អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ភាគ​ច្រើន​សក់​ខូច​និង​ឆាប់​ងាប់ ​ដោយ​សារ​រឿង​តូចតាច​ទាំង​នេះ

ភាគ​ច្រើន​សក់​ខូច​និង​ឆាប់​ងាប់ ​ដោយ​សារ​រឿង​តូចតាច​ទាំង​នេះ

ប្រ​ភព៖​​ Black Girl Health

ក្នុងមួយថ្ងៃៗ សក់របស់អ្នក អាចទ្រាំទ្រទៅនឹង ការផ្លុំសក់ កក់សក់ខ្លាំងៗ កម្ដៅ និងការតុបតែងម៉ូតជាច្រើនដង។ យូរៗទៅវានឹងក្លាយជាទម្លាប់ ហើយសក់របស់អ្នកដុះវែងនឹងពោរពេញដោយសក់បែកចុង ហើយសុខភាពសក់នឹងកាន់តែយ៉ាប់យ៉ឺន ។ តើភាគច្រើនសក់ឆាប់ងាប់ដោយសារមូលហេតុអ្វីទៅ?

១) បន្ទន់សក់ច្រើនពេក៖ ចុងសក់គឺជាតំបន់ដែលត្រូវការសាប៊ូបន្ទន់ជាងគេ តែរៀងរាល់ថ្ងៃ ប្រហែលជាអ្នកចូលចិត្តបន្ទន់សក់ទាំងលើសាច់ក្បាលនិងចុងសក់ហើយ។ នេះហើយបានជាវាបណ្ដាលឲ្យសក់អ្នកឆាប់ខូចនិងជ្រុះជាបន្តបន្ទាប់ ព្រោះសាច់ក្បាលមិនត្រូវកាបន្ទន់នោះទេ។

២) ត្រូវកម្ដៅថ្ងៃខ្លាំង៖ ការត្រូវកម្ដៅថ្ងៃ វានឹងធ្វើឲ្យសក់ឆាប់ស្ងួតនិងរមាស់ តែវាអាចជួសជុលនឹងកែខៃសក់អ្នកឲ្យល្អវិញបាន។ ដើម្បីការពារសក់ពីកម្ដៅថ្ងៃ អ្នកត្រូវចេះពាក់មួកពេលទៅណាមកណា ដើម្បីកុំឲ្យកម្ដៅទាំងនោះមកកម្ទេចសក់អ្នក។

៣) កក់សក់រាល់ថ្ងៃ៖ សក់គឺមានពេលសម្រាប់កក់ មិនមែនតែអ្នកនឹកឃើញចង់កក់ឡើយ។ បើការកក់សក់ញឹកញាប់ពេក វាធ្វើឲ្យជាតិប្រេងនៃសក់ឆាប់អស់ ហើយអ្នកប្រហែលជាមិនដឹងឡើយថា សក់ត្រូវការជាតិប្រេងនេះដើម្បីការពារសរសៃនឹង ធ្វើឲ្យវារលោង។

៤) ប្រើកម្ដៅខ្លាំងពេកមកលើសក់៖ អ្នកដែលចូលចិត្តកៀប ផ្លុំ រមូរ ដោយប្រើម៉ាស៊ីន គួរតែចេះលៃលក កម្ដៅ ព្រោះថា សក់មិនអាចស៊ូទ្រាំនឹងកម្ដៅនោះបានរហូតទេ។ ជាពិសេសវានឹងកាន់តែខូចពេលសក់កំពុងតែទទឹកហើយកៀបវា។

៥) ប្រើសាប៊ូខុស៖ សាប៊ូមានតាមប្រភេទនៃស្បែកក្បាល ហើយបើអ្នកចេះជ្រើសរើសត្រឹមត្រូវ អ្នកមិនបាច់ខ្វល់ថាសក់នោះទៅជាយ៉ាងណាទេ។ ដូចនេះមុនសម្រេចចិត្តប្រើ ត្រូវមើលឲ្យច្បាស់សិនថាវាត្រូវនឹងស្បែកក្បាលឬយ៉ាងណា៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031