អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > រោគ​សញ្ញា​របស់​អ្នក​មាន​ស្នេហា​ជៀស​មិន​ផុត​ពី​បែប​នេះ​ទេ​

រោគ​សញ្ញា​របស់​អ្នក​មាន​ស្នេហា​ជៀស​មិន​ផុត​ពី​បែប​នេះ​ទេ​

ប្រ​ភព៖​​ livehdwallpaper.com

ស្នេហាត្រូវបានបង្កើតឡើងដោយរូបភាពផ្សេងៗគ្នារវាងបុរស និងនារី ហើយពេលខ្លះទៀតគឺត្រូវបានបង្កើនឡើងដោយមិនដឹងខ្លួនទៀតផង។ តើអ្នកចង់ដឹងទេថា រោគសញ្ញាយ៉ាងណាខ្លះបង្ហាញថាអ្នកមានស្នេហានោះ?

) អ្នកគិតពីគេគ្រប់ពេល៖ ប្រាកដណាស់ អ្នកនឹងគិតពីមនុស្សដែលអ្នកស្រលាញ់មុនភ្ញាក់ពីដំណេក ហើយមនុស្សចុងក្រោយគេដែលអ្នកត្រូវគិត មុនពេលចូលដំណេក។ នៅពេលអ្នកមានរឿងល្អ ចង់និយាយ គេជាមនុស្សដំបូងដែលអ្នកចង់ប្រាប់ឲ្យបានដឹង ហើយពេលមានរឿងរ៉ាវពិបាកចិត្តអ្វីមួយអ្នកនឹងចង់បានការលួងលោមពីម្នាក់នោះជាទីបំផុត។

) អ្នកមិនខ្លាចនឹងបង្ហាញធាតុពិតរបស់ខ្លួនទៅគេ៖ ពេលអ្នកនៅជិតម្នាក់នោះ អ្នកនឹងមិនខ្លាចឡើយ ក្នុងការបង្ហាញធាតុពិតដែលអ្នកមាន ឬបានន័យ ថា មិនលាក់ចរឹតពិតដាក់គ្នា។

) ចង់ក្លាយជាមនុស្សល្អម្នាក់៖ គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ដែលជាហេតុនាំឲ្យពួកគេត្រូវការពេលវេលាដើម្បីដុសខាត់ខ្លួនឯង ឲ្យកាន់តែប្រសើរ ឡើង។ តែនៅពេលអ្នកមានស្នេហា អ្នកនឹងចង់អភិវឌ្ឍន៍ខ្លួនឯង ឲ្យក្លាយជាមនុស្សល្អ ហើយ ចង់ធ្វើអ្វីដែលល្អ ល្អឥតខ្ចោះសម្រាប់មនុស្សដែលអ្នកស្រលាញ់ជាមិនខាន។

) អ្នកគិតពីអនាគត៖ ពេលអ្នកមានស្នេហា អ្នកមិនដែលគិតពីអនាគត ដោយមិនបូកបញ្ចូលមនុស្សដែលអ្នកស្រលាញ់នោះទេ។ ហេតុនេះហើយ បានជាអ្នកត្រូវគិតពីអនាគត ដោយថែមមនុស្សម្នាក់ទៀតនៅក្នុងនោះផងដែរ៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ dailyvibes.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728