អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > គន្លឹះ៣យ៉ាង​​ក្នុង​ការ​ស្វែងរក ​និង ដាក់ពាក្យ​សុំ​​អាហារូបករណ៍​​​​យ៉ាង​ជោគជ័យ​

គន្លឹះ៣យ៉ាង​​ក្នុង​ការ​ស្វែងរក ​និង ដាក់ពាក្យ​សុំ​​អាហារូបករណ៍​​​​យ៉ាង​ជោគជ័យ​

ប្រ​ភព៖​​ http://npg.org/scholarships.html

អាហារូបករណ៍មួយចំនួនមានភាពងាយស្រួលសម្រាប់អ្នកក្នុងការដាក់ពាក្យសុំដោយគ្រាន់តែទាមទារលក្ខខណ្ឌចាំបាច់ខ្លះៗក្រៅពីអត្ថបទណែនាំពីខ្លួនឯង(Personal Statement) ព្រឹត្តិបត្រពិន្ទុក្នុងសាលា សំណេរCV និងសកម្មភាពក្នុងសង្គម ប៉ុន្តែអ្នកត្រូវចាំថាអាហារូបករណ៍ប្រភេទនេះនឹងមានការប្រកួតប្រជែងអ្វីផ្សេងទៀតលើសពីនេះទៀត។ ហេតុនេះអ្នកចាំបាច់ត្រូវមានការរៀបចំខ្លួនទុកជាមុនយ៉ាងល្អដើម្បីធានានូវភាពជោគជ័យរបស់អ្នក ហើយអត្ថបទមួយនេះនឹងជួយអ្នកក្នុងការស្វែងរកអាហារូបករណ៍ងាយៗដើម្បីដាក់ពាក្យ។
១) រៀបចំខ្លួនឲ្យបានល្អទុកមុន៖ ការធ្វើការស្រាវជ្រាវនូវលក្ខខណ្ឌចាំបាច់ដែលអាហារូបករណ៍នីមួយៗទាមទាររួមទាំងដំណើរការបំពេញបែបបទរបស់អាហារូបករណ៍ដោយខ្លួនអ្នក និង ចៀសវាងការជួលនរណាម្នាក់ធ្វើវា នឹងជួយឲ្យអ្នកយល់បានច្បាស់ថាអាហារូបករណ៍ណាមួយសក្ដិសមសម្រាប់អ្នកបំផុតហើយអ្នកក៏នឹងបានដើរឆ្ពោះមួយជំហានឈានទៅរកភាពជោគជ័យផងដែរ។
២) ដឹងច្បាស់ពីចំនួនប្រាក់ដែលអ្នកត្រូវការ៖ សម្រាប់អាហារូបករណ៍ខ្លះផ្ដល់ឲ្យអ្នកនូវចំនួនប្រាក់ក្នុងបរិមាណមួយដែលចាំបាច់សម្រាប់អ្នក។ ប៉ុន្តែក៏មានអាហារូបករណ៍ខ្លះទៀតមិនទាមទារឲ្យអ្នកសរសេរសំណេរវែងៗ តែផ្ដល់ជាប្រាក់ប្រហែល $៥០០, $១០០០ ឬ$២០០០សម្រាប់បេក្ខជនដែលឈ្នះ។ អាហារូបករណ៍ប្រភេទនេះងាយស្រួលសម្រាប់ដាក់ពាក្យសុំ ហើយអ្នកគ្រាន់តែស្វែងរកវាតាមប្រព័ន្ធអ៊ីនធើណិតដោយសរសេរពាក្យ “no-essay scholarships” ជាការស្រេច។
៣) ជ្រើសរើសអាហារូបករណ៍ដែលត្រឹមត្រូវ ៖ អ្នកត្រូវប្រាកដនៅក្នុងចិត្តថាអាហារូបករណ៍ដែលអ្នកដាក់ពាក្យសុំគឺជាអ្វីដែលអ្នកចាប់អារម្មណ៍ចង់ធ្វើជាខ្លាំង ព្រោះនៅពេលអ្នកពេញចិត្តធ្វើអ្វីដែលអ្នកកំពុងធ្វើ អ្វីៗនឹងក្លាយជាភាពងាយស្រួលសម្រាប់អ្នកព្រមទាំងបង្កើនឲកាសដល់អ្នកក្នុងការទទួលបានភាពជោគជ័យផងដែរ។ មិនតែប៉ុណ្ណោះអ្នកក៏អាចស្វែងរកឲ្យកាសអាហារូបករណ៍តាមរយៈwebsiteរបស់សាលាដោយផ្ទាល់ឬគេហទំព័រផ្លូវការណាមួយផងដែរ៕

ប្រែសម្រួល៖ស្រីពៅ
ប្រភព៖www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

អត្ថបទពាណិជ្ជកម្ម​

​​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ ​ចាប់​ផ្ដើម​​មាន​វត្តមាន​នៅ​លើ iflix​ ហើយ! ​

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031