អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ហេតុផល​ទាំង​៤​យ៉ាង​ដែល​បញ្ជាក់​ថា​ អ្នក​នៅ​លីវ​ភាគច្រើន​តែង​ទទួល​បាន​នូវ​ភាព​ជោគជ័យ

ហេតុផល​ទាំង​៤​យ៉ាង​ដែល​បញ្ជាក់​ថា​ អ្នក​នៅ​លីវ​ភាគច្រើន​តែង​ទទួល​បាន​នូវ​ភាព​ជោគជ័យ

ប្រ​ភព៖​​ pixabay.com

តើអ្នកជឿដែរទេ ដែលមនុស្សជាច្រើនគិតថានៅលីវធ្វើឲ្យពួកគេឆាប់ទទួលបាននូវភាពជោគជ័យជាងពេលដែលពួកគេជាប់ពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយនរណាម្នាក់? អ្នកខ្លះគិតថា វាមិនមែនបែបនេះនោះទេ តែអ្នកខ្លះទៀតក៏យល់ស្របទៅលើមតិខាងលើផងដែរ។ តើវាពិតដូចអ្វីដែលអ្នកគិតដែរឬទេ បើផ្អែកលើហេតុផលខាងក្រោមនេះ៖

១) មានពេលវេលាច្រើនសម្រាប់ខ្លួនឯង៖ នៅពេលដែលបុគ្គលនៅលីវចង់សម្រេចនូវអ្វីមួយ ពួកគេហាក់បីដូចជាមិនមានឧបសគ្គច្រើននោះទេ ដោយសារតែពួកគេគ្មានពេលវេលាផ្ទាល់ខ្លួនច្រើន គឺចង់ទៅណាក៏បាន ចង់ធ្វើអ្វីក៏បានដោយមិនបាច់នៅចាំសុំការអនុញ្ញាតពីនរណាម្នាក់នោះឡើយ ដែលជាហេតុធ្វើឲ្យគេជួបមនុស្សបានច្រើន ក៏ដូចជាបទពិសោធន៍ច្រើនផងដែរ។

២) មានសំពាធតិច៖ នៅពេលដែលអ្នកមានគូស្នេហ៍ អារម្មណ៍ដែលអ្នកធ្លាប់តែតាំងបានល្អ ក៏ធ្លាក់ចុះដែរ ព្រោះការបារម្ភក៏ដូចជាភាពភ័យខ្លាចនឹងកើតមានឡើងឯងនៅពេលដែលអ្នកមានសេ្នហា ដូចនេះប្រសិនបើអ្នកនៅលីវ អ្នកក៏មិនសូវមានការបារម្ភច្រើន ឬសំពាធអ្វីធ្ងន់ធ្ងរដែរ ព្រោះអ្វីដែលអ្នកគិតភាគច្រើនគឺសម្រេចនៅលើអ្នកតែម្នាក់ឯងប៉ុណ្ណោះ។

៣) ហាត់ប្រាណនិងលំហែកាយបានច្រើន៖ ប្រសិនបើអ្នកមានត្រឹមតែដៃគូស្នេហាវាមិនសូវថ្វីនោះទេ តែប្រសិនបើអ្នកមានកូនទៀតនោះវានឹងធ្វើឲ្យអ្នកបាត់បង់ពេលវេលាផ្ទាល់ខ្លួនជាច្រើន ព្រោះថារវល់តែគិតពីរឿងរកប្រាក់ ឬគិតពីអនាគតកូន ក៏ដូចជាគ្រួសារផងដែរ។ ហេតុនេះ ពេលដែលអ្នកធ្លាប់យកទៅចំណាយក្នុងការហាត់ប្រាណមួយថ្ងៃ ពី២ទៅ៣ម៉ោងនោះ គឺលែងមានទៀតហើយ។

៤) អារម្មណ៍ស្រស់ស្រាយល្អ៖ នៅម្នាក់ឯងមិនប្រាកដថាមិនល្អនោះទេ ព្រោះប្រាក់ខែដែលអ្នកទទួលបានគឺចំណាយសម្រាប់ខ្លួនអ្នក ក៏ដូចជាក្រុមគ្រួសាររបស់អ្នក ហើយក៏មិនសូវមានរឿងឈឺក្បាលឬតប់ប្រមល់ច្រើននោះដែរ៕

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930