អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > នេះ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​ឲ្យ​ខ្ជាប់ខ្ជួន​ ប្រសិន​បើ​ចង់​រក្សា​ទម្ងន់​ឲ្យ​នៅ​ដដែល

នេះ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​ឲ្យ​ខ្ជាប់ខ្ជួន​ ប្រសិន​បើ​ចង់​រក្សា​ទម្ងន់​ឲ្យ​នៅ​ដដែល

ប្រ​ភព៖​​ www.vendeescoop.com

ដូចដែលអ្នកគ្រប់គ្នាបានដឹងមកហើយថា ការសម្រកទម្ងន់ គឺជារឿងមួយដ៏លំបាក ប៉ុន្តែការដែលរក្សាលំនឹងឲ្យស្ថិតស្ថេរគឺជារឿងមួយទៀតដែលរឹតតែពិបាកដើម្បីធ្វើវាឱ្យបានជោគជ័យ។ មនុស្សភាគច្រើន អាចសម្រកទម្ងន់បាន តែក្នុងចំណោមអ្នកទាំងនោះ មិនមានមនុស្សច្រើនទេ ដែលអាចរក្សាទម្ងន់របស់ពួកគេឲ្យនៅដដែល បន្ទាប់ពីសម្រកទម្ងន់បានសម្រេចហើយនោះ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើបានប្រសិនបើអ្នកចង់រក្សាទម្ងន់របស់អ្នកនៅក្នុងរយៈពេលមួយដ៏យូរ៖
១) កុំព្យាយាមបន្ថយអាហារខ្លាំងពេក៖ ជាការពិតណាស់ ការពិនិត្យទៅលើរបបអាហារ និងការហាត់ប្រាណនឹងជួយអ្នកក្នុងការសម្រកទម្ងន់ ក៏ដូចជារក្សាទម្ងន់បានផងដែរ តែមនុស្សភាគច្រើនជាពិសេសយុវវ័យតែងតែយល់ថាដើម្បីសម្រកទម្ងន់ ឬរក្សាស្ថេរភាពទម្ងន់ឲ្យបានសម្រេចនោះគឺត្រូវតមឬកាត់បន្ថយអាហារជាដើម ដោយអ្នកខ្លះមិនញាំអាហារតែងម្ដង។ ការធ្វើបែបនេះគឺផ្ដល់ហានិភ័យខ្ពស់ទៅវិញទេ។ ម៉ោងញាំអ្នកគួរតែញាំ ហើយម៉ោងសម្រាកអ្នកក៏គួរតែសម្រាក។
២) សម្រេចអ្វីដែលអ្នកចង់បានដោយការអនុវត្ត៖ បើអ្នកមានគម្រោង ឬមានក្ដីសុបិន តែអ្នកមិនដែលអនុវត្តធ្វើយ៉ាងណាឲ្យក្ដីសុបិនរបស់អ្នកនោះក្លាយទៅជាការពិត តើអាចទេដែលអ្នកនឹងសម្រេចវាដោយមិនធ្វើអ្វីសោះនោះ? អ្នកគួរតែពិចារណាឡើងវិញចំពោះរឿងនេះ ព្រោះមានមនុស្សច្រើនណាស់ដែលមានក្ដីសុបិនដូចគ្នា តែបែរជាមានអ្នកខ្លះបរាជ័យ ហើយខ្លះទៀតបែរជាជួបនឹងភាពជោគជ័យទៅវិញ។
៣) លួចធ្វើខុសពីគោលការណ៍៖ ការលួចធ្វើអ្វីខុសពីគោលការណ៍ មានដូចជា ការដែលមិនទៅហាត់ប្រាណ ឬលួចញាំអាហារណាដែលអ្នកគួរតែតមជាដើម ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ធ្វើវាទៀត។ បើអ្នកគិតថា ម្ដង ២ដងមិនអី មិនយូរមិនឆាប់នោះទេ អ្នកនឹងលួចធ្វើអ្វីខុសពីគោលការណ៍បែបនេះរហូត។
៤) កុំមានទម្លាប់អាក្រក់៖ មនុស្សមួយចំនួននៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ពួកគេតែងតែចេញទៅញាំរបស់ផ្ដេសផ្ដាស ហើយថែមទាំងញាំច្រើនទៀតផង។ នេះមិនមែនជាទម្លាប់ល្អនោះទេ ទោះបីជាវាអាចជួយអ្នកបំបាត់ភាពតានតឹងបានក៏ដោយ តែវានឹងផ្ដល់ផលប៉ះពាល់មកឲ្យអ្នកនៅថ្ងៃមុខ ជាពិសេសទាក់ទងនឹងទម្ងន់នេះតែម្ដង៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

អត្ថបទពាណិជ្ជកម្ម​

​​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ ​ចាប់​ផ្ដើម​​មាន​វត្តមាន​នៅ​លើ iflix​ ហើយ! ​

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031