បើ​គេង​មិន​គ្រប់គ្រាន់​ញឹកញាប់ ប្រយ័ត្ន​កើត​ជំងឺ​ទាំង​នេះ​!

ផ្សាយចេញ ៖ 17-Nov-2016 7:14 am

ប្រ​ភព៖​​ WR Mattress

ការគេងគឺពិតជាសំខាន់ណាស់សម្រាប់សុខភាពរាងកាយអ្នក។ ការគេងជួយកែសម្រួលដល់ប្រព័ន្ធឈាម និងបេះដូងរបស់ អ្នក។ ជាការពិតណាស់ ការសម្រាកមិន គ្រប់គ្រាន់គឺផ្ដល់ផលពិបាកខ្លាំងណាស់ដល់សុខភាព។ តើមានជំងឺអ្វីខ្លះដែលអ្នកអាចនឹងប្រឈម?


១) មហារីកក្រពេញ ៖ អ្នកស្រាវជ្រាវបានបង្ហាញថា ៖ «បុរសដែលមានវ័យចាប់ពី ៦៧ដល់៩៦ អាចកើតមហារីកក្រពេញនេះបានរហូតដល់ទៅ ៦០ភាគរយ ប្រសិនបើគេសម្រាកមិនគ្រប់គ្រាន់។» នេះដោយសារតែការសម្រាកមិនគ្រប់គ្រាន់ ធ្វើឲ្យសារជាតិ មេឡាតូនីន ថយចុះ ហើយកង្វះសារជាតិនេះនឹងធ្វើឲ្យដុំសាច់ងាយដុះក្នុងសារពាង្គកាយ បង្កើតជាមហារីក។


២) ជំងឺសរសៃឈាមបេះដូង៖ សម្រាកបានតិច វានឹងធ្វើឲ្យអ្នកមានជំងឺបេះដូង។ ការសម្រាកបានតិច គឺបង្កើនសារជាតិ CRP (C-Reactive Protein ) ដែលវាចូលទៅបង្កើនភាគរយនៃការកើតជំងឺបេះដូងនានា។


៣) កើតមុន ស្រកទម្ងន់ អស់កម្លាំង និងឈឺក្បាល៖ មិនត្រឹមតែជំងឺខាងលើទេ ថែមទាំងជំងឺរាំ រៃលើរាងកាយដែលអ្នកមិនចង់ទទួលបានទៀត ដូចជាការឈឺក្បាលជាប្រចាំ ស្រកទម្ងន់ខុសប្រក្រតី អស់កម្លាំង ល្ហិតល្ហៃ និង កើតមុនច្រើនផងដេរ៕


ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ porcelainfacespa.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared