អត្ថបទថ្មីបំផុត
Home > សង្គម > ​​គន្លឹះ​​អប់រំ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ​ទាំង​១០​ប្រការ​ដែល​លោក​​អ្នក​គួរ​ដឹង!

​​គន្លឹះ​​អប់រំ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ​ទាំង​១០​ប្រការ​ដែល​លោក​​អ្នក​គួរ​ដឹង!

ប្រ​ភព៖​​ Asian Scientist Magazine

មានទ្រឹស្ដីមួយនិយាយថា បុគ្គលម្នាក់ ប្រសិនបើគេសង្កេតមើលបច្ចុប្បន្នកាលរបស់គេ អាចដឹងដល់អតីតកាលរបស់គេ ព្រោះជីវិតរបស់គេបច្ចុប្បន្ន មានសាវតាតភ្ជាប់ទៅអតីតកល។ នៅក្នុងពាក្យទំនឹមទំនៀមខ្មែរមួយចំនួនក៏បានលើកឡើងថា៖ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ឬ «ឪពុកធ្វើចោរ កូនធ្វើចោរ» «សេពគប់ពាលក្លាយជាពាល សេពគប់បណ្ឌិតក្លាយជាបណ្ឌិត»។ល។

ទាំងនេះត្រូវបានចាត់ចូលក្នុងទស្សនៈអប់រំបែប «អាកប្បកិរិយានិយម – behaviorism» ដែលមានន័យថាមនុស្សធំដឹងក្ដីនិងមានអាកប្បកិរិយា និងដំណើរជីវិតរបស់គេបែបណា អាស្រ័យលើមជ្ឈដ្ឋានខាងក្រៅដែលគេរស់នៅហ្នឹងឯង ព្រោះអ្វីដែលឆ្លងកាត់តាមសរីរញាណទាំងប្រាំរបស់មនុស្ស មានឥទ្ធិពលយ៉ាងធំធេងលើឥរិយាបថបីយ៉ាង៖ ការគិត – ការនិយាយស្ដី និងការប្រព្រឹត្តទង្វើផ្សេងៗ។ តាមទ្រឹស្ដីនេះ ប្រសិនបើគេបកស្រាយមិនច្រឡំទេ អ្នកជំនាន់មុន ឬមនុស្សចាស់ជាអ្នកជះឥទ្ធិពលល្អ ឬអាក្រក់លើអ្នកជំនាន់ក្រោយ ឬនិយាយឲ្យស្រួលស្ដាប់ថា «មិនត្រូវបន្ទោសក្មេងទេ ព្រោះក្មេងរៀនសូត្រពីមនុស្សចាស់» ឬ «បើចង់អប់រំ ត្រូវចាប់ផ្ដើមពីមនុស្សចាស់មុនក្មេង»។

លោកស្រីបណ្ឌិតDorothy Law Nolte ជាអ្នកសិក្សាស្រាវជ្រាវអំពីក្បួនអបរំកុមារ បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «Children Learn What They Live» ដែលមានន័យថា «កុមារកើតចេញពីត្រកូលបែបណា គេមានមាយាទបែបហ្នឹង» ស្របតាមពាក្យទំនឹមទំនៀមមួយឃ្លាថា «ត្រកូលសជាតិ មាយាទសពូជ»។ កូនរបស់លោកអ្នកនឹងក្លាយជាមនុស្សមានអាកប្បកិរិយាបែបណា អាស្រ័យលើបរិស្ថានជុំវិញខ្លួនគេ ដែលគេធំដឹងក្ដីឡើងនៅក្នុងមជ្ឈដ្ឋាននោះ។ នេះបើយោងតាមសំណេររបស់លោកស្រីបណ្ឌិត Dorothy Law Nolte។
១- បើកុមាររស់ក្នុងបរិស្ថានដែលរិះគន់វាយប្រហារគ្នា គេនឹងក្លាយជាមនុស្សអង្គុយចាំតែចាប់កំហុសអ្នកដទៃ ហើយអ្នកដទៃធ្វើអ្វីក៏មិនងាយត្រូវចិត្តដែរ។
២- បើកុមាររស់ក្នុងបរិស្ថានដែលប្រព្រិត្តហិង្សាដាក់គ្នា គេនឹងក្លាយជាមនុស្សដែលចូលចិត្តបង្កជម្លោះ។
៣- បើកុមាររស់ក្នុងគ្រួសារដែលបង្អាប់បង្អោនគ្នា គេនឹងក្លាយជាមនុស្សមឹះៗ ហើយខ្លាចគេ។
៤- បើកុមាររស់ក្នុងគ្រួសារដែលរងការមាក់ងាយពីសង្គម (ឧ. ម្ដាយផិតប្ដី ឪពុកធ្លាប់ជាប់គុក…) គេនឹងទទួលអារម្មណ៍ថាខ្លួនគេហាក់ជាប់ពិរុទ្ធ ឬមានកំហុស។
៥- បើកុមាររស់ក្នុងបរិស្ថានដែលជំរុញឲ្យមានភាពក្លាហាន គេនឹងក្លាយជាមនុស្សមានទំនុកចិត្តលើខ្លួនឯង ធ្វើអ្វីក៏មិនចេះសុញ ហើយមិនងាយបោះបង់ក្ដីសង្ឃឹមដោយងាយទេ។
៦- បើកុមាររស់ក្នុងបរិស្ថានដែលមានការអត់ឱនអធ្យាស្រ័យគ្នា គេនឹងក្លាយជាមនុស្សដែលមានចិត្តអំណត់។
៧- បើកុមាររស់ក្នុងបរិស្ថានដែលផ្ដល់ការសរសើរ គេនឹងក្លាយជាមនុស្សដែលចេះវាយតម្លៃប្រកបដោយគតិ។
៨- បើកុមាររស់ក្នុងបរិស្ថានដែលផ្ដល់ការសន្ដោសប្រណី គេនឹងក្លាយជាមនុស្សដែលផ្ដល់សេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ។
៩- បើកុមាររស់ក្នុងចំណោមអ្នកសុច្ចរិត គេនឹងក្លាយជាមនុស្សទៀងត្រង់ គ្មានពុតត្បុតអាក្រក់។
១០- បើកុមាររស់នៅក្នុងបរិស្ថានដែលប្រកបដោយភារតភាព និងភាពស្និទ្ធស្នាល គេនឹងក្លាយជាមនុស្សដែលចូលចិត្តបង្កើតមិត្តជាជាងសត្រូវ។
កំណត់សម្គាល់៖ ខាងលើនេះជាទ្រឹស្ដីរបស់លោកស្រីបណ្ឌិត ហើយមិនមែនសុទ្ធតែឆ្លុះបញ្ចាំងថាពិតជាបែបហ្នឹង១០០% គ្មានការលើកលែងសោះនោះទេ ព្រោះនៅមានទ្រឹស្ដី ឬក្បួនអប់រំមនុស្សជាច្រើនទៀត។ ប៉ុន្តែតិចឬច្រើន មជ្ឈដ្ឋានជុំវិញខ្លួនជាអ្នកជះឥទ្ធិពលលើផ្នត់គំនិតរបស់មនុស្ស៕
ដោយ៖ សម្អាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

​​យុទ្ធសាស្ត្រ​៦​យ៉ាង​ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​​​ ​និង​ ​ឆាប់ឡើង​បុណ្យសក្តិ​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31