អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ទម្លាប់​ធម្មតា​ៗ​ទាំង​៤​ដែល​អ្នក​គួរ​មាន​ ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​នូវ​ការ​គោរព​នៅ​កន្លែង​ធ្វើ​ការ

ទម្លាប់​ធម្មតា​ៗ​ទាំង​៤​ដែល​អ្នក​គួរ​មាន​ ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​នូវ​ការ​គោរព​នៅ​កន្លែង​ធ្វើ​ការ

ប្រ​ភព៖​​ www.inhabitat.com

អ្នកណាៗក៏ចង់ឲ្យអ្នកដទៃគោរពខ្លួនឯងដែរ តែអ្វីដែលសំខាន់នោះគឺតើអ្នកធ្វើខ្លួន ឲ្យគួរគោរពដែរឬទេ? វាមានចំណែកតូចមួយអាស្រ័យលើអ្នកដទៃ និងចំណែកដ៏ធំជាងគេគឺខ្លួនអ្នកតែម្ដង។ ហើយបុគ្គលដែលទទួលបានការគោរពច្រើនពីបុគ្គលិកផ្សេងៗនៅកន្លែងធ្វើការភាគច្រើនសុទ្ធតែជាបុគ្គលិកឆ្នើម និងមានបុគ្គលិកលក្ខណៈល្អគួរឲ្យកត់សំគាល់ថែមទៀតផង។ ខាងក្រោមនេះគឺជាទម្លាប់ដែលអ្នកអាចបង្កើតឲ្យមាននៅក្នុងខ្លួនបានប្រសិនបើអ្នកចង់ទទួលបានការគោរពច្រើននៅកន្លែងធ្វើការ៖
១) គ្រប់គ្រងកិច្ចការរបស់ខ្លួនឲ្យល្អ៖ ពេលខ្លះ អ្នកអាចយកពេលដែលអ្នកបារម្ភពីការងារអ្នកដទៃ មកបារម្ភពីការងាររបស់ខ្លួនឯងវិញល្អជាជាង ព្រោះថាអ្នកក៏មិនគួរគិតពីអ្នកដទៃហួសហេតុពេករហូតភ្លេចគិតពីបញ្ហាខ្លួនឯងនោះដែរ ដូចនេះអ្វីដែលអ្នកត្រូវធ្វើនោះគឺ បំពេញការងាររបស់ខ្លួនឲ្យបានល្អបំផុតតាមតែអាចធ្វើបាន។
២) ក្លាយជាមនុស្សដែលអាចពឹងពាក់បាន៖ ថោកអីហ្នឹងដៃ ថ្លៃអីហ្នឹងមាត់ ប្រសិនបើអ្នកចេះ អ្នកគួរប្រាប់ថាចេះ តែបើអ្នកមិនចេះទេ កុំប្រឹងធ្វើចេះអីល្អជាជាង។ អ្នកអាចបើកចិត្តឲ្យទូលាយដើម្បីរៀនពីគ្នាទៅវិញទៅមក ចែករំលែកនូវចំណុចដែលអ្នកចេះ ហើយប្រាប់ត្រង់ៗពីអ្វីដែលអ្នកមិនចេះ ដើម្បីចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា។
៣) មានចិត្ត៖ អ្នកគួរតែចេះជួយយកអសារអ្នករួមការងារជាមួយដើម្បីបង្កើននូវសម្ពន្ធភាពដ៏កាន់តែរឹងមាំ នោះនៅពេលដែលអ្នកមានបញ្ហា ឬត្រូវការជំនួយ អ្នកទាំងអស់នោះក៏នឹងនឹកឃើញដល់អ្នកវិញម្ដងហើយ ដូចនេះ បើអ្នកមានពេល ហើយអាចធ្វើវាទៅបាន អ្នកគួរតែជួយទៅ។
៤) រួសរាយ៖ គ្មាននរណាចូលចិត្តនិយាយជាមួយមនុស្សដែលនិយាយសម្ដីគំរោះគំរើយនោះទេ ទោះបីជាមនុស្សទាំងអស់ល្អប៉ុណ្ណាក៏ដោយ ព្រោះថាពេលខ្លះទំនាក់ទំនងល្អក៏អាស្រ័យទៅលើការនិយាយស្ដីទៅកាន់គ្នាទៅវិញទៅមកផងដែរ។ ហើយនៅពេលដែលអ្នកជាមនុស្សដែលរួសរាយ ក៏មានមនុស្សច្រើនដែរ ដែលចង់ពិភាក្សាឬនិយាយពីរឿងអ្វីមួយជាមួយអ្នក៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.inc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031