ប្រសិន​ជា​​ចង់​ឲ្យ​គេ​ស្រឡាញ់​រាប់​អានគ្រប់គ្នា អ្នកមិនគួរភ្លេចចំណុចគន្លឹះទាំង៤នេះឡើយ

ផ្សាយចេញ ៖ 08-Nov-2016 11:23 am

ប្រ​ភព៖​​ awomynsworth.com

នរណាម្នាក់ក៏ចង់ឲ្យគេស្រឡាញ់រាប់អានដែរ។ គ្មាននរណាម្នាក់ អាចរស់នៅតែម្នាក់ឯងបានទេ។ ប៉ុន្តែ ពេលធ្វើវាពិបាកជាងពេលនិយាយ។ ប្រសិនជាអ្នកមិនដឹងចាប់ផ្តើមជំហានណាមកទេ អ្នកអាចសាកល្បងជំហានខាងក្រោមនេះ៖


១) ជំនឿចិត្តលើខ្លួនឯង៖ តាមពិតទៅ អ្នកអាចនឹងត្រូវបានគេស្រឡាញ់លើសពីការគិតទៅទៀត។ ប៉ុន្តែ មកពីភាពអវិជ្ជមានរបស់យើងដែលគិតថាអ្នកដទៃមិនចូលចិត្តយើង។ ប្រសិនជាអ្នកចង់ដឹងច្បាស់ ចាប់ផ្ដើមបង្កើនជំនឿចិត្តលើខ្លួនឯង។


២) គោរពខ្លួនឯង៖ នៅពេលដែលអ្នកគោរពខ្លួនឯង អ្នកដទៃនឹងធ្វើតាម។ មើលថែខ្លួនឯងឲបានល្អ។ កុំមើលងាយខ្លួនឯងនឹងអនុញ្ញាតឲ្យអ្នកដទៃប្រមាថអ្នក។


៣) ចំណង់៖ ចំណង់ចំណូលចិត្តសម្រាប់ជីវិត។ នៅពេលអ្នកមានចំណង់ចំណូលចិត្តច្បាស់លាស់ អ្នកនឹងធ្វើឲអ្នកដទៃសរសើរ និង យកអ្នកជាគំរូ។ ពួកគេប្រហែលជាចង់នៅក្បែរអ្នកថែមទៀតផង។


៤) ចិត្តល្អ៖ អត្តចរិតរបស់អ្នកប្រាប់ច្រើនណាស់ពីអ្នក។ ត្រូវសប្បាយតាមតែអ្នកអាចធ្វើទៅបាន។ និយាយដោយសុជីវធម៌ទៅតាមអ្នកដទៃ។ ជួយអ្នកដទៃប្រសិនជាអ្នកអាច៕


ប្រែសម្រួល៖ អឹុង មុយយូ


ប្រភព៖ www.wikihow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared