អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿង​៣​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​នៅ​​ពេល​ការងារ​​អ្នក​ហាក់​ដូច​ជា​លែង​ស័ក្ដិសម​ចំពោះ​ខ្លួន​ឯង​ត​ទៅ​ទៀត

រឿង​៣​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​នៅ​​ពេល​ការងារ​​អ្នក​ហាក់​ដូច​ជា​លែង​ស័ក្ដិសម​ចំពោះ​ខ្លួន​ឯង​ត​ទៅ​ទៀត

ប្រ​ភព៖​​ www.shutterstock.com

តើអ្នកមានអារម្មណ៍យ៉ាងណាទៅ នៅពេលដែលអ្នកត្រូវចំណាយពេលវេលាច្រើនសម្រាប់ធ្វើការងារមួយដែលមិនស័ក្ដិសម ឬ ក៏មិនត្រូវនឹងចំណង់ចំណូលចិត្តដែលអ្នកចង់បាន? វាប្រាកដជាស្មុគស្មាញខ្លាំងណាស់ហើយ សម្រាប់អ្នកដែលមកត្រូវគិតពីបញ្ហាទាំងនេះ អ្នកប្រហែលជាមិនដឹងថាតើត្រូវធ្វើដូចម្ដេចបន្ទាប់ តើអ្នកគួរបន្តការងារនោះឬ ក៏បញ្ឈប់ ហើយនៅពេលអ្នកបញ្ឈប់តើអ្នកអាចរកការងារថ្មីដែលល្អជាងនេះបានដែរឬទេ? ខាងក្រោមនេះជាយោបល់ខ្លះៗ ដែលអ្នកត្រូវដឹង៖

១) គួរដឹងថាខ្លួនចង់បានការងារប្រភេទណា៖ អ្នកប្រហែលជាធុញថប់នឹងក្រុមហ៊ុនរបស់អ្នកដោយសារតែប្រព័ន្ធនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនមានសភាពរញ៉េរញ៉ៃ ឬ មួយអ្នកគ្រប់គ្រងមិនសូវជាមានសមត្ថភាព ឬគ្មានការប្រកួតប្រជែង។ ដូចនេះអ្នកត្រូវដឹងឲ្យបានច្បាស់សិនថាអ្នកចង់បានការងារដូចម្ដេច។ បន្ទាប់មកអ្នកអាចចាកចេញពីការងារចាស់ ហើយស្វែងរកការងារមួយដែលអ្នកពេញចិត្តបានត្រឹមត្រូវបំផុត។

២) ត្រូវមានការអត់ធ្មត់៖ អាចថាអ្នកពិតជាធុញថប់នឹងការងារដែលអ្នកមិនចូលចិត្តខ្លាំង ប៉ុន្តែអ្នកត្រូវបង្កើនការអត់ធ្មត់។ មិនត្រូវចាកចេញពីការងារនោះដោយកម្រោលនោះទេ ព្រោះអ្នកដទៃអាចមានការយល់ច្រឡំ ពីការចាកចេញរបស់អ្នកថាជារឿងអាក្រក់អ្វីផ្សេង ហើយម្យ៉ាងទៀតទីកន្លែងនោះ ក៏ធ្លាប់ជាដំបូលសម្រាប់អ្នកជ្រកកោនផងដែរ។ អ្នកគួរចាកចេញដោយមានសេចក្ដីរីករាយ ហើយប្រើប្រាស់ពាក្យលាទៅមនុស្សគ្រប់គ្នា ព្រមទាំងអរគុណដល់ចៅហ្វាយអ្នកផងដែរ ដែលគាត់បានផ្ដល់បទពិសោធន៍ដ៏គួរឲ្យចងចាំសម្រាប់អ្នក។
៣) រឹតចំណងមិត្តភាពឲ្យល្អជាមួយមិត្តរួមការងារទោះបីត្រូវចាកចេញ៖ ទោះបីអ្នកចាកចេញពីការងារនោះមែន ប៉ុន្តែមិត្តភាពគឺនៅតែជាមិត្តភាពសម្រាប់អ្នក។ ធ្វើយ៉ាងណាឲ្យពួកគេទាំងនោះអាចចងចាំអ្នកក្នុងផ្លូវមួយដ៏ល្អត្រឹមត្រូវ ទោះបីអ្នកចាកចេញពីកន្លែងដែលធ្លាប់នៅជាមួយគ្នាក្ដី។ ថាមិនបានពួកគេអាចមានការងារថ្មី ហើយអ្នកនឹងអាចទទួលបានព័ត៌មានពីឱកាសការងារល្អៗ ពីពួកគេទៀតក៏ថាបាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.ehow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930