សភា​អង់គ្លេស​​​សម្រេច​ឲ្យ​ទ័ពអាកាស​ខ្លួន​​​កំទេច​ក្រុម​ ISIS​នៅ​ស៊ីរី​ - Biz Khmer

សភា​អង់គ្លេស​​​សម្រេច​ឲ្យ​ទ័ពអាកាស​ខ្លួន​​​កំទេច​ក្រុម​ ISIS​នៅ​ស៊ីរី​

ផ្សាយចេញ ៖ 03-Dec-2015 10:05 am

uk.reuters.com

ប្រ​ភព៖​​ យន្តហោះចម្បាំងរបស់អង់គ្លេស

សភា​របស់​អង់គ្លេស​បាន​ ​អនុម័ត​​​កាល​ពី​ថ្ងៃ​ពុធ​​ឲ្យ​មាន​ការ​ ​វាយប្រហារ​​ប្រឆាំង​នឹង​ក្រុម​ISIS ​ក្នុង​ប្រទេស​ស៊ីរី​ ​​​តាមរយៈ​ការ​បោះឆ្នោត​​​ដោយ​សម្លេង​៣៩៧ ​ទល់​ ២២៣។

​​​​​តាម​រយៈ​បើក​ផ្លូវ​ពី​សភា​នេះ ​​ទ័ព​អាកាស​របស់​អង់គ្លេស​នឹង​​ចាប់ផ្តើម​បេសកកម្ម​កំទេច​ក្រុម​ISIS ​ក្នុង​ប្រទេស​ស៊ីរី​នា​ពេល​ឆាប់ៗ​ ​ដែល​កន្លង​មក​អង់គ្លេស​ធ្លាប់​បាន​ធ្វើ​នៅ​ប្រទេស​អ៊ីរ៉ាក់​។

​ការ​ពង្រឹង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ ​ពួក​ឥស្លាម​ជ្រុលនិយម​នេះ​​ ​គឺ​ក្រោយ​ពេល​មាន​ហេតុការណ៍​វាយប្រហារ​​នៅ​ទីក្រុង​ប៉ារីស​ ​​បណ្តាល​ឲ្យ​មនុស្ស​​ជាច្រើន​បាន​ស្លាប់​ ​និង រង​របួស​​​​ហើយ​ក្រុម​​ISIS ក៏​បាន​​គំរាម​ថា ​នឹង​មាន​ការ​វាយប្រហារ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​​ ​ដើម្បី​ជា​ការ​សងសឹក​៕

​ដោយ​៖ ​អ៊ុន ​ភក្តី​

​ប្រភព៖ www.reuters.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared