អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​កត្តា​៣​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មនុស្ស​​កើត​បញ្ហា​ធ្លាក់​ទឹក​ចិត្ត

​កត្តា​៣​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មនុស្ស​​កើត​បញ្ហា​ធ្លាក់​ទឹក​ចិត្ត

មនុស្សណាក៏ចង់រស់នៅប្រកបដោយភាពរីករាយ និង គ្មានក្តីកង្វលដែរ។  ប៉ុន្តែបញ្ហាគឺជារឿងមិនបានគេចផុតនោះឡើយ មិនថាទៅដល់ជើងមេឃនោះទេ។ ចំពោះរឿងខ្លះ វាបានបង្កទៅជាវិបត្តិធ្ងន់ធ្ងរ ជាពិសេសការធ្លាក់ទឹកចិត្ត លែងចង់ធ្វើអ្វីទៀត។  ខាងក្រោមនេះ ជាកត្តាសំខាន់ៗដែលធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តដោយមិនដឹងខ្លួួន៖

១) ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ៖ វាពិតជាងាយស្រួលណាស់ដែលធ្វើឲ្យខ្លួនឯងធ្លាក់ចូលក្នុងអន្ទាក់មួយ នាំខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ។ នេះគឺជាការធ្វើបាបដល់ជីវិតរបស់ខ្លួនឯង។ វាហាក់ដូចជាគ្មានប្រយោជន៍បន្តិចសោះ ដែលអ្នកយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ ហើយមកអង្គុយពិបាកចិត្ត។ អ្នកមានអ្វីអស្ចារ្យច្រើនដែលមនុស្សផ្សេងទៀតធ្វើមិនបាន ។ ចុះហេតុអ្វីត្រូវមើលងាយខ្លួនបែបនេះវិញ?

២) ដាក់គោលដៅដែលមិនសមទំនង៖ ក្នុងជីវិតមនុស្សម្នាក់ៗ គឺដាច់ខាតត្រូវតែមានគោលដៅ។ គោលដៅគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នក ក្នុងការដើរឆ្ពោះទៅរកវា។ ប៉ុន្តែទន្ទឹមនឹងនោះ អ្នកត្រូវប្រាកដថា វាជាគោលដៅដែលអាចកើតឡើងពិតប្រាកដ ព្រោះបើមិនដូច្នេះទេ អ្នកនឹងត្រូវខកចិត្តខ្លាំងមិនខាន រហូតដល់ថ្នាក់លែងចង់រស់ ព្រោះគ្មានថ្ងៃសម្រេចគោលដៅ។

៣) មានបញ្ហាស្នេហា៖ ភាគច្រើនវាកើតឡើងចំពោះយុវវ័យដែលមានស្នេហា តែមួយចំណែកក៏កើតមានឡើងលើអ្នកដែលមានគ្រួសារដែរ។ បញ្ហាស្នេហានេះ តែងតែធ្វើឲ្យអ្នកមានធ្លាក់ទឹកចិត្ត និងមិនសូវនិយាយស្ដី ហើយអ្នកខ្លះហ៊ានសម្រេចចិត្តធ្វើអត្តឃាតផងដែរ។ ដូច្នេះហើយ មុននឹងសម្រេចចិត្តចូលទៅក្នុងទំនាក់ទនងស៊ីជម្រៅ គឺត្រូវតែពិនិត្យមើលលឲ្យច្បាស់សិន។

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031