អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > គន្លឹះ​ទាំង​៤​ក្នុង​ការ​បង្កើត​មិត្តភ័ក្ដិ​ថ្មី

គន្លឹះ​ទាំង​៤​ក្នុង​ការ​បង្កើត​មិត្តភ័ក្ដិ​ថ្មី

ប្រ​ភព៖​​ www.whschief.com

ក្នុងសង្គមយើងសព្វថ្ងៃ មានមនុស្សច្រើនជំពូកណាស់ ដែលអ្នកខ្លះគឺជាមនុស្សរួសរាយរាក់ទាក់ហើយពូកែខាងផ្នែកវោហាសព្ទ រីឯមនុស្សមួយចំនួនទៀតមិនសូវជាពូកែនិយាយនោះទេ ហើយពេលខ្លះពួកគេថែមទាំងចូលចិត្តនៅម្នាក់ឯងថែមទៀតផង។ យ៉ាងណាមិញប្រភេទមនុស្សទាំងពីរខាងលើនៅតែមានបញ្ហាជាមួយការបង្កើតមិត្តថ្មីដូចគ្នា គ្រាន់តែអ្នកពូកែនិយាយហាក់បីដូចជាងាយស្រួលជាងបន្តិច។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) ចង់បានប្រភេទមិត្តបែបណា៖ អ្នកគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាអ្នកត្រូវការមិត្តថ្មី? មកពីអ្នកឯកា? ត្រូវការអ្នកនិយាយជាមួយ? ឬត្រូវការអ្នកដើរលេងជាមួយ? នេះគឺជាចំណុចគោលៗ ដែលធ្វើឲ្យអ្នកមានភាពងាយស្រួលឡើងមុននឹងចាប់ផ្ដើមមិត្តភាពជាមួយនរណាម្នាក់នោះ។
២) នៅជាមួយអ្នកណាដែលសម្បូរមិត្តភ័ក្ដិ៖ អ្នកគួរតែសង្កេតមើលមិត្តភ័ក្ដិរបស់អ្នក អ្នកណាដែលសម្បូរមិត្តភ័ក្ដិ ហើយប្រសិនជាអាច អ្នកអាចចាប់ផ្ដើមដើរជាមួយពួកគេ ព្រោះវានឹងធ្វើឲ្យអ្នកឆាប់បានស្គាល់មនុស្សថ្មី និងបានឆាប់រហ័សថែមទៀតផង។
៣) ទៅរកមិត្តភាពចាស់៖ យើងតែងតែមានមិត្តចាស់ល្អៗ ដែលយើងមិនសូវជាបានទាក់ទងជាមួយជាប់លាប់ តែយើងតែងតែប៉ងថានឹងបានជួបគ្នា សើចក្អាកក្អាយជាមួយគ្នាម្ដងទៀត។ ដូចនេះអ្នកត្រូវតែបង្កើនភាពក្លាហានឡើងដើម្បីធ្វើឲ្យទំនាក់ទំនងមួយនេះមានភាពប្រសើរឡើង។
៤) ស្វែងរកអ្នកដែលមានចំណង់ចំណូលចិត្តស្រដៀងនឹងអ្នក៖ ប្រសិនបើអ្នកនឹងភាគីម្ខាងទៀតមានចំណង់ចំណូលចិត្តដូចគ្នានោះអ្នកទាំង២ និយាយឆាប់ត្រូវគ្នាណាស់។ ឧទាហរណ៍ថាអ្នកចូលចិត្តសៀវភៅគឺអ្នកគួរតែទៅរកអ្នកដែលចូលចិត្តអានសៀវភៅដូចគ្នា ទើបមានប្រធានបទច្រើនក្នុងការសន្ទនា៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

អត្ថបទពាណិជ្ជកម្ម​

​​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ ​ចាប់​ផ្ដើម​​មាន​វត្តមាន​នៅ​លើ iflix​ ហើយ! ​

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031