អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ដោយ​សារ​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ​ហើយ​ បាន​ជា​គេ​ចង់​ឲ្យ​អ្នក​​«ក្រោក​ពី​ដំណេក​ភ្លាម​ពិសា​ទឹក​ភ្លាម»

ដោយ​សារ​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ​ហើយ​ បាន​ជា​គេ​ចង់​ឲ្យ​អ្នក​​«ក្រោក​ពី​ដំណេក​ភ្លាម​ពិសា​ទឹក​ភ្លាម»

ប្រ​ភព៖​​ Shutterstock

មនុស្សស្រីជនជាតិជប៉ុនភាគច្រើនមានរាងស្លីមស្អាត មានសុខភាពល្អ នេះដោយសារតែការពិសាទឹកនៅពេលព្រលឹម។ មិនត្រឹមតែរាងស្អាតប៉ុណ្ណោះទេ ពួកគេមិនសូវជាប្រឈមមុខនឹងជំងឺទៀតផង ដូចជាទឹមនោមផ្អែមជាដើម។ តើមានប្រយោជន៍អ្វីទៀតដែលអ្នកមិនបានដឹង?

១) កម្ចាត់ជាតិពុល៖ យប់ឡើង រាងកាយរបស់អ្នកបញ្ចេញជាតិពុល ដែលអ្នកមិនដឹង។ ពេលព្រឹកឡើយ ជាតិពុលនឹងបន្សល់ពេញរាងកាយ តែបើអ្នកពិសាទឹកនៅពេលព្រលឹមនោះ អ្នកអាចកម្ចាត់ជាតិពុលគ្រោះថ្នាក់នោះបាន ។ មិនត្រឹមតែប៉ុណ្ណោះ វាចូលទៅបង្កើន កោសិកាសាច់ដុំ និង គ្រាប់ឈាមថ្មីដល់រាងកាយទៀតផង។

២)សម្រួលប្រព័ន្ធរំលាយអាហារ៖ ការពិសាទឹកពេលក្រោកពីគេង អាចជួយដល់ប្រព័ន្ធរំលាយអាហាររហូតដល់២៣ភាគរយ។ ដូចនេះវាកាន់តែផ្ដល់ប្រយោជន៍ ដល់អ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារទៀត។

៣) កាត់បន្ថយទម្ងន់៖ ពេលអ្នកភ្ញាក់ពីគេងភ្លាមហើយពិសាទឹក វាអាចឲ្យអ្នកមានអារម្មណ៍ថាឃ្លានតិចតួច ហើយ អ្នកក៏អាចកាត់បន្ថយការពិសាអាហារបានច្រើនដែរ។

៤) ស្បែករលោង៖ ការពិសាទឹក ពេលពោះអ្នកទទេ នោះ វាអាចជួយទៅបង្កើនគ្រាប់ឈាម ក្នុងស្បែកអ្នក ដែលអាចឲ្យវាកាន់តែរលោងស្អាតជាងមុន ហើយកម្ចាត់ជាតិពុលចេញពីវាទៀតផង។

៥) សក់រឹងមាំ និងឆាប់ដុះ៖ ការពិសាទឹកអាចបណ្ដេញជាតិពុលពីខ្លួន ហើយ វានឹងធ្វើឲ្យសក់អ្នកកាន់តែលូតវែង ព្រោះថា សក់ដែលរឹងមាំ លុះត្រាតែសំបូរជាតិទឹក តែបើខ្វះជាតិទឹក សក់នោះនឹងមិនលូតលាស់ ហើយឆាប់ជ្រុះទៀត៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031