អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > Facebook​ ​សន្យា​ដោះ​ស្រាយ​លើ​​បញ្ហា​​ព័ត៌មាន​មិន​ពិត​​ដែល​គេ​បង្ហោះ​ និង​ចែក​រំលែក​ត​គ្នា​

Facebook​ ​សន្យា​ដោះ​ស្រាយ​លើ​​បញ្ហា​​ព័ត៌មាន​មិន​ពិត​​ដែល​គេ​បង្ហោះ​ និង​ចែក​រំលែក​ត​គ្នា​

ប្រ​ភព៖​​ meshrepublic.com

ក្រុមហ៊ុនFacebook កំពុងចាប់ផ្ដើមសិក្សា ដើម្បីកំណត់ពីព័ត៌មានមិនពិត ដែលចែករំលែកនៅលើបណ្ដាញសង្គមយក្សមួយនេះ ដើម្បីឲ្យអ្នកប្រើប្រាស់អាចទទួលបាននូវព័ត៌មានពិតប្រាកដ និង មានប្រយោជន៍។ នេះបើតាមការលើកឡើងរបស់លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook។

ការប្រកាសពីមហាសេដ្ឋីវ័យក្មេងបែបនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងមតិមហាជន ដែលបានរិះគន់មិនសំចៃទៅលើបណ្ដាញសង្គមយក្សមួយនេះថា បានបណ្ដោយឲ្យមានព័ត៌មានមិនពិតជាច្រើន ត្រូវបានគេចែកចាយពីមួយទៅមួយ ជាហេតុនាំឲ្យអ្នកអាន ខាតបង់ពេលវេលា និង ខាតប្រយោជន៍ទៅលើព័ត៌មានមិនច្បាស់លាស់ និង ក្លែងក្លាយទាំងនោះ។

លោក Mark Zuckerbergបញ្ជាក់ថា Facebook នឹងបង្កើត មុខងារ(Function) ដើម្បីព្រមានអ្នកអានអំពីព័ត៌មានក្លែងក្លាយ ដូច្នេះហើយ វានឹងជួយដាស់តឿនដល់មនុស្សគ្រប់គ្រាន់មានការប្រុងប្រយ័ត្នមុនពេលអាន និង ចែករំលែកបន្តទៀត។ លើសពីនេះទៀត អ្នកជំនាញនឹងទៅសិក្សាលម្អិតជាមួយនឹង អ្នកសារព័ត៌មាន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការកំណត់ថា ព័ត៌មាននោះ ពិតប្រាកដ ឬ ក៏ក្លែងក្លាយ។

សូមបញ្ជាក់ថា Facebookជាបណ្ដាញសង្គមមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ប៉ុន្តែគេតែងឃើញមានព័ត៌មានមិនពិតជាច្រើន ត្រូវបានគេបង្ហោះ និង ចែករំលែក ជាហេតុនាំឲ្យមានមនុស្សជាច្រើនទទួលបានព័ត៌មានមិនពិត និង មានការយល់ខុស និង សម្រេចចិត្តខុស៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031