អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > មនុស្ស​មួយ​ចំនួន​​ធំ​មិនសប្បាយចិត្តនឹងការងារ​កំពុង​ធ្វើ ​គួរ​ធ្វើ​​ម៉េច​​​ដើម្បី​បង្កើត​ក្ដី​ស្រលាញ់​ចំពោះ​ការងារ?

មនុស្ស​មួយ​ចំនួន​​ធំ​មិនសប្បាយចិត្តនឹងការងារ​កំពុង​ធ្វើ ​គួរ​ធ្វើ​​ម៉េច​​​ដើម្បី​បង្កើត​ក្ដី​ស្រលាញ់​ចំពោះ​ការងារ?

ប្រ​ភព៖​​ sothon-in.com

អ្វីៗសុទ្ធតែមានហេតុ  និងផលនៅលើលោកនេះ។ នៅកន្លែងការងារ ក៏មានរឿងដែលគួរឱ្យសប្បាយចិត្ត និងមិនគួរឱ្យសប្បាយចិត្តច្រើនដែរ។ មនុស្សមួយចំនួនធំ មិនសប្បាយចិត្ត នឹងការងារដែលពួកគេមាននោះទេ។ តើគួរមានវិធីអ្វីដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត នឹងការងារកំពុងធ្វើ និងមានរាល់ថ្ងៃ?

១) លុយនឹងកើតឡើងក្រោយអ្នកផ្តល់តម្លៃឱ្យការងាររបស់អ្នក៖ មនុស្សជាច្រើនធ្វើការឬរកស៊ីដើម្បីតែលុយតែមួយមុខប៉ុណ្ណោះ។ ពួកគេមិនបានផ្តល់តម្លៃទៅលើការងារដែលពួកគេមាននោះទេ។ ការផ្ដល់តម្លៃមានន័យថា គេធ្វើក៏ដោយមិនមែនគិតថា ការងារនោះ ឬគម្រោងនាំកម្រៃ និងចំណេញរហូតនោះទេ។ ការងារ ឬអាជីវកម្មត្រូវការចំណាយដើម្បីទទួលបានផលតបស្នងមកវិញប៉ុន្តែមិនមែនពេលនេះទេ គឺពេលអនាគត។ «ការចំណាយ» នេះចង់សម្ដៅថា ការចំណាយដោយលុយកាក់ ឬកម្លាំងញើសឈាម។ ប្រសិនបើអ្នកចេះរកវិធីបង្កើតតម្លៃសម្រាប់ខ្លួនឯង និងក្រុមហ៊ុននោះ ច្បាស់ណាស់ថា លុយនឹងហូចូលមកហើយ។

២) អ្នកនឹងស្អប់ការងាររបស់អ្នកប្រសិនជាអ្នកផ្តោតទៅលើលុយ៖ ប្រសិនបើអ្នកផ្តោតសំខាន់ទៅលើរឿងលុយកាក់នោះវានឹងនាំផលអាក្រក់ជាខ្លាំងដល់ខ្លួនឯង។ អ្នកមិនអាចដាក់អារម្មណ៍ទៅលើការងារបានទាំងស្រុងនោះទេ ប្រសិនជាអ្នកមិនពេញចិត្តដោយសារតែការងារនោះផ្ដល់កម្រៃមិនត្រូវតាមចិត្តអ្នកចង់បាន។ គួរគិតថា លុយអ្នកអាចនឹងទទួលបានច្រើន ប្រសិនបើអ្នកបំពេញការងារបានល្អលើសអ្នកផ្សេង។

៣) អ្នកនឹងរីកចម្រើនប្រសិនជាអ្នកចង់រៀនពីការងាររបស់អ្នក៖ ប្រសិនជាអ្នកដាក់ចិត្តចង់រៀនចង់ចេះ អ្នកនឹងពេញចិត្តការងាររបស់អ្នក។ មនុស្សភាគច្រើនដែលមិនពេញចិត្តនឹងការងារដែលពួកគេមាន នោះគឺដោយសារតែពួកគេមិនចង់រៀនអ្វីដែលថ្មី និងនាំគេឆ្ពោះទៅកាន់កម្រិតប្រសើរជាងមុន៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930