អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច ​ពេល​អ្នក​ផ្លាស់​ចេញ​ទៅ​រស់​នៅ​គេហដ្ឋាន​ថ្មី?

តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច ​ពេល​អ្នក​ផ្លាស់​ចេញ​ទៅ​រស់​នៅ​គេហដ្ឋាន​ថ្មី?

ប្រ​ភព៖​​ www.thekindtips.com

បទពិសោធន៍ដ៏អាក្រក់មួយក្នុងឆាកជីវិតគឺពេលអ្នកត្រូវធ្វើការផ្លាស់ចេញទៅទីលំនៅថ្មីម្ដងៗ។ វាហាក់ដូចជាមានអ្វីត្រូវគិត ឬ ត្រូវធ្វើជាច្រើន។ ហើយអ្នកក៏ដូចជាខិតខំរៀបចំរបស់អ្នក។ មនុស្សជាច្រើនគិតថា ពួកគេគ្រាន់តែត្រូវការវេចខ្ចប់ទំនិញរបស់ពួកគេ ហើយពួកគេអាចចាកចេញបានហើយ។ តាមពិត វាមិនមែនអីចឹងទេ។ វាមានរឿងតូចៗជាច្រើនតែអ្នកត្រូវគិត។ ខាងក្រោមនេះជារឿងដែលអ្នកត្រូវកត់ត្រាទុកក្នុងសៀវភៅ។

១) ការកត់ត្រា៖ ប្រសិនជាអ្នកកត់ត្រាទុកនូវអ្វីដែលត្រូវយកកាន់តែច្រើន នោះមានន័យថា ឱកាសតិចតួចណាស់ដែលអ្នកនឹងភ្លេច។ បន្ទាប់មក អ្នកអាចផ្ទៀងផ្ទាត់ពេលអ្នករៀបចំអីវ៉ាន់ ដូច្នេះអ្នកនឹងមិនភ្លេចឡើង។ សៀវភៅកត់ត្រារបស់អ្នកត្រូវរួចបញ្ចូលទាំងសកម្មភាពមុនពេលរៀបចេញ នឹងក្រោយពេលចេញ។

២) ការបង់ថ្លៃផ្សេងៗ៖ អ្នកត្រូវកត់ត្រានូវការចំណាយ ឬ ការបង់ថ្លៃ ឧទាហរណ៍ថា ការបង់ថ្លៃទឺកជាដើម។ អ្នកត្រូវរៀបចំឲបានច្បាស់ទាំងនៅផ្ទះចាស់និងផ្ទះថ្មីដែលអ្នកនឹងស្នាក់នៅឆាប់ៗនេះ។ អ្នកត្រូវដឹងពេលវេលាដែលអ្នកត្រូវបង់ឱ្យច្បាស់។ ម៉្យាងវិញទៀត អ្នកត្រូវមានលេខទំនាក់ទំនងក្នុងករណីចាំបាច់។

៣) ឯកសារឥណទាន ៖ អ្នកអាចនឹងត្រូវការឯកសារឥណទាននៅពេលណាមួយ។ ដូច្នេះហើយ រក្សាទុកនៅកន្លែងមួយដែលអ្នកងាយរក ពេលអ្នកត្រូវការ។ ពេលអ្នកទៅដល់ផ្ទះថ្មី រកកន្លែងអចិន្ត្រៃយ៍មួយសម្រាប់រក្សាទុកឯកសារទាំងនោះ។ តែអ្នកក៏ត្រូវប្រាកដថា ឯកសារទាំងនោះមិនត្រូវឲអ្នកដទៃរកបានងាយៗឡើង។

៤) លេខទូរស័ព្ទទំនាក់ទំនង៖ វាមានសារៈសំខាន់ដែលអ្នកមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ព្រោះ អ្នកមិនដឹងថាពេលណាអ្នកត្រូវការនោះទេ។ បន្ថែមពីនេះទៅទៀត អ្នកត្រូវមានការលេខឡានដែលជួយជញ្ជូនទំនិញរបស់អ្នកដែរ។

៥) បង្កាន់ដៃ ៖ អ្នកត្រូវរក្សាបង្កាន់ដៃរាល់ទិញដែលអ្នកទិញសម្រាប់ផ្ទះថ្មីរបស់អ្នក។ ទុកបង្កាន់ដៃនោះឲស្រួយ ក្នុងករណីដែលទំនិញណាមួយខូចឬត្រូវការការជួសជុល អ្នកមានបង្កាន់ដៃរួចរកក្រុមហ៊ុនសម្រាប់ធ្វើការជួសជុល។

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930