អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើ​អ្នក​គួរ​ឆ្លើយ​តប​យ៉ាង​ម៉េច ពេល​អ្នក​ទទួល​បាន​នូវ​មតិ​រិះគន់​បែប​អវិជ្ជមាន​នៅ​កន្លែង​ការងារ?

តើ​អ្នក​គួរ​ឆ្លើយ​តប​យ៉ាង​ម៉េច ពេល​អ្នក​ទទួល​បាន​នូវ​មតិ​រិះគន់​បែប​អវិជ្ជមាន​នៅ​កន្លែង​ការងារ?

ប្រ​ភព៖​​ www.cxcompany.com

នៅកន្លែងការងារ ពួកយើងសុទ្ធតែទទួលបាននូវមតិទៅលើការងារដែលយើងធ្វើ។ មតិខ្លះគឺវិជ្ជមាន តែមតិខ្លះក៏អវិជ្ជមានដែរ។ មតិរិះគន់ខ្លះគឺពិបាកនឹងទទួលយកណាស់។ ប៉ុន្តែ ជំហានបន្ទាប់គឺអភិវឌ្ឍន៍ខ្លួនឯង។ សំនួរសួរថា តើអ្នកចង់រៀនឬកែប្រែដែរឬទេ?

១) ទទួលយកមតិរិះគន់៖ មតិរិះគន់គឺជាជំហានមួយសម្រាប់ការរីកចម្រើន។ ប៉ុន្តែ ពេលអ្នកស្តាប់ដំបូង អ្នកប្រហែលជាមានការភ្ញាក់ផ្អើល។ អ្នកក៏ប្រហែលជាគិតថា អ្នកគ្មានអ្វីត្រូវការកែប្រែទៀតទេ។ ប៉ុន្តែ អ្នកគួរតែទទួលយកមតិរិះគន់ដោយបើកចិត្តឲទូលាយ។

២) កុំប្រឆាំងនឹងការពិត៖ រាល់ពេលអ្នកទទួលបានមតិរិះគន់ អ្នកតែងតែប្រឆាំងនឹងការពិតនិងព្យាយាមបង្កើតលេសសម្រាប់ខ្លួនឯង។ ការមិនទទួលយកមតិរិះគន់មានតែខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ។ កែប្រែ រៀនពីកំហុសនិងផលិតលទ្ធផលឲល្អ។

៣) ផ្តោតសំខាន់លើខ្លួនឯង៖ ក្នុងជីវិត យើងមានផ្លូវបី៖ ផ្លូវរបស់យើង ផ្លូវរបស់អ្នកដទៃនិងផ្លូវការពិត។ ប្រសិនជាអ្នកផ្តោតទៅលើអ្នកដទៃ នោះមានការអ្នកត្រូវការពេលវេលាកាន់តែច្រើនដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ អ្នកគួរតែផ្តោតទៅលើអ្វីដែលអ្នកអាចធ្វើការកែប្រែ។

៤) ចង់រៀន៖ អ្នកគួរតែទទួលយកការពិតនិងរៀនពីមតិរិះគន់នោះ។ អ្នកអាចកែប្រែពីជនរងគ្រោះទៅជាមនុស្សដែលអាចបង្កើតលទ្ធផលល្អៗបាន។ ចាប់ផ្តើមទទួលខុសត្រូវ រៀនពីកំហុស។ រឿងល្អៗនឹងកើតឡើងនាពេលក្រោយជាមិនខាន។
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031