អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > យន្តហោះ​ចម្បាំង​​​រុស្ស៊ី​​​បើក​ការ​វាយប្រហារ​ក្បែរ​ព្រំដែន​ស៊ីរី​-ទួរគី​ ​ស្លាប់​មនុស្ស​៣០​នាក់​​

យន្តហោះ​ចម្បាំង​​​រុស្ស៊ី​​​បើក​ការ​វាយប្រហារ​ក្បែរ​ព្រំដែន​ស៊ីរី​-ទួរគី​ ​ស្លាប់​មនុស្ស​៣០​នាក់​​

យន្តហោះ​ចម្បាំង​​​រុស្ស៊ី​​​

ប្រ​ភព៖​​ www.reuters.com

រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ ​ជាច្រើន​លើក​នៅ​​ប្រទេស​ស៊ីរី​ ​ក្បែរ​ព្រំដែន​ប្រទេស​ទួរគី ​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​៣០​នាក់​បាន​ស្លាប់​​ ​កាល​ពី​ថ្ងៃ​អាទិត្យ​។
​​ការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​នេះ​ ​បាន​​ធ្វើ​ឡើង​ដើម្បី​កំទេច​ក្រុម​រដ្ឋ​​ឥស្លាម​ISIS ក្នុង​ប្រទេស​ស៊ីរី​ ​ប៉ុន្តែ​មាន​​ជន​ស៊ីវិល​មួយ​ចំនួន​ស្លាប់​ផង​ដែរ​។ ​បើ​តាម​ក្រុម​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​ស៊ីរី​ឲ្យ​ដឹង​ថា ​​ចំនួន​អ្នក​ស្លាប់​អាច​នឹង​បន្ត​កើន​ឡើង​លើស​ពី​៣០​នាក់​ ​ដោយ​សារ​ការ​វាយប្រហារ​ខាង​លើ​។ ​យ៉ាងណាក៏ដោយ ​ខាង​រុស្ស៊ី​ពុំ​ទាន់​បញ្ជាក់​ច្បាស់​​នៅ​ឡើយ​។​
កន្លង​មក​ ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ធ្លាប់​បាន​បើក​ការ​វាយប្រហារ​ក្បែរ​ព្រំ​ដែន​ទួរគី​ផង​ដែរ​ ​ប៉ុន្តែ​ត្រូវ​បាន​​ខាង​ទួរគី​បាញ់​ទម្លាក់​ ​ហើយ​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ ​បាន​ការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ​ហើយ​កំពុង​ព្យាយាម​ដាក់​សម្ពាធ​​តាម​ផ្នែក​សេដ្ឋកិច្ច៕
​ដោយ​៖ រតនា​ ​វិចិត្រ​
​ប្រភព៖ www.reuters.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930