អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > បើ​មិន​ទាន់​ចេះ​ស្រលាញ់​ខ្លួន​ឯង​នោះ​ទេ ​​គួរ​អនុវត្ត​ចំណុច​ទាំង​៤​នេះ​!

បើ​មិន​ទាន់​ចេះ​ស្រលាញ់​ខ្លួន​ឯង​នោះ​ទេ ​​គួរ​អនុវត្ត​ចំណុច​ទាំង​៤​នេះ​!

ប្រ​ភព៖​​ Tiny Buddha

ក្តីស្រលាញ់គឺពិតជាធំធេងខ្លាំងណាស់សម្រាប់មនុស្សទូទៅ។ ប៉ុន្តែមនុស្សមួយចំនួន ហាក់ដូចជាមិនទាន់ចេះស្រលាញ់ខ្លួនឯងនៅឡើយ ព្រោះអ្វីដែលខ្លួនធ្វើនោះ គឺសុទ្ធតែនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខ្លួនឯង។ សូម កុំគិតថាខ្លួនឯងគឺជាមនុស្សអាក្រក់ឬអន់ខ្លាំងពេក ហើយបើដឹងថា ខុសគឺត្រូវកែ បើដឹងថាខ្សោយត្រូវប្រឹងពង្រឹងឲ្យខ្លាំងឡើងវិញ។ បើអ្នកមិនចេះស្រលាញ់ខ្លួនឯងនោះទេ គឺធ្វើអ្វីក៏មិនអាចជោគជ័យដោយងាយនោះទេ ដូច្នេះហើយត្រូវព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើន ប៉ុន្តែមិនមែនមានន័យថា ត្រូវក្លាយជាមនុស្សអាត្មានិយមនោះទេ។ ខាងក្រោមនេះ ជាវិធីដើម្បីរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើន៖

១) ជម្នះភាពអវិជ្ជមានលើខ្លួនឯង៖ មនុស្សជាច្រើនមានបញ្ហាលះបង់ភាពអវិជ្ជមានចំពោះខ្លួនឯងមិនបានទាល់តែសោះ ។ គំនិតអវិជ្ជមានមានមកពីអ្នកដទៃច្រើនហើយ ហេតុអ្វីបានជាអ្នកនៅចង់ដាក់សម្ពាធលើខ្លួនឯងទៀត។ បើចង់ស្រលាញ់ខ្លួួនឯងឲ្យបានច្រើន ត្រូវព្យាយាមបំបាត់ចោលនូវភាពអវិជ្ជមានទាំងឡាយដែលមាននៅក្នុងខ្លួន ហើយបណ្តុះនូវគំនិតវិជ្ជមានឡើងវិញ។ គំនិតវិជ្ជមាន វាស្មើនឹងសេចក្តីសង្ឃឹម។ បើមានក្តីសង្ឃឹមហើយ ប្រាកដជា អាចបន្តដំណើរទៅមុខទោះមានបញ្ហាច្រើនប៉ុណ្ណាក្តី។

២) ជៀសវាងការចង់បានតែភាពល្អឥតខ្ចោះ៖ មនុស្សជាច្រើនចង់បានភាពល្អឥតខ្ចោះ   ប៉ុន្តែត្រូវចាំថា គ្មានទេភាពល្អឥតខ្ចោះនៅក្នុងលោកនេះ។ ដូច្នេះហើយ បើអ្នកចង់បានតែភាពល្អឥតខ្ចោះ គឺប្រាកដជាមិនអាចកើតឡើងនោះឡើយ។   ផ្ទុយទៅវិញ អ្នកគួរតែឲ្យតម្លៃទៅលើការខំប្រឹងដែលអ្នកមាន។

៣) កុំគិតអាក្រក់ៗ៖ វាមានភាពងាយស្រួលណាស់ដែលគិតថារឿងអាក្រក់នឹងកើតឡើង។ ប៉ុន្តែការផ្លាស់ប្តូរគំនិតពិតជាមានប្រយោជន៍ដែលអាចជួយអ្នកសម្រេចកិច្ចការបានល្អជាងមុន។ ត្រូវជឿជាក់លើខ្លួនឯង។

៤) ឲ្យកាដូដល់ខ្លួនឯង៖ នៅពេលដែលខ្លួនអ្នកសម្រេចកិច្ចការអ្វីមួយ អ្នកអាចលើកទឹកចិត្តខ្លួនឯងដោយឲ្យកាដូឬចេញក្រៅញុាំអី។ វាបង្ហាញពីការស្រឡាញ់ចំពោះខ្លួនឯងកាន់តែខ្លាំង។ ទោះបីជាវាមើលទៅដូចជា ធម្មតាក្តី ប៉ុន្តែវាពិតជាសំខាន់ ហើយមានប្រយោជន៍៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.wikihow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

សញ្ញា​៤​យ៉ាង​ដែល​បង្ហាញ​ថា ​អ្នក​ក្លាយ​ជា​មនុស្សចាស់ទុំ​ហើយ​ ​ទោះបី​ជា​អាយុ​តិច​ក្ដី

អត្ថបទពាណិជ្ជកម្ម​

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031