អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ជំនាញ ៤យ៉ាងដែលមនុស្សគ្រប់រូបគួររៀនសូត្រក្នុងវ័យខ្ទង់ ២០ឆ្នាំ

ជំនាញ ៤យ៉ាងដែលមនុស្សគ្រប់រូបគួររៀនសូត្រក្នុងវ័យខ្ទង់ ២០ឆ្នាំ

ជំនាញ ៤យ៉ាងដែលមនុស្សគ្រប់រូបគួររៀនសូត្រក្នុងវ័យខ្ទង់ ២០ឆ្នាំ

ស្ថានការណ៍ខាងក្រៅដែលពួកយើងជួបប្រទះជារៀងរាល់ថ្ងៃ តែងកើតមានការផ្លាស់ប្ដូរជានិច្ច ដូចគ្នាទៅនឹងជីវិតរបស់យើងដែលមានការឡើងចុះ ម្ដងប្រែជាល្អ ម្ដងប្រែជាអាក្រក់ ដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងហេតុការណ៍ខាងក្រៅទាំងនោះមិនឲ្យកើតឡើងមកលើជីវិតយើងបានឡើយ ប៉ុន្តែអ្វីដែលសំខាន់ ជាអ្វីដែលអ្នកអាចគ្រប់គ្រងបាន គឺជាការឆ្លើយតបរបស់អ្នកទៅនឹងវា វាស្ថិតនៅក្នុងដែនកំណត់របស់អ្នក នៅពេលនោះអ្នកនឹងមានសមត្ថភាពផ្លាស់ប្ដូរស្ថានការណ៍ទាំងនោះឲ្យប្រែមកជាប្រសើរវិញទៅតាមចិត្តរបស់អ្នកបាន។ ដូច្នេះ ការរៀនសូត្រយល់ដឹងជាមុននូវជំនាញដ៏សំខាន់ទាំង៤ខាងក្រោមនេះ នឹងជួយឲ្យអ្នកអាចកែប្រែស្ថានការណ៍របស់អ្នកឲ្យល្អឡើងវិញបាន៖

១. ធ្វើជាមនុស្សដែលប្រកាន់យកភាពស្មោះត្រង់
អ្នកត្រូវមានភាពស្មោះត្រង់ក្នុងការសារភាពនូវកំហុសរបស់អ្នក ដោយមិនប្រឹងយកលេសមកអះអាងដោយបន្ទោសហេតុការណ៍ខាងក្រៅ ឬអ្នកដទៃដើម្បីការពារខ្លួនឯងពី កំហុសខុសឆ្គងនោះឡើយ ការធ្វើបែបនេះបាន វាស្មើទៅនឹងការគោរព និងឲ្យតម្លៃទៅលើខ្លួនឯងដូច្នោះដែរ។
២. មានភាពអំណត់អត់ធន់
នៅក្នុងវ័យនេះ អ្វីដែលមានតម្លៃសម្រាប់អ្នកបំផុត គឺជាបទពិសោធន៍ជីវិតដែលទទួលបានពីការរៀនសាកល្បងអ្វីដែលថ្មី បរាជ័យហើយ រៀនសូត្រពីវារួចក្រោកឡើងសាកល្បងវាម្ដងទៀត រហូតដល់ធ្វើវាបានសម្រេច។ បទពិសោធន៍ជីវិតមានភាពសំខាន់ជាខ្លាំង ប៉ុន្តែមនុស្សភាគច្រើនបែរជាមិនសូវឲ្យតម្លៃទៅលើវាទៅវិញ។ កាលណាអ្នកជួបការលំបាក និងជម្នះវាបានកាន់តែច្រើន នោះអ្នកនឹងមានភាពរឹងមាំកាន់តែខ្លាំងសម្រាប់ដោះស្រាយបញ្ហាទាំងឡាយនៅក្នុងជីវិតបានដោយជោគជ័យ។
៣. រស់នៅជាមួយនឹងអ្វីដែលអ្នកមាន
មនុស្សភាគច្រើនតែងស្វែងរកសេចក្ដីសុខពីរបស់ខាងក្រៅ ដែលមិនមែនជាអ្វីដែលមាននៅក្នុងចិត្តខ្លួនឯង។ ពួកគេគិតថា សម្ភារៈទំនើបៗនឹងបម្រើនូវសេចក្ដីសុខ និងភាពសប្បាយរីករាយនៅក្នុងជីវិត ប៉ុន្តែអ្នកត្រូវចាំថារបស់អស់ទាំងនោះមិននៅស្ថិតស្ថេរជារៀងរហូតនោះឡើយ ហើយបើអ្នកនៅតែព្យាយាមដេញតាមវាទៀត មិនយូរប៉ុន្មាន អ្នកនឹងមិននៅសេសសល់អ្វីឡើយសម្រាប់ខ្លួនឯង។
៤. រៀនសូត្រដោយមិនចាំបាច់តែនៅក្នុងសាលា
ដំណើរការណ៍នៃការរៀនសូត្រសម្រាប់ការអភិវឌ្ឍខ្លួនឯង មិនបានខណ្ឌដែនកំណត់ត្រឹមក្នុងសាលានោះទេ ឲ្យតែអ្នកមានឆន្ទៈចង់ចេះចង់ដឹង ចង់ផ្ដល់ភាពរីកចម្រើនដល់ចិត្តគំនិតខ្លួនឯង អ្នកអាចរៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនថាជាការអានសៀវភៅបន្ថែម ការបណ្ដុះជំនាញថ្មីៗ ឬសូម្បីតែបទពិសោធន៍នៅក្នុងជីវិតរបស់អ្នក៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031