អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > គន្លឹះ​ទាំង ៥​ដែល​នាំឲ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង

គន្លឹះ​ទាំង ៥​ដែល​នាំឲ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង

ប្រ​ភព៖​​ www.comoumfarolquebrilha.com

ការគិតរបស់អ្នកពិតជាសំខាន់ណាស់ក្នុងជីវិត។ ការគិតរបស់អ្នកអាចនាំអ្នកទៅរកផ្លូវត្រូវឬផ្លូវខុស។ គំនិតខាងក្រោមនេះនឹងផ្ដល់ជាគំនិតដែលអ្នកគួរឈប់គិត នូវអ្វីដែលអ្នកមិនមាន ឬអ្វីដែលអ្នកត្រូវការ តែជាអ្វីដែលអ្នកអាចធ្វើឲជីវិតរបស់អ្នកប្រសើរជាងមុន៖

១)បង្ហាញការដឹងគុណ៖ អ្នកកុំគួររង់ចាំរហូតដល់អ្នកមាននូវអ្វីដែលអ្នកចង់បានក្នុងជីវិតនោះទេ។ អ្នកគួរតែបង្ហាញការដឹងគុណនូវអ្វីដែលអ្នកមានរួចជាស្រាប់។

២) កុំត្អូញត្អែរច្រើនពេក៖ អ្នកអាចសាកល្បងកត់ត្រានូវចំណុចដែលអ្នកមិនពេញចិត្តក្នុងមួយថ្ងៃ ដូចជា ថៅកែឲការងារច្រើន ម្ហូបមិនឆ្ងាញ់ អ្នកទៅធ្វើការងារយឺតម៉ោង។ល។ តើអ្នកបានត្អូញត្អែរប៉ុន្មានលើកក្នុងមួយថ្ងៃ? តើមានសកម្មភាពមួយណា ដែលនាំមកនូវលទ្ធផលល្អដែរឬទេ?

៣) ឈប់គិតពីអនាគត៖ វាជាការល្អដែលអ្នកមានគម្រោងសម្រាប់អនាគត។ ប៉ុន្តែ អ្នកមិនត្រូវភ្លេចនូវសកម្មភាពដែលអ្នកត្រូវធ្វើប្រចាំថ្ងៃនោះទេ។ មនុស្សជាច្រើនចូលចិត្តគិតតែពីអនាគត ដោយភ្លេចគិតពីពេលបច្ចុប្បន្ន។

៤) ហាត់ប្រាណ៖ វាត្រូវបង្ហាញថា លំហាត់ប្រាណពិតជាជួយដល់ការកាត់ស្រ្តេស និងផ្ដល់សុខភាពល្អដល់មនុស្ស និងបង្កើតនូវទំនុកចិត្ត។ អ្នកអាចហាត់ប្រាណ៣០នាទីជាប្រចាំថ្ងៃបាន។

៥) កុំស្ដាយក្រោយ៖ ប្រសិនជាអ្នកគិតថាអ្នកបានធ្វើអ្វីខុស ឈប់គិតពីវា។ អ្នកគួររកដំណោះស្រោយនិងរៀនពីវាដើម្បីកុំឲវាកើតឡើងម្ដងទៀត។ និយាយនូវអ្វីដែលអ្នកគិត។ ប្រសិនជាអ្នកស្រឡាញ់នរណាម្នាក់ អ្នកគួរតែហានសារភាព៕

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930