អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​​​​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ម្តង​ៗ ​កុំ​ភ្លេច​ប្រើ​យុទ្ធសាស្ត្រ​ទាំង​៤​នេះ ​​ដើម្បី​មាន​ប្រៀប​លើ​ដៃគូ

​​​​​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ម្តង​ៗ ​កុំ​ភ្លេច​ប្រើ​យុទ្ធសាស្ត្រ​ទាំង​៤​នេះ ​​ដើម្បី​មាន​ប្រៀប​លើ​ដៃគូ

ប្រ​ភព៖​​ thethinkingmuslim.com

ការយល់ឃើញរបស់មនុស្សម្នាក់ៗ មានភាពខុសៗប្លែកពីគ្នា ជាហេតុនាំឲ្យពួកគេងាយនឹងឈានទៅដល់ការប្រកែកគ្នា ដោយសារតែមានការខ្វែងគំនិតគ្នា។ ម្យ៉ាងទៀត បើភាគីទាំងសងខាង និយាយយកតែឈ្នះរៀងៗខ្លួន នោះភាពចុះសម្រុងគ្នានៃគំនិត នឹងមិនអាចកើតមានឡើងនោះឡើយ។ ដូច្នេះ ដើម្បីឲ្យគំនិតរបស់អ្នកត្រូវបានគេទទួលយកប្រកបទៅដោយការគោរពគ្នាទៅវិញទៅមក ប្រការទាំង៤ខាងក្រោមនេះនឹងជួយនាំផ្លូវអ្នកបាន។
១) មិនត្រូវព្យាយាមយកឈ្នះនោះទេ៖ ការនិយាយប្រឆាំង និងមិនឲ្យតម្លៃទៅលើគំនិតនរណាម្នាក់ នឹងធ្វើឲ្យពួកគេកាន់តែព្យាយាមស្វែងរកហេតុផលផ្សេងៗ ដើម្បីមកគាំទ្រគំនិតរបស់ខ្លួនឲ្យកាន់តែមានឥទ្ធិពលជាងមុន។ ដូច្នេះ អ្នកមិនអាចយកឈ្នះជម្លោះដោយបែបនេះបានឡើយ ផ្ទុយទៅវិញ អ្នកត្រូវយល់ស្របទៅនឹងគំនិតរបស់គេ និងស្ដាប់គេដោយយកចិត្តទុកដាក់ជាមុនសិន មិនថាគំនិតនោះមិនសមហេតុផលយ៉ាងណាក៏ដោយ។ នៅពេលភាគីម្ខាងទៀតទទួលដឹងពីការគោរពរបស់អ្នកចំពោះគេ ពួកគេនឹងបើកចំហចិត្តស្ដាប់ពីគំនិតអ្នកវិញ ពេលនោះអ្នកអាចពន្យល់គេពីគំនិតដែលសមហេតុសមផលរបស់អ្នកបានហើយ។
២) ចោទសួរឡើងនូវសំណួរដែលមានលក្ខណៈបើកចំហ៖ ការចោទសួរឡើងនូវសំណួរដែលមានលក្ខណៈបើកចំហ នឹងជំរុញឲ្យពួកគេបើកចិត្តទូលំទូលាយដោះស្រាយបញ្ហានោះជាមួយអ្នក ដែលអាចផ្លាស់ប្ដូរពីទំនាក់ទំនងបែបប្រកួតប្រជែងទៅជាការរួមសហការគ្នាវិញ។
៣) ត្រូវមានទំនុកចិត្ត៖ តាមការសិក្សាក្នុងឆ្នាំ២០១៣បានបង្ហាញថា ជាទូទៅ មនុស្សភាគច្រើនតែងស្ដាប់អ្នកណាដែលមានឥរិយាបថដែលអះអាងថា ពួកគេដឹងនូវអ្វីដែលត្រឹមត្រូវពិតប្រាកដ មិនមែនអ្នកដែលមានភាពឆ្លាតវៃជាងគេនោះទេ។ ដូច្នេះ អ្នកចាំបាច់ត្រូវមានទំនុកចិត្តលើខ្លួនឯង និងអ្វីដែលខ្លួនឯងនឹងត្រូវនិយាយ ដើម្បីឲ្យពួកគេស្ដាប់ និងទទួលយកនូវការយល់ឃើញរបស់អ្នក។
៤) ប្រើប្រាស់ក្រាហ្វិកបង្ហាញ៖ មនុស្សជាទូទៅមានការទុកចិត្តទៅលើអ្នកវិទ្យាសាស្ត្រ នេះបើយោងទៅតាមការសិក្សាពីCornell University។ ម្យ៉ាងទៀត ការប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដែលមានលក្ខណៈបែបវិទ្យាសាស្ត្រ ដូចជាការប្រើប្រាស់ក្រាហ្វិក នោះអ្នកនឹងងាយទទួលបានការទុកចិត្តពីអ្នកដទៃទៅលើគំនិតរបស់អ្នក៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.verywell.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728