អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > មូលហេតុ​ដែល​ប្រព័ទ្ធអប់រំនៅ​សិង្ហបុរីល្អជាងប្រទេសដទៃ​

មូលហេតុ​ដែល​ប្រព័ទ្ធអប់រំនៅ​សិង្ហបុរីល្អជាងប្រទេសដទៃ​

ប្រ​ភព៖​​ www.sg.theasianparent.com

ប្រព័ន្ធអប់រំនៅសិង្ហបុរីត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រសួងអប់រំសិង្ហបុរី ដែលមានតួនាទីគ្រប់គ្រងនូវការអភិវឌ្ឍសាលារបស់រដ្ឋនិងទទួលហិរញ្ញប្បទានពីរដ្ឋាភិបាល។ លើសពីនេះទៅទៀត ក្រសួងអប់រំក៏នៅមានតួនាទីជាទីប្រឹក្សានិងតាមដានសាលាឯកជនដទៃទៀតផងដែរ។

ជាទូទៅ វិស័យអប់រំបានត្រូវបានចំណាយប្រមាណ ២០ ភាគរយនៃថវិកាជាតិដែលសម្រាប់ផ្គត់ផ្គង់ការអប់រំសាលារដ្ឋ និងសម្រាប់ពលរដ្ឋសិង្ហបុរីជារួម។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលប្រព័ទ្ធអប់រំនៅប្រទេសសិង្ហបុរីល្អជាងប្រទេសដទៃ។
១) សិស្សខ្សោយ៖ សិង្ហបុរីមានប្រព័ទ្ធអប់រំមួយហៅថា “តម្រូវការពិសេស” ដែលមានន័យថាការផ្តល់ជំនួយបន្ថែមដល់សិស្សទាំងឡាយណាដែលតាមមិនទាន់មេរៀនឬតាមមិនទាន់នឹងមិត្តភក្តិរបស់ពួកគេ និងសិស្សដែលមានការលំបាកក្នុងការស្ដាប់ និយាយ និងគណនាលេខជាដើម។ គ្មានសិស្សណាម្នាក់ត្រូវបានបោះបង់ប្រសិនជាពួកគេមិនបោះបង់ខ្លួនឯង។
២) សិស្សខ្លាំង៖ សម្រាប់សិស្សដែលខ្លាំងវិញ សិង្ហបុរីមានប្រព័ទ្ធអប់រំមួយហៅថា “ថ្នាក់សម្រាប់សិស្សដែលមានទេពកោសល្យ” ដែលផ្តល់ឲដល់សិស្សដែលពូកែដែលមានសមត្ថភាពនិងបង្រៀនពួកគេឲចេះប្រើប្រាស់សមត្ថភាពឲដល់កម្រិតកំពូល។
៣) ការប្រលងចេញពីសាលាបឋមសិក្សា៖ ក្រោមសិស្សបញ្ចប់កម្រិតបឋម សិស្សទាំងអស់តម្រូវឲប្រលងវិញ្ញាសារមួយហៅថា PSLE ( primary school leaving examination ) មុនពេលពួកទៅអាចទៅរៀននៅថ្នាក់អនុវិទ្យាល័យបាន។ សិស្សជាច្រើនមានសម្ពាធនិងខិតខំប្រឹងប្រែងណាស់សម្រាប់ការប្រលងមួយនេះ៕

ប្រែសម្រួល៖អឹុង មួយយូ
ប្រភព៖ en.wikipedia.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930