អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > គន្លឹះ៤យ៉ាង​ដើម្បី​ក្លាយ​ជា​មនុស្ស​​​ម្នាក់​ដែល​ពោរពេញ​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់

គន្លឹះ៤យ៉ាង​ដើម្បី​ក្លាយ​ជា​មនុស្ស​​​ម្នាក់​ដែល​ពោរពេញ​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់

ប្រ​ភព៖​​ http://johnrichardsjr.com/

ទំនួលខុសត្រូវមិនមែនកើតមកតាំងពីកំណើតនោះទេ អត្តចរិតនេះត្រូវបានបណ្ដុះឡើងនៅពេលអ្នកមានអាយុច្រើន ទៅសាលា និងរស់នៅក្នុងជីវិត។ សកម្មភាពរបស់អ្នកជាអ្នកតាក់តែងនូវអត្តចរិតរបស់អ្នក។ ការណ៍ដែលអ្នកសាងកំហុសណាមួយឡើង ហើយព្យាយាមទម្លាក់កំហុសនោះទៅឲ្យអ្នកដទៃនោះបញ្ជាក់ថា អ្នកគ្មានការទទួលខុសត្រូវនៅក្នុងជីវិតទេ។ គន្លឹះទាំង៤នេះនឹងជួយបណ្ដុះនូវភាពមានទំនួលខុសត្រូវនៅក្នុងជីវិតអ្នក
១) កុំបង្កើតលេសឲ្យខ្លួនឯងទៀត៖ ប្រសិនបើអ្នកបានសាងកំហុសចំពោះអ្វីមួយ ជម្រើសដ៏ល្អគឺត្រូវតែទទួលស្គាល់ការពិតថា អ្នកពិតជាបានសាងកំហុសមែន ជៀសវាងការបង្កើតហេតុផល ឬ លេសរយពាន់ដើម្បីគេចយករួចខ្លួន។ នេះគឺជាផ្លូវដែលជួយឲ្យអ្នកក្លាយជាមនុស្ស ដែលពោរពេញដោយទំនួលខុសត្រូវមិនខាន ពោលគឺមិនមែនគេចយករួចខ្លួន ឬ និយាយឲ្យតែរួចពីមាត់ ដើម្បីឲ្យអ្នកដទៃគិតថា អស្ចារ្យ ហើយពេលមានបញ្ហាកើត ឡើង បែរជាគេចយករួចខ្លួននោះទេ។

២) បញ្ឈប់ការរអ៊ូរទាំ៖ មនុស្សប្រភេទនេះចូលចិត្តរអ៊ូទាំច្រើនឥតប្រយោជន៍ មានគំនិតដែលពោរពេញដោយភាពអវិជ្ជមានដែលនាំសេចក្ដីសុខស្ងប់ចាកចេញពីពួកគេដោយខ្លួនឯង និងមិនសូវបញ្ចេញសកម្មភាពល្អប្រសើរណាដើម្បីដោះស្រាយបញ្ហានោះទេ។ បើអ្នកមិនចូលចិត្តកិច្ចការណាមួយនោះទេ អ្នកគួរងាកមកធ្វើវាដោយខ្លួនឯងឬពិភាក្សាជាមួយអ្នកដែលធ្វើវាដើម្បីឲ្យអ្វីៗបានល្អប្រសើរជាងមុន។
៣) រៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក៖ ក្នុងនាមជាមនុស្សមានទំនួលខុសត្រូវម្នាក់ អ្នកត្រូវចេះពីរបៀបគ្រប់គ្រងការចំណាយរបស់ខ្លួនដោយមិនចំណាយលើរបស់មិនចាំបាច់ ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកក្នុងរយៈពេលខ្លីអស់ទាំងនោះទេ។ អ្នកត្រូវម៉ត់ចត់ប្រើប្រាស់លុយសម្រាប់បង់ថ្លៃចំណាយសំខាន់ៗក្នុងជីវិត បន្សល់លុយខ្លះសម្រាប់សន្សំក្នុងគណនេយ្យ និងប្រាក់សម្រាប់វិនិយោគមួយចំនួនទៀត ទៅតាមលទ្ធភាពជាក់ស្តែង។
៤) ជៀសវាងការពន្យារពេល និងត្រូវមានវិន័យប្រតិបត្តិតាមកាលវិភាគប្រចាំថ្ងៃ៖ មនុស្សជោគជ័យមិនមែនជាមនុស្សដែលអូសបន្លាយពេលវេលាក្នុងការសម្រេចការងាររបស់ពួកគេនោះទេ។ អ្នកត្រូវមានទំនួលខុសត្រូវលើរាល់ការងារដែលទាមទារអ្នកឲ្យបញ្ចប់ ជាជាងចំណាយពេលលើសកម្មភាពឥតប្រយោជន៍ផ្សេង។ ម្យ៉ាងទៀតនៅពេលអ្នកមានវិន័យលើខ្លួនឯងក្នុងការប្រតិបត្តិទៅតាមកាលវិភាគប្រចាំថ្ងៃនោះ អ្នកប្រាកដជាអាចសម្រេចបាននូវការងារទាំងឡាយរួចរាល់ ថែមទាំងមានពេលវេលាសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួនផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930