អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មិន​សប្បាយ​ចិត្ត​មែន​ទេ? វិធី​ទាំង​បួន​យ៉ាង​នឹង​ជួយ​អ្នក​ឲ្យ​ត្រលប់​មក​អារម្មណ៍​ល្អ​ភ្លាមៗ

មិន​សប្បាយ​ចិត្ត​មែន​ទេ? វិធី​ទាំង​បួន​យ៉ាង​នឹង​ជួយ​អ្នក​ឲ្យ​ត្រលប់​មក​អារម្មណ៍​ល្អ​ភ្លាមៗ

ប្រ​ភព៖​​ First

នរណាក៏ធ្លាប់ពិបាកចិត្តក្នុងជីវិតដែរ ដោយសារជួបញ្ហាផ្សេងៗ។ វាជារឿងធម្មតាទេដែលមានអារម្មណ៍បែបនេះ។ ទន្ទឹមនឹងផងដែរ វាមានវិធីជាច្រើនដែលអ្នកជួយអ្នកឲ្យមានអារម្មណ៍ល្អឡើងវិញភ្លាមៗ ដូច្នេះអ្នកគួរសាកល្បងអនុវត្តចំណុចសំខាន់ៗខាងក្រោមនេះ៖

១) និយាយទៅកាន់នរណាម្នាក់៖ នៅពេលដែលអ្នកពិបាកចិត្ត ការនិយាយប្រាប់ឬជាមួយអ្នកដទៃពិតជាជួយយ៉ាងខ្លាំង ពោលគឺវាអាចបន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។ ដូច្នេះរាល់ពេលដែលពិបាកចិត្ត គួរព្យាយាមទៅរកមិត្តភ័ត្តិនិយាយនិយាយ វាពិតអាចជួយអ្នកបានយ៉ាងខ្លាំង។

២) បញ្ចេញសកម្មភាពផ្សេងៗដែលពេញចិត្ត៖ បើមិនសប្បាយចិត្ត អ្នកមិនគួរនៅស្ងៀមនោះទេ ព្រោះវាមិនអាចជួយអ្វីបាននោះឡើយ ដូច្នេះហើយគួរព្យាយាមធ្វើនូវអ្វីដែលចង់។ មានន័យថា នៅពេលដែលអ្នកមិននៅស្ងៀម នោះអ្នកនឹងរវល់ជាមួយការងារទាំងនោះ ដែលនាំឲ្យភ្លេចទុកកង្វល់ទាំងឡាយដែលមាននៅក្នុងចិត្តមិនខាន។

៣) ស្តាប់ចម្រៀង៖ ចម្រៀងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែអារម្មណ៍របស់អ្នក មិនថាស្ថិតក្នុងស្ថានភាពណានោះទេ គឺវានៅតែអាចជួយបាន។ នេះបើតាមការសិក្សាមួយចំនួន ស្តីពីទំនាក់ទំនងរវាងចម្រៀង និង អារម្មណ៍។ ដូច្នេះហើយអ្នកត្រូវចេះរកបទចម្រៀងសម្រាប់ខ្លួនឯង ជាពិសេសប្រសិនបើកើតទុក សូមកុំស្តាប់ចម្រៀងដែលសោកសៅឲ្យសោះ ព្រោះវានឹងនាំឲ្យអារម្មណ៍កាន់តែតានតឹង តែត្រូវស្តាប់ចម្រៀងណាដែលផ្តល់ជាការលើកទឹកចិត្ត ឬ សប្បាយៗវិញ។

៤) ចំណាយពេលជាមួយសត្វ៖ ក្តីស្រឡាញ់ពិតជាអាចព្យាបាលបាន។ អ្នកវិទ្យាសាស្ត្របាននិយាយថា៖«ចំណាយពេលជាមួយសត្វពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅនឹងអារម្មណ៍របស់អ្នក»។ ៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930