​បើ​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ជា​ «ខ្លួន​អ្នក​ពិត​ប្រាកដ»​ ​​កុំ​ភ្លេច​ចំណុច​សំខាន់​ទាំង​៤​នេះ - Biz Khmer

​បើ​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ជា​ «ខ្លួន​អ្នក​ពិត​ប្រាកដ»​ ​​កុំ​ភ្លេច​ចំណុច​សំខាន់​ទាំង​៤​នេះ

ផ្សាយចេញ ៖ 30-Nov-2016 7:29 am

ប្រ​ភព៖​​ www.sothon-in.com

ក្នុងជីវិតឬការងារ ដើម្បីសម្រេចក្តីសុបិន ការចង់ឬស្គាល់ខ្លួនឯងគឺជាកត្តាដ៏សំខាន់ក្នុងការឆ្ពោះទៅរកក្តីសុបិនរបស់អ្នក ទោះបីវាមិនមែនជារឿងងាយស្រួលក៏ដោយ។ វាត្រូវការភាពក្លាហាននិងការតាំងចិត្ត។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដែលអ្នកអាចសាកល្បងបាន៖


១) ទៀងត្រង់៖ អ្នកមិនអាចរីកចម្រើនបានទេប្រសិនជាអ្នកមិនស្មោះត្រង់ឬទៀងត្រង់ចំពោះខ្លួនឯង។ អ្នកត្រូវស្មោះត្រង់ចំពោះខ្លួនឯងតើខ្លួនឯងចង់បានអ្វីឬមានចំណង់បាន។ ម៉្យាងវិញទៀត តើអ្នកចង់ក្លាយជាមនុស្សយ៉ាងដូចម្ដេច។


២) មានចក្ខុវិស័យ៖ មនុស្សជាច្រើនមិនជោគជ័យដោយសារតែខ្វះ ចក្ខុវិស័យ។ ប្រសិនជាអ្នកមិនដឹងទៅទីណាទេ អ្នកនឹងគ្មានកម្លាំងចិត្តនិងមិនដឹងថាអ្នកត្រូវទៅណាឡើង។


៣) កុំបោះបង់៖ ឧបសគ្គតែងតែមាននៅលើវិថីសុបិនរបស់អ្នក។ អ្នកអាចនឹងចង់បោះបង់ពេលអ្នកជួបបញ្ហា។ ប៉ុន្តែអ្នកត្រូវមានជំនឿចិត្តលើខ្លួនឯងដើម្បីឈានដល់សក្ដានុពលដែលអ្នកមាន។


៤)ជឿជាក់លើខ្លួនឯង៖ មិនថា មានរឿងអ្វីកើតឡើងទេ ការជឿជាក់លើខ្លួនឯងគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាជាកម្លាំងជំរុញមួយដែលជួយឲ្យអ្នកអាចបន្តដំណើរទៅមុខបាន៕


ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared