​អាល្លឺម៉ង់​​ចង់​បញ្ជូន​ទាហាន​១ ២០០​​នាក់​​ទៅ​​​ចូលរួម​កំទេច​ក្រុម​ISIS នៅ​មជ្ឈិមបូព៌ា​​

ផ្សាយចេញ ៖ 30-Nov-2015 3:04 pm

លោក​ស្រី Angela Merkel​ ​អធិការបតី​របស់​អាល្លឺម៉ង់

ប្រ​ភព៖​​ www.newsweek.com

អាល្លឺម៉ង់​ ​ ​គ្រោង​នឹង​បញ្ជូន​ទាហាន​​របស់​ខ្លួន​​ប្រមាណ​១ ២០០​នាក់​ទៅ​កាន់​​តំបន់​មជ្ឈិមបូព៌ា​ ​នៅ​ចុង​ឆ្នាំ​២០១៥​នេះ ​ដើម្បី​ចូល​រួម​ប្រឆាំង​នឹង​ចលនា​របស់​ក្រុម​ISIS។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​អាល្លឺម៉ង់​​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

​ការ​លើកឡើង​ពី​សំណាក់​មន្ត្រី​យោធា​​បែបនេះ​ ​គឺ ​ធ្វើ​ឡើង​បន្ទាប់​ពី​​​​​លោក​ស្រី Angela Merkel​ ​អធិការបតី​របស់​អាល្លឺម៉ង់​បាន​សន្យា​​​ក្នុង​ពេល​ពិភាក្សា​ជាមួយ​មេដឹកនាំ​បារាំង​ថា ​​ប្រទេស​អាល្លឺម៉ង់​ ​នឹង​ចូលរួម​ប្រឆាំង​នឹង​ក្រុម​ISIS ​ដែល​កំពុង​បង្ក​អស្ថិរភាព​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក​។

​​​​​យ៉ាងណាក៏ដោយ​ ​សភា​អាល្លឺម៉ង់​មិន​ទាន់​អនុម័ត​នៅ​ឡើយ​ទេ ​​ដូច្នេះ​ហើយ​គេ​ត្រូវ​រង់ចាំ​មើល​ការ​សម្រេច​ពី​សភា​​សិន ​ថា​កងទ័ព​អាល្លឺម៉ង់​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូល​រួម​​ដើម្បី​កំទេច​ក្រុម​ISIS​ ​ឬ ​យ៉ាងណា​៕

​ដោយ៖ ​អ៊ុន ​ភក្តី​

​ប្រភព៖www.newsweek.com


​​​


​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared