សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ - Biz Khmer

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

ផ្សាយចេញ ៖ 18-Nov-2016 7:09 am

ប្រ​ភព៖​​ Olagiatopaidi.gr

មានមនុស្សជាច្រើនណាស់ដែលស្គមរីងរៃ ហើយចង់ឲ្យខ្លួនឯងមានសាច់ជាងនេះ តែនៅតែមិនអាចធ្វើទៅបាន។ តើពួកគេគួរធ្វើយ៉ាងណាដើម្បីឲ្យឡើងទម្ងន់បានលឿន ទៅ?


១) កុំពិសាទឹកមុនពេលពិសាអាហារ៖ ពិសាទឹកមុនអាហារធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយអ្នកនឹងមិនទទួលយកអាហារបានច្រើនទៀតទេ។


២) ពិសាឲ្យបានញឹកញាប់៖ មិនថាពេលណានោះឡើយ ឲ្យតែអ្នកទំនេរ អ្នកគួរតែពិសាអ្វីក៏បាន ព្រោះថា ពិសាកាន់តែច្រើន អ្នកនឹងកាន់តែសំបូរជាតិកាឡូរី ធ្វើឲ្យធាត់។


៣) ពិសាទឹកដោះគោឲ្យច្រើន៖ ទឹកដោះគោសំបូរជាតិប្រូតេអ៊ីន ហើយវាអាចជួយអ្នកឲ្យធាត់លឿនបំផុត។


៤) ពិសាអាហារចានធំៗ៖ បើនៅតែពិសាអាហារតិចតួចទៀត អ្នកនៅតែស្គមដដែលហើយ។


៥) សម្រាកឲ្យបានច្រើន៖ ការសម្រាកឲ្យបានច្រើន វានឹងធ្វើឲ្យសាច់ដុំអ្នកឆាប់លូតលាស់។


៦) ពិសាអាហារមានជាតិប្រូតេអ៊ីនមុន រួចចាំបន្លែ៖ អ្នកគួរបែងចែកអាហារឲ្យដាច់ សិនមុននឹងបរិភោគ ដូចនេះគួរពិសាសាច់ ឬក៏ ត្រី សិន រួចចាំដាក់បន្លែតាមក្រោយ។


៧) កុំជក់បារី៖ កុំជក់បារីឲ្យសោះព្រោះថាអ្នកញៀនបារី គឺមិនងាយនឹងធាត់បានឡើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ authoritynutrition.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared