អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​រឿង​ល្អ​ទាំង​៣​យ៉ាងនេះ​នឹង​កើត​ឡើង​មិន​ខាន​ ​នៅ​ពេល​​​​អ្នក​ឈប់​​ចាយ​លុយ​ខ្ជះខ្ជាយ​ទិញ​​សម្ភារៈ​ដែល​មិន​ចាំបាច់!​

​រឿង​ល្អ​ទាំង​៣​យ៉ាងនេះ​នឹង​កើត​ឡើង​មិន​ខាន​ ​នៅ​ពេល​​​​អ្នក​ឈប់​​ចាយ​លុយ​ខ្ជះខ្ជាយ​ទិញ​​សម្ភារៈ​ដែល​មិន​ចាំបាច់!​

ប្រ​ភព៖​​ www.pixabay.com

មនុស្ស​ភាគច្រើន ​ចូលចិត្ត​ទិញ​របស់របរ​​ផ្សេងៗ​​ ​ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​ខ្លួន​។ ​​ប្រសិនបើ​ ​​ជា​អ្នក​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​គឺ​មិន​មាន​បញ្ហា​អ្វី​ទេ ​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​​មិន​មាន​ជីវភាព​ល្អ​នោះ​ទេ ​​បែរ​ជា​ខំ​ទិញ​វត្ថុ​ជាច្រើន​ដែល​មិន​មែន​ជា​តម្រូវការ​ចាំបាច់​សម្រាប់​​ការរស់នៅ​ទៅវិញ​ ​ដែល​​នាំ​ឲ្យ​មាន​ការ​ខាតបង់​ធ្ងន់ធ្ងរ។ ​ដូច្នេះ​ហើយ ​​មុន​នឹង​សម្រេច​ចិត្ត​ទិញ​​អ្វី​មួយ​ ​ត្រូវ​តែ​គិត​ឲ្យ​ច្បាស់​ជា​មុន​សិន​ថា វា​មាន​ប្រយោជន៍​ ​និង ចាំបាច់​កម្រិត​ណា​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ខាងក្រោម​នេះ​ ​ជា​ចំណុច​ល្អ​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​ ​ក្រោយ​ពេល​អ្នក​ឈប់​ទិញ​របស់របរ​ដែល​មិន​ចាំ​បាច់​៖

១) ​សល់​លុយ​ដើម្បី​សន្សំ៖ ​មិន​ថា ​​មាន​ចំណូល​ច្រើន​​ ​ឬ​ ​តិច​នោះ​ទេ ​បើ​អ្នក​គ្មាន​ការ​សន្សំសំចៃ​ទេ​​ ​នោះ​គឺ​គ្មាន​អាច​សល់​ឡើយ​។ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទិញ​របស់របរ​ដែល​​មិន​ចាំបាច់​នោះ​ ​នឹង​​ត្រូវ​ខាត់​បង់​ដោយ​គ្មាន​ន័យ​ព្រោះ​ថា ​របស់​ទាំង​នោះ​វា​មិន​មែន​ជា​​​វត្ថុ​សំខាន់​ដែល​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​មាន​ជីវភាព​ប្រសើរ​នោះ​ឡើយ​។​ ​ប៉ុន្តែ​បើ​អ្នក​​ទិញ​​វត្ថុ​​ដែល​ចាំបាច់​ ​និង ជៀស​ផុត​ពី​ការ​ទិញ​អ្វី​ដែល​មិន​សូវ​មាន​ប្រយោជន៍​នោះ ​វា​នឹង​ជួយ​ឲ្យ​អ្នក​សល់​ប្រាក់​ដើម្បី​សន្សំ​មិន​ខាន​។

២) ​ស្គាល់​ច្បាស់​អំពី​តម្លៃ​​មនុស្ស​​៖ ​មនុស្ស​ភាគច្រើន​ចូលចិត្ត​ផ្តល់​តម្លៃ​ខ្ពស់​ហួស​ហេតុ​ពេក​លើ​ ​សម្ភារៈ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ក្នុង​សង្គម​ហាក់​ដូច​ជា​ ​ចុះ​ខ្សោយ​។ ​​មានន័យ​ថា បើ​អ្នក​ផ្តល់​តម្លៃ​លើ​សម្ភារៈ​ ​នោះ​អ្នក​នឹង​ភ្លេច​គិត​ថា ​មនុស្ស​ដែល​មាន​តម្លៃ​មិនមែន​អាស្រ័យ​លើ​សម្ភារៈ​នោះ​ទេ ​គឺ​អាស្រ័យ​លើ​សកម្មភាព​ ​និង អំពើ​ល្អ​របស់​គេ​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ​ ​នៅ​ពេល​អ្នក​ឈប់​ផ្តល់​តម្លៃ​លើ​សម្ភារៈ ​និង ឈប់​ទិញ​អ្វី​ដែល​មិន​ចាំបាច់​នោះ ​អ្នក​នឹង​ដឹង​ច្បាស់​ថា ​តម្លៃ​របស់​មនុស្ស​គឺ​សំខាន់​ជាង​តម្លៃ​របស់​សម្ភារៈ​ទៅ​ទៀត​។

៣) ​មាន​សេចក្តី​សុខ​ផ្លូវចិត្ត​៖ ​មនុស្ស​ដែល​ចូលចិត្ត​ទិញ​សម្ភារៈ​ថ្លៃៗ​នោះ ​គឺ​នៅ​មិន​ស្ងៀម​នោះ​ទេ ​នៅ​ពេល​ឃើញ​អ្នក​ដទៃ​ប្រើ​អ្វី​ល្អ​ជាង​ខ្លួន​។ ​ប៉ុន្តែ​បើ​អ្នក​​​ឈប់​ប្រកាន់​គំនិត​ទិញ​អ្វី​ដែល​ថ្លៃៗ​ ​និង មិន​ចាំបាច់​វិញ​ ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សេចក្តី​សុខ​ក្នុង​ចិត្ត​ ​គឺ​ចេះ​ស្កប់ស្កល់​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​មាន​ ​និង ប្រើប្រាស់​របស់​ទាំង​នោះ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ជីវិត​៕

ដោយ​៖ ​រតនា​​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031