អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សញ្ញា៣យ៉ាង​បញ្ជាក់​ថា​ ​​​លទ្ធភាព​​រក​លុយ​​របស់​អ្នក​​នៅ​ទាប​នៅ​ឡើយ

សញ្ញា៣យ៉ាង​បញ្ជាក់​ថា​ ​​​លទ្ធភាព​​រក​លុយ​​របស់​អ្នក​​នៅ​ទាប​នៅ​ឡើយ

ប្រ​ភព៖​​ www.keyword-suggestions.com

អ្នកអាចនឹងកំពុងប្រទះឃើញខ្លួនឯងជាប់ក្នុងអន្ទាក់បញ្ហាហិរញ្ញវត្ថុ ដោយដកខ្លួនមិនរួចជារៀងរាល់ខែ បើទោះជាអ្នកយល់ថា អ្នកទទួលបានប្រាក់ពីការងាររបស់អ្នកសមល្មមហើយក៏ដោយ។ អ្នកអាចនឹងចាយវាយខ្ជះខ្ជាយ ស្របពេលដែលអ្នករកប្រាក់បានតិចតួច ដែលវានាំបញ្ហាឲ្យអ្នកធ្លាក់ទៅក្នុងសភាពក្រីក្រនោះឯង។ សញ្ញា៣យ៉ាងខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរស្វែងយល់ ដែលបង្ហាញថាអ្នកកំពុងតែបង្កើតប្រាក់មិនបានគ្រប់គ្រាន់៖
១)អ្នកដាច់លុយចាយតាំងពីដើមខែ៖ បើសិនជាអ្នកមានបញ្ហាយ៉ាងតឹងតែងក្នុងការបង់ថ្លៃចំណាយផ្សេងៗតាំងពីដើមខែម្ល៉េះ ដែលអ្នកយល់ថាទោះជាពេលខ្លះអ្នកមិនសូវចាយវាយក្ដី តែអ្នកត្រូវមកដល់ចំណុចមួយដែលតម្រូវឲ្យអ្នកជ្រើសរើស ថាថ្លៃចំណាយមួយណាដែលអ្នកត្រូវបង់ ព្រមទាំងមិនសូវទទួលទានបានគ្រប់គ្រាន់ នោះអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកមានវិបត្តិខាងប្រាក់ចំណូលហើយ។ អ្នកតែងមានអារម្មណ៍ថា ប្រាក់ខែដែលអ្នកទទួលបាន កំណត់មកថាអ្នកត្រូវចំណាយវាទៅលើអ្វីខ្លះរួចស្រេចទៅហើយមុននឹងទទួលបានវាមក។ ដូច្នេះ អ្នកត្រូវដោះស្រាយវាដោយរកវិធីបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្ថែមហើយ។
២) អ្នកមិនមានលទ្ធភាពទប់ទល់នឹងស្ថានភាពអាសន្ន៖ តើអ្នកនៅតែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទប់ទល់នឹងស្ថានភាពអាសន្ននានាមែនទេ បើទោះជាអ្នកបានកាត់បន្ថយថ្លៃចំណាយលើរឿងមិនចាំបាច់ជាច្រើនក្នុងជីវិតហើយក្ដី? បើពិតបែបនេះមែន នោះអ្នកកំពុងតែជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរហើយ ហេតុនេះអ្នកចាំបាច់ត្រូវបង្កើតមូលនិធិសម្រាប់ស្ថានភាពអាសន្នដោយចៀសពុំបានហើយ។
៣) អ្នកចេះតែព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុឥតឈប់ឈរ៖ បើជាញឹកញាប់អ្នកមានកង្វល់សូម្បីតែលើថ្លៃចំណាយលើម្ហូបអាហារ និងថ្លៃឈ្នួលស្នាក់នៅ ដែលបណ្ដាលឲ្យអ្នកគេងមិនបានស្កប់ស្កល់រាល់យប់ នោះវាក៏បានបញ្ជាក់ថាអ្នកមិនបានបង្កើតលុយបានគ្រប់គ្រាន់ដូចគ្នា។ វិធីមានតែម្យ៉ាងនោះទេ គឺអ្នកត្រូវតែបញ្ឈប់ការព្រួយបារម្ភនោះ ហើយទាញប្រយោជន៍ពីវា សម្រាប់បង្កើតផែនការបង្កើនប្រាក់បន្ថែម ដើម្បីកែប្រែស្ថានភាពឲ្យល្អប្រសើរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.thebalance.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30