគេត្រូវការ។
៣) គិតច្រើន៖ អ្នកប្រហែលជាធុញ ដោយសារពួកគេគិតច្រើនមុននឹងសម្រេចចិត្តធ្វើអ្វីមួយម្ដងៗ ដែលអាចគិតថាពួកគេរញ៉េរញ៉ៃច្រើន តែការពិតទៅគឺពួកគេទទួលយកវប្បធម៌បែបនេះដោយសារតែកាលៈទេសៈរបស់គ្រួសារ ដែលផ្ដល់ឥទ្ធិពលមួយយ៉ាងធំក្នុងការសម្រេចចិត្តម្ដង។
៤) គេស្រលាញ់អ្នកខ្លាំងណាស់៖ អ្នកអាចគិតថាពួកគេមិនខ្វល់ពីអ្នក ឬគ្រាន់តែត្រូវការភាពកក់ក្ដៅពីអ្នកតែប៉ុណ្ណោះ តាមពិតទៅគឺពួកគេស្រលាញ់អ្នកណាស់ តែពួកគេមិនពូកែក្នុងការបញ្ចេញអារម្មណ៍ឲ្យអ្នកបានដឹងនោះទេ ទើបអ្នកមិនដែលសូវងាយយល់ពីអារម្មណ៍របស់ពួកគេ។ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺលើកទឹកចិត្តឲ្យពួកគេនិយាយក៏ដូចជាសម្ដែងចេញនូវអារម្មណ៍របស់ពួកគេឲ្យបានច្រើនមិនថាល្អឬអាក្រក់នោះទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30