កុំ​មើល​ងាយ​ទម្លាប់​តូច​ៗ​ទាំង​នេះ​ឲ្យ​សោះ វា​អាចកែ​ប្រែ​ជីវិត​អ្នក​បាន - Biz Khmer

កុំ​មើល​ងាយ​ទម្លាប់​តូច​ៗ​ទាំង​នេះ​ឲ្យ​សោះ វា​អាចកែ​ប្រែ​ជីវិត​អ្នក​បាន

ផ្សាយចេញ ៖ 01-Nov-2016 7:43 am

ប្រ​ភព៖​​ www.wikihow.com

ភាពជោគជ័យនឹងភាពរីករាយអាស្រ័យទៅលើការគិតរបស់អ្នកប៉ុណ្ណោះ។ ខាងក្រោមនេះជាអ្វីដែលប៉ះពាល់ដល់ជីវិតអ្នកយ៉ាងខ្លាំង៖


១) គំនិត៖ គំនិតរបស់អ្នកនឹងនាំអ្នកមានការគិត។ ការគិតនឹងនាំឲ្យអ្នកមានសកម្មភាព។ អ្នកមិនមែនជោគជ័យបានឡើងប្រសិនជាអ្នកចេះតែខ្លាចនេះខ្លាចនោះ។ ដូច្នេះហើយត្រូវរៀនគិតបែបវិជ្ជមាន ជាជាងគិតតែពីរឿងអាក្រក់ៗ។


២) បែងចែករវាងអារម្មណ៍ និង អ្វីដែលអ្នកធ្វើ៖ អ្នកអាចមានពេលខ្លះដើម្បីបញ្ចេញអារម្មណ៍របស់អ្នក។ ប៉ុន្តែអ្នកត្រូវបែងចែកឲ្យច្បាស់រវាងអារម្មណ៍និងសកម្មភាព ព្រោះបើមិនដូច្នោះទេ អ្នកនឹងមិនអាចមានលទ្ធផលការងារល្អឡើយ ប្រសិនបើអ្នកមិនបែងចែកឲ្យច្បាស់។


៣) ឈប់ប្រៀបធៀប៖ វាតែងតែមាននរណាម្នាក់ល្អជាងអ្នក។ អ្នកនឹងមិនអាចតាមទាន់ទេប្រសិនជាគិតតែប្រៀបធៀបរហូតនោះ។ ដូច្នេះហើយត្រូវគិតថា អ្នកគឺជាអ្នក ហើយមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ប៉ុន្តែគ្រាន់តែចងចាំថា ត្រូវតែអភិវឌ្ឍខ្លួនឲ្យរីកចម្រើនជាងមុនទៅគឺបានហើយ។


៤) ពេលវេលា៖ ពេលវេលាជាវត្ថុដែលមានតម្លៃបំផុត។ ប្រសិនជាអ្នកចេះប្រើប្រាស់វាបានល្អ អ្នកនឹងទទួលបានជីវិតដែលអ្នកចង់បាន៕


ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared