អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អនុវត្ត​យុទ្ធសាស្ត្រ​ទាំង​នេះ​ អ្នក​អាច​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ការងារ​របស់​អ្នក

អនុវត្ត​យុទ្ធសាស្ត្រ​ទាំង​នេះ​ អ្នក​អាច​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ការងារ​របស់​អ្នក

ប្រ​ភព៖​​ www.fastcompany.com

តាមអត្ថបទអនឡានជាច្រើនបានណែនាំថា អ្នកគួរតែផ្លាស់ប្តូរការងារប្រសិនជាអ្នកមិនពេញចិត្តនឹងការងារនោះទៀត។ ពេលខ្លះ ការផ្លាស់ប្តូរការងារពិតជាជាចម្លើយដ៏ល្អសម្រាប់ខ្លួនឯង។ ប៉ុន្តែ អ្នកគួរធ្វើដូច្នេះប្រសិនជាអ្នកស្រឡាញ់ការងារតែគ្រាន់តែមានអារម្មណ៍ធុញ? ខាងក្រោមនេះជាគន្លឹះខ្លះៗ៖

១) មានបណ្ដាញទំនាក់ទំនង៖ អ្នកប្រហែលជាអ្នកធ្លាប់ឮហើយថា ប្រព័ន្ធទំនាក់ទំនងគឺសំខាន់។ នៅក្នុងកាលៈទេសៈនេះ ប្រព័ន្ធទំនាក់ទំនងអាចជួយអ្នកឲស្រឡាញ់ការងាររបស់អ្នក។ រក្សាទំនាក់ទំនងជាមួយមនុស្សដែលមានចំណង់ដូចគ្នានឹងធ្វើឲអ្នកមានទឹកចិត្តឡើងវិញ។

២) ប្រព័ន្ធអ៊ីនធឺណិត៖ LinkedIn ប្រហែលជាបណ្ដាញដ៏ងាយស្រួលមួយក្នុងការទំនាក់ទំនង។ LinkedIn អនុញ្ញាតឲអ្នករក្សាទំនាក់ទំនងជាមួយមនុស្សដែលមានជំនាញដូចអ្នក។ ដូច្នេះ នៅម៉ោងទំនេរ អ្នកអាចស្វែងរកពួកគេនិងរៀនសូត្រពីពួកគេ។

៣) គិតដល់ជំនាញដែលអ្នកខ្លាំង៖ នៅពេលដែលអ្នកគិតដល់ជំនាញដែលអ្នកពូកែ តើវាមានការជាក់ទាក់ទងជាមួយនឹងការងាររបស់អ្នកដែរឬទេ។ ហើយក៏ប្រហែលជា ការងាររបស់អ្នកបានរីកចម្រើនទៅមុនដោយលែងប្រើជំនាញដែលអ្នកខ្លាំង។ អ្នកអាចសាកល្បងគិតសារឡើងវិញ អ្នកអាចនឹងរកឃើញចំណុចដែលអ្នកពេញចិត្ត។

៤)ទទួលការទំនួលខុសត្រូវថ្មី៖ អ្នកត្រូវរកឱកាសដើម្បីអ្វីថ្មីនិងប្រើអ្វីថ្មី។ អ្នកអាចសួរអ្នកដឹកនាំរបស់អ្នកថាតើអ្នកអាចធ្វើអ្វីផ្សេងដែលជួយដល់ក្រុមហ៊ុនដែរឬទេ។ អ្នកបង្ហាញពីចំណង់របស់អ្នក។ ដូច្នេះហើយ ប្រសិនជាមានឱកាសការងារថ្មី អ្នកនឹងទទួលបានមុនគេ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30